ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Sony ប្រកាស​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល​ថ្មី Sony Xperia E4​ឆ្នាំ​2015

9 ឆ្នាំ មុន

គេហទំព័រ​បច្ចេកវិទ្យា AndroidOS ឱ្យ​ដឹង​ថា ក្រុមហ៊ុន​ជប៉ុន Sony ត្រៀម​ប្រកាស​ណែនាំ​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល​ថ្មី​របស់​ខ្លួន​គឺ Sony Xperia E4 ក្នុង​ព្រឹត្តិការណ៍​តាំង​ពិ​ព​រ័​ណ៍​បច្ចេកវិទ្យា CES ឆ្នាំ​២០១៥ ។

លក្ខណៈ​ពិសេស​របស់​ស្មា​ត​ហ្វូ​ន Sony Xperia E4 ទំហំ​៥​អីុិ​ញ កម្រិត​ភ្លឺ​ច្បាស់ ៥៤០​គុណ​នឹង​៩៦០​ភិ​ច​ស៊ែ​ល អេ​ក្រង់​ប្រភេទ IPS ប៉ះ​ផ្ទាល់​លើ​អេ​ក្រង់​អាច​ប្រើ​ម្រាមដៃ​ពីរ​ក្នុង​ពេល​តែ​មួយ​ជាមួយនឹង​ពន្លឺ​១៦​ពណ៌ ព្រមទាំង​ការពារ​ដោយ​កញ្ចក់ Shatter proof glass ធន់​នឹង​ការ​ធ្លាក់​បែក និង​ជ្រាប​ទឹក ។ កម្លាំង​ម៉ាស៊ីន CPU Quad-Core ល្បឿន​១.៣​ជី​ហ្គា​ហឺត GPU Mali-400MP4 និង​ភ្ជាប់​ដោយ​បន្ទះ Chip ប្រភេទ Mediatek MT6582 ។ RAM 1 ជី​ហ្គា​បៃ និង​ប្រើប្រាស់​ម៉េ​ម៉ូ​រី​កាត microSD​។ កាមេរ៉ា​មុខ​មិន​មាន​ទេ កាមេរ៉ា​ក្រោយ ៥​មេ​ហ្គា​ភិ​ច​ស៊ែ​ល និង​មាន​ពន្លឺ Flash LED ។

ស្មា​ត​ហ្វូ​ន Sony Xperia E4 ដំណើ​ការ​ដោយ​ប្រព័ន្ធ​ប្រត្តិបត្តិការ Android OS, v4.4.4 (KitKat) ថាមពល​ថ្ម​ប្រើប្រាស់ ២៥០០​មី​លី្ល​អំពែ និង​រំលេច​ដោយ​ពណ៌​ស និង​ពណ៌​ខ្មៅ ។  ក្រុមហ៊ុន Sony មិន​ប្រកាស​ពី​តម្លៃ​ទេ ៕