ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករម្នាក់​ ត្រូវជណ្តើរយន្ត​កៀបស្លា.ប់​នៅជាន់ទី១៤​នៃការដ្ឋានសំណង់​សណ្ឋាគាររបស់តាបាន

9 ឆ្នាំ មុន

រាជធានីភ្នំពេញ ​៖ កម្មករសំណង់ម្នាក់​បានស្លា.ប់ភ្លាមៗ​នៅកន្លែងកើតហេតុ ​ដោយសារជណ្តើរយន្តកៀប ​ខណៈជនរងគ្រោះបាន​លោត​ចេញពី​ជណ្តើរយន្តមិនផុត ។

រាជធានីភ្នំពេញ ​៖ កម្មករសំណង់ម្នាក់​បានស្លាប់ភ្លាមៗ​នៅកន្លែងកើតហេតុ ​ដោយសារជណ្តើរយន្តកៀប ​ខណៈជនរងគ្រោះបាន​លោត​ចេញពី​ជណ្តើរយន្តមិនផុត ។

ហេតុការណ៍នេះ ​បានកើតឡើង​នៅម៉ោង១និង១៥នាទី​រសៀលថ្ងៃទី១០ ​ធ្នូ ២០១៤ ​នៅផ្លូវលេខ១១១​ កែងផ្លូវ ២៤២ ​ក្នុងសង្កាត់បឹង​ព្រលឹត ​ខណ្ឌ៧មករា ។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាពបានស្រង់​សម្តីសមត្ថកិច្ចឲ្យដឹងថា​ មុនពេលកើតហេតុ ​គេឃើញជនរងគ្រោះ​​បានឡើងជិះ​ជណ្តើរយន្ត​ក្នុងបំណងឡើងទៅជាន់ទី១៤នៃសំណង់អគារសណ្ឋាគារដែលស្គាល់ម្ចាស់ឈ្មោះតាបាន​ ពេលឡើងដល់ហើយ បុរស​ឈ្មោះ​ តំាង ឌឿន ​អាយុ២១ឆ្នាំ ​មានស្រុកកំណើតនៅ​ខេត្ត​ព្រៃវែង បានលោតចេញពីជណ្តើរយន្ត​អត់ផុត​ខណៈជណ្តើរ​នៅមាន​សកម្មភាព​ បណ្តាលឲ្យជណ្តើរយន្តកៀប​ជាប់ស្លាប់ភ្លាមៗ​​នៅ​កន្លែងកើត​ហេតុតែម្តង ។

ព័ត៌មានលម្អឹត​នឹងមានផ្សាយជូន​នៅលើសារព័ត៌មាន​កោះសន្តិភាព