ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អញ្ជើញ​គ្រូធំ​ជនជាតិ​ជ​បុ​៉​ន​កម្រិត​ខ្សែក្រវាត់​ខ្មៅ​9​ដាន់​មក​បង្ហាត់​ដល់​អត្ត​ព​លិ​ក​កា​រ៉ា​តេ​ដូ​កម្ពុជា

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សាលា​កា​រ៉ា​តេ​ដូ​កម្ពុជា បាន​អញ្ជើញលោក SHI BUYA TAKASHI អនុប្រធាន​សហព័ន្ធ​កីឡា​កា​រ៉ា​តេ​ដូ​ជ​បុ​៉​ន និង​ជា​គ្រូធំ​ដែល​មាន​កម្រិត​ខ្សែក្រវាត់​ខ្មៅ​៩​ដាន់​នៅ​ប្រទេស​ជ​បុ​៉​ន មក​បង្ហាត់បង្ហាញ​ដល់​កីឡាករ​-​កីឡាការិនី​ក្នុង​ប្រទេស​កម្ពុជា

រាជធានី​ភ្នំពេញ ៖ សាលា​កា​រ៉ា​តេ​ដូ​កម្ពុជា បាន​អញ្ជើញលោក SHI BUYA TAKASHI អនុប្រធាន​សហព័ន្ធ​កីឡា​កា​រ៉ា​តេ​ដូ​ជ​បុ​៉​ន និង​ជា​គ្រូធំ​ដែល​មាន​កម្រិត​ខ្សែក្រវាត់​ខ្មៅ​៩​ដាន់​នៅ​ប្រទេស​ជ​បុ​៉​ន មក​បង្ហាត់បង្ហាញ​ដល់​កីឡាករ​-​កីឡាការិនី​ក្នុង​ប្រទេស​កម្ពុជា ដែល​កំពុង​ត្រៀមខ្លួន​ចូលរួម​ប្រកួត​ព្រឹត្តិការណ៍​អន្តរជាតិ​នានា ។

ពេល​មក​ដល់​ប្រទេស​កម្ពុជា​កាលពី​ល្ងាច​ថ្ងៃ​ទី​១៧ ធ្នូ នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ លោក SHI BUYA TAKASHI បាន​មាន​ប្រសាសន៍​ថា នេះ​ជា​លើក​ទី​៨ ដែល​រូប​លោក​បាន​មក​ប្រទេស​កម្ពុជា ដើម្បី​បង្ហាត់បង្រៀន​ដល់​កីឡាករ​-​កីឡា​រិ​នី​ក្មេង​ៗ​ឱ្យ​ពួក​គេ​កាន់តែ​យល់​ច្បាស់​អំពី​ក្បាច់គុន​កា​រ៉ា​តេ​ដូ ។ លោក​បន្ត​ថា ដោយ​ឃើញ​ជន​កម្ពុជា​ទាំង​ក្មេង​ទាំង​ចាស់​មានការ​ពេញ​និយម និង​ចូល​ចិត្ត​វិស័យ​កីឡា​កា​រ៉ា​តេ​ដូ​នេះ ដោយ​អ្នកខ្លះ​ហាត់រៀន​ដើម្បី​សុខភាព និង​អ្នកខ្លះ​ដើម្បី​ការពារ​ខ្លួន ទើប​លោក​មក​បង្រៀន​ដល់ទី​នេះ​ដើម្បី​ឱ្យ​ការ​ហាត់រៀន​របស់​ពួក​គេ​មាន​កម្រិត​ទទួល​បានការ​ទទួលស្គាល់​ផង​ដែរ​។ ជា​ពិសេស កីឡា​អូ​ឡាំ​ពិ​ក​ហ្គេ​ម​កាន់តែ​ខិត​ជិត​មក​ដល់​ផង លោក​ក៏​សម្រេចចិត្ត​មក​បង្ហាត់​ដល់​អត្ត​ព​លិ​ក​ក្នុង​ប្រទេស​កម្ពុជា ឱ្យ​ពួក​គេ​កាន់តែ​មាន​សមត្ថភាព​ដើម្បី​ចេញ​ទៅ​ប្រកួត​លើ​ឆាក​អន្តរជាតិ​ទទួល​បាន​នូវ​លទ្ធផល​ល្អ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា វិស័យ​កីឡា​កា​រ៉ា​តេ​ដូ​ក្នុង​ប្រទេស​កម្ពុជា កំពុង​ក្លាយជា​កីឡា​ដ៏​មាន​ប្រជាប្រិយភាព​មួយ​បែប​ដែល​ប្រជាជន​ខ្មែរ​មិន​ថា មន្ត្រីរាជការ សិស្សសាលា តែងតែ​មក​ហាត់​ក្បាច់គុន​នេះ ដោយ​ពួក​គាត់​គិត​ពី​សុខភាព​ជា​ចម្បង ។ ជាក់ស្តែង មិន​ថា​តែ​ក្នុង​ក្លិប​ទេ គឺ​មាន​គ្រប់​ទីកន្លែង គ្រប់​តំបន់​នៃ​ប្រទេស​កម្ពុជា ក៏​មាន​អ្នក​ហាត់រៀន​ក្បាច់គុន​នេះ​យ៉ាងច្រើន​កុះករ​ដែរ ។ ជា​ការ​ពិត​កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ មន្ត្រីជាន់​ខ្ពស់​ក្នុង​ជួរ​រាជរដ្ឋាភិបាល​ដែល​មាន​លោក លឹ​ម គាន​ហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម លោក​រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា ហង់ ជួនណា​រុ​៉​ន និង​មន្ត្រី​មួយ​ចំនួន​ទៀត​ត្រូវ​បាន​បំពាក់​ខ្សែក្រវាត់​ខ្មៅ​ចំនួន​៥​ដាន់ និង​២​ដាន់​ផង​ដែរ ។

លោក​អូន ព័ន្ធ​មុនី​រ័​ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ប្រធាន​សាលា​កា​រ៉ា​តេ​ដូ​កម្ពុជា ធ្លាប់​បាន​បញ្ជាក់​ថា វិស័យ​កីឡា គឺ​មាន​សារសំខាន់​ណាស់​សម្រាប់​ធនធានមនុស្ស​ដោយ​មិនមែន​ត្រឹមតែ​ជាតិ​បុ​៉​ណ្ណោះ​ទេ ជា​ពិសេស​គឺ​បាន​ចូល​ទៅ​ក្នុង​ក្របខ័ណ្ឌ​អន្តរជាតិ​ថែម​ទៀត ។ តទៅ​មុខ​ទៀត វិស័យ​នេះ​នឹង​ក្លាយជា​ផ្នែក​មួយ​ក្នុង​ការ​ផ្លាស់​ប្តូរ​វប្បធម៌​រវាង​ជាតិ​មួយ​ទៅ​ជាតិ​មួយ និង​លើក​ស្ទួយ​កិត្យានុភាព​របស់​ប្រទេស​ជាតិ​ផង​ដែរ ៕