ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

របៀប​ស​ម្ងួ​ត​ទូរស័ព្ទ​iPhone ពេល​ធ្លាក់​ចូល​ទឹក​ចៀសវាង​ខូច​ប្រើ​លែង​កើត

9 ឆ្នាំ មុន

ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ដ៏​គួរ​ឱ្យ​ស្រឡាញ់​របស់​លោក​អ្នក​ប្រសិនបើ​មានការ​ធ្វេសប្រហែស​ធ្លាក់​ចូល​ក្នុង​ទឹក​នោះ វា​នឹង​នាំ​កង្វល់​មិន​ចេះ​ចប់​មិន​ចេះ​ហើយ​ជា​មិន​ខាន ដូចនេះ​ដើម្បី​ស្ដារ​ស្ថានការណ៍​ដ៏​អាប់អួ​នោះ​ឡើង​វិញ សូម​លើកយក​នូវ​វិធី​ស​ម្ងួ​ត​ទូរស័ព្ទ​iPhone ក្រោយ​ពេល​ធ្លាក់​ចូល​ទឹក​ចៀសវាង​ខូច​នាំ​បញ្ហា​ចូល

ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ដ៏​គួរ​ឱ្យ​ស្រឡាញ់​របស់​លោក​អ្នក​ប្រសិនបើ​មានការ​ធ្វេសប្រហែស​ធ្លាក់​ចូល​ក្នុង​ទឹក​នោះ វា​នឹង​នាំ​កង្វល់​មិន​ចេះ​ចប់​មិន​ចេះ​ហើយ​ជា​មិន​ខាន ដូចនេះ​ដើម្បី​ស្ដារ​ស្ថានការណ៍​ដ៏​អាប់អួ​នោះ​ឡើង​វិញ សូម​លើកយក​នូវ​វិធី​ស​ម្ងួ​ត​ទូរស័ព្ទ​iPhone ក្រោយ​ពេល​ធ្លាក់​ចូល​ទឹក​ចៀសវាង​ខូច​នាំ​បញ្ហា​ចូល​ផ្ទះ​ដូច​តទៅ ៖

១-​បិទ​ទូរស័ព្ទ​ភ្លាម​ៗ ៖ ប្រសិនបើ​អ្នក​ទុក​ឱ្យ​វា​នៅ​ដំណើរការ​ធម្មតា​ដោយ​មិន​បាន​បិទ​ចំពោះ​ទូរស័ព្ទ​iPhone /iPod នឹង​បន្ត​ស្រូប​ក​យ​ថាមពល​ពី​ថ្ម ។

២-​បឺត​ឬ​ស្រូប​យក​ទឹក​ចេញពី​ទូរស័ព្ទ​យឺត​ៗ៖ ដោយ​ប្រើ​បបូរមាត់​បឺត​នៅ​ផ្នែក​ខាងក្រោម​ទូរស័ព្ទ​(​នៅ​តាម​រន្ធ​កាស ឬ​រន្ធ​បញ្ចូល​ថ្ម​) ប៉ុន្តែ​សូមកុំ​ធ្វើ​ហួសប្រមាណ​ឱ្យ​សោះ​គឺ​ត្រឹមតែ​១០​ទៅ​១៥​វិនាទី​ទៅ​បាន​ហើយ ។

៣-​ប្រើ​ឧបករណ៍​ផ្លុំ​ស​ម្ងួ​តវា​៖ យក​ឧបករណ៍​ផ្លុំ​ស​ម្ងួ​តវា​ក្នុង​សីតុណ្ហភាព​ក្ដៅ​ល្មម​កុំ​ខ្លាំង​ឱ្យសោះ ។ កាន់​តម្រង់​ម៉ា​ស៊ី​ន​ផ្លុំ​នោះ​ក្នុង​ទិស​ពីក្រោម​ឡើង​លើ​នៃ​តួ​ទូរស័ព្ទ ។ នៅ​ពេល​ផ្លុំ​ខ្យល់​ស​ម្ងួ​ត​ត្រូវ​បំ​លាស់​ទី​វា​ពី​ផ្នែក​ខាង​មុខ​មក​ក្រោយ និង​ពី​ម្ខាង​ទៅ​ម្ខាង​ទៀត​ឱ្យ​បាន​គ្រប់​គ្រុង​ជ្រោយ ។ ប៉ុន្តែ​សូម​ចង​ចាំ​ថា​អនុវត្ត​វា​ត្រឹមតែ​២០​ទៅ​២៥​នាទី​ទៅ​បាន​ហើយ ។ តម​ក​ទៀត​ងាក​មក​ផ្លុំ​ត្រង់​ផ្នែក​ខាង​មុខ​និង​ក្រោយ​ឱ្យ​ប្រមាណ​ជា​១០​ទៅ​១៥​វិនាទី​ក្នុង​កម្រិត​ស៊ីតុ​ណ្ហ​ភាព​ក្ដៅ​ល្មម។

៤-​ទុក ឬ​ដាក់​ទូរស័ព្ទ​លើ​កៅអី​នៅ​មុខ​កង្ហារ ឬ​ម៉ា​ស៊ី​ន​ត្រជាក់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ឬ​មួយ​ត្រូវ​ដាក់​វា​ឱ្យ​ឆ្ងាយ​ពី​ម៉ា​ស៊ី​ន​ផ្លុំ​ស​ម្ងួ​ត​ឱ្យ​បាន​១,៥​ម៉ែត្រ ប្រសិនបើ​ពុំ​មាន​កង្ហារ​ឬ​ម៉ា​ស៊ី​ន​ត្រជាក់ ។

៥-​ក្រោយ​ពេល​អនុវត្ត​កិច្ច​ការងារ​ខាងលើ​ចប់​សព្វគ្រប់​ហើយ អ្នក​ពិនិត្យ​មើល​វា​ថា​តើ​ទូរស័ព្ទ​អ្នក​ប្រសើរ​ឡើង​ឬ​បើក​បាន​ធម្មតា​វិញ​ឬ​យ៉ាងណា ។ តម​ក​ទៀត​គឺ​យក​វា​ទៅ​សាក​បញ្ចូល​ថ្ម​ហើយ​សង្កេត​មើល​តើ​វា​ប្រក្រតី​ឬ​យ៉ាងណា ។ ប្រសិនបើ​ទូរស័ព្ទ​អ្នក​ដើរ​Touch Screen មិន​ស្រួល​រាង​ទាក់​ៗ កិច្ចការ​តម​ក​ទៀត​គឺ​មួល​ខ្ចៅ​ដោះ​វា​ចេញ​តែ​ម្ដង ។

៦-​កុំ​ព្យាយាម​ធ្វើ​នៅ​រឿង​មិន​អំណោយផល​ដែល​អ្នក​បាន​អនុវត្ត​កន្លង​មករ​ហូត​នាំ​ឱ្យ​ធ្លាក់​ទូរស័ព្ទ​ចូល​ទឹក​ម្ដងទៀត ។

ប្រសិនបើ​អ្នក​ភ្លាត់ស្នៀត​មិន​ប្រយ័ត្ន​ធ្លាក់​ចូល​ក្នុង​ទឹក​ម្ដងទៀត​នោះ សូម​ចង​ចាំ​ថា​គួរ​អនុវត្ត​តាម​កា​រស​ម្ងួ​តវា​លើ​គ្រឿង​បំពង​សំឡេង​(Speaker )​ខណៈ​ពេល​កំពុង​សម្អាត​ទឹក​ចេញ ៕