ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្យុះ​បន្ត​បោក​បក់​ មន្ត្រី​សមត្ថ​កិច្ច​មាន​ប្រតិ​កម្ម​ចំពោះ​ខ្សែ​អាត់​សម្លេង​ ថោង សារ៉ាត់​

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ខ្សែអាត់​សំឡេង​ដែល​គេ​អះអាង​ថា ពិតជា​សំឡេង​របស់​ឧកញ៉ា ថោ​ង សា​រ៉ាត់ ជនជាប់ចោទ​ជា​មេខ្លោង​ឃាតករ​ត្រូវ​បាន​គេ​បញ្ជូន​ត​ៗ​គ្នា​ក្នុង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ហើយ​គេហទំព័រ​នានា​បាន​ផ្សាយ​ផង​ដែរ ដោយសារ​តែ​រឿង​ក្ដី​ឃាតក.ម្ម​បា.ញ់​សម្លា.ប់​ឧកញ៉ា​អឹ​ុ​ង ម៉េ​ង​ជឺ

រាជធានី​ភ្នំពេញ ៖ ខ្សែអាត់​សំឡេង​ដែល​គេ​អះអាង​ថា ពិតជា​សំឡេង​របស់​ឧកញ៉ា ថោ​ង សា​រ៉ាត់ ជនជាប់ចោទ​ជា​មេខ្លោង​ឃាតករ​ត្រូវ​បាន​គេ​បញ្ជូន​ត​ៗ​គ្នា​ក្នុង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ហើយ​គេហទំព័រ​នានា​បាន​ផ្សាយ​ផង​ដែរ ដោយសារ​តែ​រឿង​ក្ដី​ឃាតកម្ម​បាញ់​សម្លាប់​ឧកញ៉ា​អឹ​ុ​ង ម៉េ​ង​ជឺ បាន​ក្លាយជា​រឿង​ភាគ​ដែល​កំពុង​តាមដាន​គ្រប់​ព្រឹត្តិការណ៍​ឱ្យ​ដឹង​ច្បាស់​ថា​ដល់​ណា​ហើយ ។ ឆ្លើយ​តប​ទៅ​នឹង​ខ្សែអាត់​សំឡេង​ដែល​អះអាង​ថា ខ្លួន​ជា​ឧកញ៉ា​ថោ​ង សា​រ៉ាត់ នេះ​ត្រូវ​បាន​មន្ត្រី​សមត្ថកិច្ច​មួយ​រូប​ដែល​សិ្ន​ទ្ធ​នឹង​ប្រតិបត្តិការ​សើ​ុ​ប​អង្កេត​រហូត​ទទួលផល​មក​ដល់​ពេល​នេះ​បាន​បង្ហាញ​នូវ​មតិយោបល់​ថា បើ​ឧកញ៉ា​ថោ​ង សា​រ៉ាត់ មិនមែន​ជា​មេខ្លោង​ក្នុង​ឃាតកម្ម​នោះ​ទេ តើ​ខ្លាច​អ្វី​មក​ប្រឈម​តតាំង​ចំពោះ​មុខ​ច្បាប់ ។

