ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹង​គេ​ធ្លាប់បើក​រថយន្ត​ដឹក​សង្សារ​ខ្លួន​​យក​ដុំ​ថ្ម​ដេញ​គប់​រថយន្ត​គេបែក​កញ្ចក់​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ៖ បុរសបុរស​ម្នាក់​រួម​និង​មិត្ត​ភក្តិ​២នាក់​ទៀត​​ជិះ​ម៉ូតូ​ពីរ​គ្រឿង​ទៅ​យក​សង្សារ​នៅ​ម្តុំ​គិរីរម្យ ស្រាប់តែប្រទះ​ឃើញ​បុរស​ម្នាក់​ជិះ​រថយន្ត​តូយ៉ូតា​ព្រូស​មួយ​គ្រឿង ដែល​ធ្លាប់ដឹក​សង្សារ​របួស​ខ្លួន​ ក៏នាំ​គ្នា​យក​ដុំ​ថ្ម​ជិះ​ដេញ​គប់​រថយន្ត​តូយ៉ូតូ​តាព្រូស​នោះ​បែក​កញ្ចក់ក្រោយ ធ្វើឱ្យ​ម្ចាស់​រថយន្ត​ខឹង​ក៏បាន​ជិះ​រថយន្ត​ដេញ​

រាជ​ធានី​ភ្នំ​ពេញ ៖ បុរស​ម្នាក់​រួម​និង​មិត្ត​ភក្តិ​២នាក់​ទៀត​​ជិះ​ម៉ូតូ​ពីរ​គ្រឿង​ទៅ​យក​សង្សារ​នៅ​ម្តុំ​គិរីរម្យ ស្រាប់តែប្រទះ​ឃើញ​បុរស​ម្នាក់​ជិះ​រថយន្ត​តូយ៉ូតា​ព្រូស​មួយ​គ្រឿង ដែល​ធ្លាប់ដឹក​សង្សារ​របួស​ខ្លួន​ ក៏នាំ​គ្នា​យក​ដុំ​ថ្ម​ជិះ​ដេញ​គប់​រថយន្ត​តូយ៉ូតូ​តាព្រូស​នោះ​បែក​កញ្ចក់ក្រោយ ធ្វើឱ្យ​ម្ចាស់​រថយន្ត​ខឹង​ក៏បាន​ជិះ​រថយន្ត​ដេញ​បំបុក​ បណ្តាល​ឱ្យ​បុរស​ម្នាក់​រង​របួស​ដៃ។ ហេតុការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង ២ និង​៣០​នាទី​រំលង​អា​ធ្រាត្រ​ឈាន​ចូល ថ្ងៃ​ទី ១១ ធ្នូ ២០១៤ នៅ​ចំណុផ្លូវ​លេខ​៦១​កែង និង ចំណត​ទូទៅ​សំពៅ​មាស ស្ថិត​ក្នុង​សង្កាត់បឹង​ព្រលិត ខណ្ឌ​៧​មករា ។

ប្រ​ភព​ព័ត៌​មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ​ គេឃើញ​​បុរស​ម្នាក់​ ​រួម​ជាមួយ​មិត្តិ​ភក្តិ​២នាក់​ទៀត​ជិះ​ម៉ូតូ​ពីរ​គ្រឿង​ម៉ាក​DUKE និង​ហុង​ដា​ឌ្រីម សេ​១២៥ បាន​ឌុប​គ្នា​ចេញ​ពី​កក្លិប​កម្សាន្ត​ ដឹបេស ដោយ​ធ្វើ​ដំណើរ​ទៅ​យក​សង្សារ​នៅ​ម្តុំ​គិរីរម្យ ពេល​នោះ​ក៏បាន​ប្រទះ​ឃើញ​បុរស​ម្នាក់​ជិះ​រថយន្ត​តូយ៉ូតា​ព្រូស ពណ៌​ស ពាក់ស្លាក​លេខ​2K-4035 ធ្លាប់បើក​រថយន្ត​ដឹក​សង្សារ​របស់​ខ្លួន​​ហើយ​ក៏នាំ​គ្នា​យក​ដុំ​ថ្មដេញ​គប់រថយន្ត​តូយ៉ូតា​ព្រូ​ស​នោះ​បណ្តាល​ឱ្យ​បែក​កញ្ចក់​ក្រោយ ធ្វើឱ្យ​បុរស​ម្ចាស់​រថយន្ត​ខឹង​ក៏បាន​ជិះ​រថយន្ត​តាម​ដេញ​បំបុក​ម៉ូតូ​ពីរ​គ្រឿង នោះ​រហូត​មក​ដល់​ចំណុចផ្លូវ​លេខ​​៦១​កែង និង ចំណត​ទូទៅ​សំពៅ​មាស ​ក៏មាន​រថយន្ត​កាមរីបាឡែន មួយ​គ្រឿង​ទៀត​ដែលជា​រថយន្ត​របស់មិត្ត​ភក្តិរថយន្ត​តូយ៉ូតា​ព្រូស​បាន​បើក​បំបុក​ម៉ូតូ​ហុង​​ដា​ឌ្រីម បណ្តាល​ឱ្យ​អ្នក​ជិះ​របួស​ដៃ ចំណែក​ម៉ូតូ​DUKE ជិះ​គេច​ខ្លួន​បាត់ នៅ​សល់តែបុរស​ជិះ​ម៉ូតូ​ហុង​ដា​ឌ្រីម​ម្នាក់​ឯង​តែប៉ុណ្ណោះ ។

ក្រោយកើត​ហេតុ​សមត្ថ​កិច្ច​មូល​ដ្ឋាន​បាន​មក​ដល់​ឃើញ​ភាគី​ទាំង​ពីរ​ចោទ​ដាក់គ្នា​ទៅវិញ​ទៅមក ដោយ​ភាគី​ខាង​ម៉ូតូ​ថា​ភាគី​ខាង​រថយន្ត​ធ្វើ​បាន​ខ្លួន​ដោយ​ជិះ​រថយន្ត​ដេញ​បុក​គេ​ចំណែក​ភាគី​ខាង​រថយន្ត​ថា មក​ពី​ភាគី​ម៉ូតូ​យក​ដុំ​ថ្ម​ដេញ​គប់​រថយន្ត​គេមុន ។ ដោយ​សារ​តែ​ភាគី​ទាំង​ពីរ​មិន​អាច​សម្រប​សម្រួល​គ្នា​បាន ដូច្នេះ​សមត្ថ​កិច្ច​យក​ទាំង​ម៉ូតូ និង រថយន្ត​ទៅ​កាន់ប៉ុស្តិ៍នគរ​បាល​រដ្ឋ​បាល​បឹង​ព្រលិត​ដើម្បី​ដោះ​ស្រាយ​គ្នា​តាមនិតិវិធីច្បាប់ ។