ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​៤​នាក់​ជួញ​ដូរ​ថ្នាំ​ញៀន​ ជន​អគតិ​ជំរិត​ទារ​ប្រាក់​ជា​ថ្នូរ​មិន​ប្តឹង​សមត្ថ​កិច្ច​

9 ឆ្នាំ មុន

ខេត្តឧត្តរមានជ័យ ៖ ស្ត្រី​ក្មេង​ចាស់​៤​នាក់​ត្រូវ​បាន​កងរាជអាវុធហត្ថ​ស្រុក​ត្រពាំង​ប្រាសាទ ឃាត់ខ្លួន​ដោយ​ជាប់ចោទ​ពី​បទ​ជួញដូរ និង​ចែកចាយ​គ្រឿងញៀ.ន ។ ការ​ឃាត់ខ្លួន​នេះ ធ្វើ​ឡើង​កាលពី​ល្ងាច​ថ្ងៃ​ទី​១៦ ធ្នូ ក្នុងភូមិ​សែន​សុខ ឃុំ​ទំនប់​ដាច់

ខេត្តឧត្តរមានជ័យ ៖ ស្ត្រី​ក្មេង​ចាស់​៤​នាក់​ត្រូវ​បាន​កងរាជអាវុធហត្ថ​ស្រុក​ត្រពាំង​ប្រាសាទ ឃាត់ខ្លួន​ដោយ​ជាប់ចោទ​ពី​បទ​ជួញដូរ និង​ចែកចាយ​គ្រឿងញៀន ។ ការ​ឃាត់ខ្លួន​នេះ ធ្វើ​ឡើង​កាលពី​ល្ងាច​ថ្ងៃ​ទី​១៦ ធ្នូ ក្នុងភូមិ​សែន​សុខ ឃុំ​ទំនប់​ដាច់ ស្រុក​ត្រពាំង​ប្រាសាទ ។ លោក​វរសេនីយ៍ត្រី លី ដា​រឹទ្ធ មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​ត្រពាំង​ប្រាសាទ បានឱ្យ​ដឹង​ថា មុន​នឹង​ឈាន​ដល់​ការ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន និង​ឃាត់ខ្លួន​ស្ត្រី​ទាំង​៤​នាក់​នេះ សមត្ថកិច្ច​បាន​ចំណាយពេល​សុ​ើ​ប​អង្កេត​រហូត​ដល់​២​ខែ ។

លោក​មេបញ្ជាការ​បន្ត​ទៀត​ថា ថ្នាំ​ញៀន​ទាំងនេះ ពួក​គេ​ទើបតែ​យក​ចូល​ប្រហែល​មួយ​អាទិត្យ​ប៉ុណ្ណោះ ដោយ​ទទួល​បាន​ព័ត៌មាន​នេះ លោក​ក៏​ដាក់​កម្លាំង​សម្ងាត់់​ចាំ​ឃ្លាំមើល​គ្រប់​សកម្មភាព ក្រោយ​ពី​ដឹង​ថា​ជនសង្ស័យ​កំពុង​ធ្វើ​សកម្មភាព​ចែកចាយ លោក​ក៏​សុំ​យោបល់​ទៅ​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត លោក​ឧត្តមសេនីយ៍ត្រី ពុទ្ធ សា​រ៉ា​ន់ និង​សុំ​យោបល់​លោក កូយ កាន់​យ៉ា ព្រះរាជ​អ​ជ្ញា​អម​សាលាដំបូង​ខេត្ត សហការ​ជាមួយ​ការិយាល័យ​គ្រឿងញៀន​នៃ​កងរាជអាវុធហត្ថ​ខេត្ត រួម​ជាមួយ​អាជ្ញាធរ​ដែនដី បាន​ចុះ​ទៅ​ដល់ទី​លំនៅ​ជនសង្ស័យ ហើយ​បាន​ឃាត់ខ្លួន និង​ឆែកឆេរ​ផ្ទះ​ចំនួន​២​កន្លែង ដោយ​រក​ឃើញ​ថ្នាំ​ញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​១២៥​កញ្ចប់ ដាវ​សា​មូ​រ៉ៃ​២ ពូថៅ​១ កាំភ្លើង​កែ​ច្នៃ​១​ដើម គ្រាប់បែកដៃ​១​គ្រាប់ និង​ឧបករណ៍​ជក់​ថ្នាំ​មួយ​ចំនួន​ទៀត យក​មក​រក្សា​ទុក​នៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក ។