លោក​ថា យើង​បាន​អនុវត្ត​ទៅ​តាម​ច្បាប់ ដូច​ជា​ករណី​ឃាត់ខ្លួន​ក្រុម​អង្គរក្ស​ពី​ថ្ងៃ​ទី​១ ធ្នូ គឺ​ឃាត់​ទាំង​ឧកញ៉ា​ថោ​ង សា​រ៉ាត់ ប៉ុន្តែ​បានឱ្យ​វិល​ត្រឡប់​ទៅ​លំនៅ​ឋាន​វិញ ដោយសារ​តែ​មិន​ទាន់​បាន​ទទួល​ចម្លើយ​សារភាព ។ មន្ត្រី​សមត្ថកិច្ច​ដដែល​បាន​អះអាង​ថា រាល់​ការ​សាកសួរ​យក​ចម្លើយ សុទ្ធតែ​ស្ថិត​នៅ​ចំពោះ​មុខ​មេធាវី​ការពារ​ក្ដី ដែល​យើង​មិន​អាច​ធ្វើ​ទារុណកម្ម​យក​ចម្លើយ​បាន​នោះ​ទេ ។ ដូច្នេះ​អ្វី​ៗ​ជា​ចម្លើយ​សារភាព​របស់​ក្រុម​អង្គរក្ស​ទាំងអស់​មិនមែន​ជា​ការ​កាឡៃ​ពី​.​ស​ឱ្យទៅ​ជា​ខ្មៅ​នោះ​ទេ ។ មន្ត្រី​ដដែល​បាន​បន្លុយ​ថា ប្រទេស​យើង​កាន់​ព្រះពុទ្ធ​សាសនា អ្នក​ធ្វើ​ល្អ​បាន​ល្អ អ្នក​សាងបាប​គឺ​បាន​បាប មិន​ចាំជាតិ​ក្រោយ​នោះ​ទេ ។ ជាមួយនឹង​ការ​គេចខ្លួន​របស់​ឧកញ៉ា​ថោ​ង សា​រ៉ាត់ មាន​ប្រភព​ព័ត៌មាន​ក្រៅផ្លូវការ​មួយ​បន្លុយ​ឱ្យ​ដឹង​ថា រថយន្ត​មួយ​គ្រឿង​ដែល​ទំនងជា​រថយន្ត​របស់​ឧកញ៉ា ថោ​ង សា​រ៉ាត់ ត្រូវ​បាន​គេ​ចត​ទុក​នៅ​កន្លែង​ផ្ញើ​រថយន្ត​នៅ​ក្រុង​បា​វិត បុ​៉​ន្តែ​មន្ត្រី​បូ​៉​លិ​ស​មិន​ទាន់​បញ្ជាក់​ពី​អត្តសញ្ញាណ​រថយន្ត​នោះ​ទេ ។

ចំណែក​ព័ត៌មាន​ថា ឧកញ៉ា ថោ​ង សា​រ៉ាត់ ជិះទូក​គេចខ្លួន​ទៅ​ប្រទេស​វៀតណាម​កាលពី​ថ្ងៃ​ទី​២ ធ្នូ នោះ មិន​មាន​ព័ត៌មាន​ថ្មី​បន្ថែម​ជុំវិញ​បញ្ហា​នេះ​ទេ ។ អ្នក​តាមដាន​នានា​នៅ​តែ​មាន​មន្ទិល​ថា ឧកញ៉ា ថោ​ង សា​រ៉ាត់ ទំនងជា​មិន​ចេញ​ទៅ​ក្រៅប្រទេស​ទេ ទំនង​មិនរ​ត់ទៅ​ដល់​ជើងមេឃ​ទេ គឺ​អាច​លាក់ខ្លួន​ក្នុង​រាជធានី​ភ្នំពេញ​ក៏​ថា​បាន​ដែរ​។ គេ​ថា ឆ្ងាយ​ដូច​ជើងមេឃ ដែល​ទីបំផុត​សង្ស័យ​ឆ្ងាយ​ដូច​ជើងមុង​ក៏​ថា​បាន​ព្រោះ​កន្លែង​គ្រោះថ្នាក់​ខ្លះ អាច​ផ្ដល់​សុវត្ថិភាព​ក៏​មាន​ដែរ ។ ពេល​នេះ​ការ​លាក់ខ្លួន​របស់​ឧកញ៉ា ថោ​ង សា​រ៉ាត់ ពិតជា​គ្មាន​នរណា​ម្នាក់​ដឹង​ទេ បុ​៉​ន្តែ​ការ​រត់គេច​ខ្លួន តើ​មាន​រយៈពេល​បុ​៉​ន្មា​ន​ទៅ​ព្រោះ​ដីកាចាប់ខ្លួន​មាន​រួចរាល់​ហើយ ។ ជាមួយនឹង​រឿងរ៉ាវ​ក្រឡាប់ចាក់​នេះ បាន​ធ្វើ​ឱ្យ​ការ​សាងសង់​អចលនទ្រព្យ​ធំ​ៗ​របស់​បុរី​៩៩៩ កំពុង​ចាប់ផ្តើម​ជួបនឹង​បញ្ហា​ហើយ ទោះបីជា​ក្រុមហ៊ុន​នៅ​ដំណើរការ​ជា​ធម្មតា​ក្តី ។ តាម​ការ​កត់សម្គាល់​រាល់​សកម្មភាព​ផ្សេង​ៗ​ហាក់​បាន​បញ្ឈប់ រង់ចាំ​មើល​មេឃ មើល​ផ្កាយ​រួច​ទៅ​ហើយ ។ តាម​ព័ត៌មាន​មួយ​ឱ្យ​ដឹង​ថា ថ្ងៃ​ទី​៩ ធ្នូ ក្រុម​អ្នក​រកស៊ី​ប្រមាណ​៥០ ទៅ​៦០​នាក់ បាន​ប្រមូលផ្តុំ​គ្នា​នៅ​មុខ​ទីតាំង​ក្រុមហ៊ុន​ក្បែរ​ផ្សារ​ហេង​លី ក្នុង​ខណ្ឌទួលគោក ដើម្បី​ទារ​សំណង​ដែលក្រុមហ៊ុន​របស់​ឧកញ៉ា​ថោ​ង សា​រ៉ាត់ មិន​ទាន់​បាន​ទូទាត់ ។

