ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រូបសំណាក រ៉ូ​ណា​ល់​ដូ កម្ពស់​3,5​ម៉ែត្រ​លេច​រូបរាង​នៅ​ស្រុក​កំណើត

9 ឆ្នាំ មុន

ដើម្បី​ផ្តល់​កិត្តិយស​ដល់​កំពូល​កីឡាករ​ខ្សែប្រយុទ្ធ រ៉ូ​ណា​ល់​ដូ របស់​ក្លិប Real M គេ​បាន​សាងសង់​រូបសំណាក​ថ្មី​មួយទៀត​ដែល​កម្ពស់ ៣,៤​ម៉ែត្រ នៅ​លើ​កោះ Madeira ប្រទេស​ព័រ​ទុ​យ​ហ្គា​ល់ ដែល​ជាទី​កន្លែង​កំណើត​របស់​កីឡាករ​រូប​នេះ ។

បន្ទាប់​ពី​មក​ដល់​ស្រុក​កំណើត​ឃើញ​រូបសំណាក​របស់​ខ្លួន​ដ៏​ធំ​ស្កឹមស្កៃ​បែប​នេះ កីឡាករ រ៉ូ​ណា​ល់​ដូ បាន​បង្ហាញ​អារម្មណ៍​រំភើបចិត្ត​យា​៉​ង​ខ្លាំង​ដោយ​និយាយ​ថា ៖ «​នេះ​គឺជា​ឱកាស​មួយ​ដ៏​ល្អ​ដែល​មាន​រូបសំណាក​របស់ខ្ញុំ​ដាក់​តាំងនៅ​ទី​នេះ ពីព្រោះ​វា​គឺជា​ស្រុក​កំណើត​របស់ខ្ញុំ​» ។

នេះ​មិនមែន​ជា​រូបសំណាក​លើក​ទី​មួយ​របស់​រ៉ូ​ណា​ល់​ដូ​នោះ​ទេ តាម​ពិត​ធ្លាប់​មាន​រូបសំណាក​ជា​ច្រើន​ដាក់​តាំងនៅ​សារមន្ទីរ​របស់​គេ​ពី​មុន​មក ក៏​ប៉ុន្តែ​នេះ​គឺជា​រូបសំណាក​ដែល​មាន​កម្ពស់​ខ្ពស់ និង​ទំហំ​ធំ​ជាងគេ ៕