ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាង​ស៊េរី​ណា​សង្ឃឹម​ការពារ​បាន​ជើងឯក Brisbane International លើក​ទី​2

9 ឆ្នាំ មុន

កីឡាការិនី​វាយ​កូន​បាល់​លំដាប់​ទី​១ ពិភពលោក ស៊េរី​ណា វី​លៀម បញ្ជាក់​កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ​ថា ខ្លួន​រំពឹង​អាច​យកឈ្នះ​ពាន​ជើងឯក​ព្រឹត្តិការណ៍ Brisbane International ដែល​នឹង​រៀបចំ​ធ្វើ​នា​ដើម​ខែមករា ឆ្នាំ​២០១៥​នៅ​ប្រទេស​អូស្ត្រាលី​ជា​លើក​ទី​៣ ។

សម្រាប់​កីឡាការិនី​អា​មេ​រិ​ក​រូប​នេះ ការ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍ Brisbane International គឺជា​ការ​រៀបចំ​ខ្លួន​ត្រៀម​ដណ្តើម​យក​ពាន​ក្របខ័ណ្ឌ​ធំ Australian Open នា​រដូវ​កាល​ថ្មី​ឆ្នាំ ២០១៥ ។

នៅ​ក្នុង​ការ​ប្រកួត​ដែល​មាន​រយៈពេល​៧​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​៤ ដល់​ថ្ងៃ​ទី​១១ មក​រា ស៊េរី​ណា នឹង​ប៉ះ​ជាមួយ​គូប្រជែង​ខ្លាំង​ៗ​មួយ​ចំនួន​មាន​ដូច​ជា នាង​វិច​តូ​រី​យ៉ា អា​ហ្សា​រេ​ន​កា (​ជើងឯក​ឆ្នាំ​២០០៩) នាង​ម៉ា​រី​យ៉ា សា​រ៉ា​ប៉ូ​វ៉ា នាង​ជេ​លី​ណា ជែ​ន​កូ​វិច នាង​ការ៉ូ​លី​ន វ៉ូ​នី​អាក​គី និង​នាង​អាណា អុ​ី​វ៉ា​ណូ​វិច ជាដើម ។

ព្រម​ពេល​ជាមួយ​គ្នា​នោះ​ដែរ កីឡាករ​ស្វ៊ី​ស​រ៉ូ​ជើ ហ្វេ​ដឺ​រ័​រ ជ័យ​លា​ភី​លេខ​២ ឆ្នាំ​២០១៣ កីឡាករ​ក្រូ​អាស៊ី Marin Cilic ម្ចាស់​ពាន​ក្របខ័ណ្ឌ​ធំ  ឆ្នាំ​២០១៤ និង​កីឡាករ​ជប៉ុន Kei Nishikori ក៏​បាន​ប្រកាស​ពី​ការ​ចូលរួម​ផង​ដែរ ។

នាយក​ព្រឹត្តិការណ៍ Brisbane Internatinal លោក Cameron Pearson បាន​ថ្លែង​ថា ខ្លួន​ពិតជា​រីករាយ​ដែល​ទទួល​បាន​ព័ត៌មាន​ពី​ការ​ចូលរួម​របស់​កីឡាករ​/​កីឡាការិនី​លំដាប់​កំពូល​ៗ​ពិភពលោក ជា​ពិសេស​គឺ​កីឡាករ​ហ្វេ​ដឺ​រ័​រ និង​កីឡាការិនី ស៊េរី​ណា វី​លៀម ៕