បុរស​ម្នាក់​ដែល​ជា​អ្នក​ផ្គត់ផ្គង់​ទ្វារ​បង្អួច​បំពាក់​សំណង់​របស់​ក្រុមហ៊ុន បាន​និយាយ​ថា ក្រុមហ៊ុន​នៅ​ខ្វះ​តែ​៨​ពាន់​ដុល្លារ​ទេ បើ​ទារ​លុយ​មិន​បាន​ទេ គាត់​មាន​តែ​ដោះ​យក​ទ្វារ​បង្អួច​បង្គ្រប់​តម្លៃ​ដែល​នៅ​ជំពាក់​គាត់​ហើយ ។ តាម​ប្រភព​ថា មាន​ក្រុមហ៊ុន​លក់​គ្រឿងសំណង់​ខ្លះ​ក៏​ជាប់​ប្រាក់​មិន​ទាន់​ទូទាត់​រាប់​ម៉ឺន​ដុល្លារ​ដែរ មាន​ដែក​និង​សី​ុ​ម៉​ង់​ត៍​ជាដើម ហើយ​ទំនង​ជំពាក់​ថ្លៃ​គ្រឿងសំណង់​ច្រើន​ក្រុមហ៊ុន​ទៀត​រាប់​សែន​ដុល្លារ​អត់ខ្វះ ។ តាម​ព័ត៌មាន​ពី​តំណាង​ក្រុមហ៊ុន​ថា​នឹង​អាច​មានការ​ធ្វើ​សន្និសីទកាសែត​មួយ​ជុំវិញ​បញ្ហា​របស់​ក្រុមហ៊ុន ដែល​មិន​ទាក់ទង​ទៅ​នឹង​បញ្ហា​រឿង​ក្ដី​ដ៏​ចម្រូងចម្រាស​នោះ​ទេ តែ​មិន​ច្បាស់​ថា តើ​នឹង​ធ្វើ​ឡើង​ដោយ​បែប​ណា បើ​មេក្រុម​ហ៊ុន​ជាប់​ឃុំ​និង​ខ្លះ​រត់គេច​ខ្លួន​អស់​ទៅ​ហើយ​នោះ ។

ក្រុម​អ្នក​ដែល​នាំ​គ្នា​ទៅ​ទាមទារ​លុយ​ពី​ក្រុមហ៊ុន បានឱ្យ​ដឹង​ថា នៅ​ថ្ងៃនេះ​(១០ ធ្នូ​)​ពួក​គេ​នឹង​ប្រមូលផ្ដុំ​គ្នា​ទៅ​តវ៉ា​ជា​ថ្មី​ទៀត ។ តាម​ប្រភព​ថា សូ​ម្បី​តែ​បុគ្គលិក​ក្រុមហ៊ុន​ក៏​មានការ​រំជើបរំជួល​ដែរ ព្រោះ​មិន​ច្បាស់លាស់​ពី​អនាគត​របស់​ក្រុមហ៊ុន ៕