ស្ត្រី​ទាំង​៤​នាក់​មាន ១-​ឈ្មោះ ឡេ​ង នួន អាយុ​៣៥​ឆ្នាំ ២-​ឈ្មោះ ថោ​ង មុំ អាយុ​៣៥​ឆ្នាំ ៣-​ឈ្មោះ ផាត់ គ​ន្ធា អាយុ​២០​ឆ្នាំ និង​៤-​ឈ្មោះ ប៊ុ​ន រី​ម អាយុ​៣៤​ឆ្នាំ ពួក​គេ​រស់នៅ​ភូមិ​ឃុំ​ជាមួយ​គ្នា ។ ក្រោយ​ពី​សួរនាំ​រួច ត្រូវ​បាន​បញ្ជូន​ខ្លួន និង​វត្ថុ​តាង​ទៅ​កាន់​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​ចាត់ការ​បន្ត​ទៅ​តាម​ច្បាប់ ។ ក្នុង​ពេល​កំពុង​អនុវត្ត​ច្បាប់​នោះ សមត្ថកិច្ច​កងរាជអាវុធហត្ថ​ស្រុក ក៏​បាន​បញ្ជូន​ខ្លួន​ជន​២​នាក់​ផ្សេង​ទៀត​ទៅ​ជាមួយ​ផង​ដែរ ព្រោះ​ជាប់​ពាក់ព័ន្ធ​នឹង​ការ​គំរាមកំហែង​ទារប្រាក់​ពី​ស្ត្រី​ទាំង​៤​នាក់​នេះ ជា​ថ្នូរ​នឹង​ការ​បិទ​សំណុំរឿង​ជួញដូរ ចែកចាយ​ថ្នាំ​ញៀន រហូត​អ្នកខ្លះ​គ្មាន​លុយ​ឱ្យ ក៏​យក​ប្លង់​ផ្ទះ​ទៅ​បញ្ចាំ​ធនាគារ យក​លុយ​ឱ្យ​ពួក​គេ​ទៀត​ផង ផ្ទុយ​ទៅ​វិញ នៅ​តែ​ត្រូវ​ចាប់ខ្លួន​ដដែល ។ គេ​មិន​ទាន់​ដឹង​ថា វាសនា​របស់​ជន​ទាំង​២​នាក់​នោះ​យ៉ាងណា​ទេ បុ​៉​ន្តែ​ស្ត្រី​ទាំង​៤​នាក់​និយាយ​ថា បើ​ពួក​គាត់​មាន​បញ្ហា ជន​នោះ​ក៏​មិន​រួចខ្លួន​ដែរ ។ អ្នក​ភូមិ​បាន​សម្តែង​ការ​សាទរ​ចំពោះ​ការ​បញ្ចេញ​សាច់ដុំ​របស់​កងរាជអាវុធហត្ថ ដែល​បាន​បំបែកសម្បុក​គ្រឿងញៀន​នេះ ធ្វើ​ឱ្យ​ពួក​គាត់​អស់​ការ​បារម្ភ​ពី​រឿង​កូនចៅ ។

ទោះជា​បែប​ណា ភាព​អាណោចអាធ័ម​សម្រាប់​ស្ត្រី​ជាប់ចោទ​៣​នាក់​ក្នុង​ចំណោម​ពួក​គេ​ទាំង​៤​នាក់ សុទ្ធតែ​មានកូន​តូច​កំពុង​នៅ​បៅដោះ ដោយ​បាន​កណ្តៀត​កូន​ទាំង​ដៃ​ជាប់​ខ្នោះ ។ ទិដ្ឋភាព​នេះ​បង្ហាញ​ថា ទោះបី​អ្នក​ម្តាយ​មាន​មុខរបរ​រកស៊ី​ខុសច្បាប់ ក៏​ព្រោះតែ​ដើម្បី​ចិញ្ចឹមជីវិត​កូន​តូច​ៗ​ក្នុង​គ្រួសារ​របស់​ខ្លួន​ដែរ ហើយ​បើ​ត្រូវ​បាន​ច្បាប់​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​នោះ វាសនា​ក្មេង​តូច​ៗ​ទាំង​៣​នាក់ ដែល​ទើបតែ​មាន​អាយុ​១​ខួប ទៅ​២​ខួប​ទាំងនោះ នឹង​ត្រូវ​ជាប់គុក​ជាមួយ​ម្តាយ​របស់​គេ ពិតជា​គួរ​ឱ្យ​អាសូរ​ជា​ពន់ពេក សម្រាប់​អ្នក​ដែល​បានឃើញ​ហេតុការណ៍​ផ្ទាល់​ភ្នែក ៕