រាជធានីភ្នំពេញ ៖ ទិវាបុណ្យសមុទ្រលើកទី៣ ដែលធ្វើឡើងរយៈពេល៣ថ្ងៃជាប់គ្នានៅខេត្តកោះកុង បានកំពុងចាប់ផ្ដើមហើយនៅព្រឹកថ្ងៃទី១២ ធ្នូ ២០១៤ ដោយនៅក្នុងព្រឹត្តិការណ៍នេះ បាននាំមកនូវកម្មវិធីធំៗចំនួន៣ ១-ការប្រកួតកីឡា ២-ការប្រគំតន្ដ្រីដ៏អស្ចារ្យ និង៣-ការតាំងបង្ហាញពិព័រណ៍ពាណិជ្ជកម្មផលិតផល និងម្ហូបអាហារសម្រាប់ភ្ញៀវទេសចរ ព្រមជាមួយនិងការរៀបចំនូវក្បួនព្យុហយាត្រាថែមទៀតផង ។
សម្រាប់ព្រឹត្តិការណ៍កីឡាដែលធ្វើឡើងក្នុងខេត្តកោះកុងនេះ មានចំនួន១៣ប្រភេទ ដែលត្រូវបង្ហាញខ្លួននៅលើឆ្នេរខ្សាច់លើទឹក លើគោក ហើយក៏មានវត្តមានក្រុមកីឡាករ-កីឡាការិនីថៃចូលរួមផងដែរ ។
កីឡាចំនួនទាំង១៣ប្រភេទនោះ មានដូចជាកីឡាប្រដាល់សេរី, ជិះកង់ទេសចរណ៍, វាយកូនគោល, រត់ប្រណាំង, ប្រណាំងកង់, ប្រណាំងទូក, កីឡាហោះហើរ, ប្រណាំងម៉ូតូទឹក, ហែលទឹក, អុកចត្រង្គ, ទ្រីយ៉ាត្លុង, បាល់ទះឆ្នេរខ្សាច់ និងកីឡាប៉េតង់ ។
ប្រភពព័ត៌មានពីមន្ដ្រីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានឱ្យដឹងថា ទិវាបុណ្យសមុទ្រឆ្នាំនេះ ក៏មិនខុសពីឆ្នាំមុនៗដែរ គឺរៀបចំឡើងចំនួន៣ថ្ងៃដូចគ្នា ចាប់ពីថ្ងៃទី១២-១៤ ធ្នូ នេះ នៅខេត្តកោះកុង ប៉ុន្ដែកីឡាដែលត្រូវដាក់ឱ្យធ្វើការប្រកួតកម្សាន្ដក្នុងឱកាសដ៏ សប្បាយរីករាយជាលើកទី៣នេះ គឺមានការកើនឡើងជាងឆ្នាំមុនរហូតដល់ទៅ១៣ប្រភេទឯណោះ ខណៈឆ្នាំមុនមានកីឡា ចូលរួមត្រឹម១០ប្រភេទប៉ុណ្ណោះ ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