ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

SEA TV លុប​ចោលការ​ប្រកួត​អន្តរជាតិ​នៅ​ព្រឹកស្អែក

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​វេលា​ព្រឹកស្អែក មិន​មានការ​ប្រកួត​ប្រដាល់​អន្តរជាតិ​ក្នុង​ព្រឹត្តិការណ៍ Ganzburge Top Fighters នៅ​ស្ថានីយទូរទស្សន៍​អាស៊ី​អាគ្នេយ៍ (SEA TV) ដូច​ការ​គ្រោងទុក​នោះ​ទេ ដោយសារ​ការ​ផ្លាស់​ប្ដូរ​នេះ ទើបតែ​បាន​បញ្ជាក់​ជា​បន្ទាន់​កាលពី​ម្សិលមិញ​ប៉ុណ្ណោះ ។ នេះ​ក៏​ដោយសារ​តែ​

រាជធានី​ភ្នំពេញ ៖ នៅ​វេលា​ព្រឹកស្អែក មិន​មានការ​ប្រកួត​ប្រដាល់​អន្តរជាតិ​ក្នុង​ព្រឹត្តិការណ៍ Ganzburge Top Fighters នៅ​ស្ថានីយទូរទស្សន៍​អាស៊ី​អាគ្នេយ៍ (SEA TV) ដូច​ការ​គ្រោងទុក​នោះ​ទេ ដោយសារ​ការ​ផ្លាស់​ប្ដូរ​នេះ ទើបតែ​បាន​បញ្ជាក់​ជា​បន្ទាន់​កាលពី​ម្សិលមិញ​ប៉ុណ្ណោះ ។ នេះ​ក៏​ដោយសារ​តែ​មាន​ការ​ទាមទារ​ភ្លាម​ៗ​ដោយ​មិន​មាន​គម្រោង​ទុក​មុន​ពី​ម្ចាស់​ឧបត្ថម្ភ​កម្មវិធី ។

លោក​ញាន សុធី មន្ត្រី​អ្នក​រៀបចំ​ការ​ប្រកួត​បាន​មាន​ប្រសាសន៍​ថា ការ​ប្រកួត​ដែល​គ្រោង​តម្រូវ​ឱ្យ​កីឡាករ​កម្ពុជា​៣​រូប និង​ថៃ​៣​រូប​ប៉ះ​គ្នា​នៅ​ព្រឹក​ថ្ងៃ​ទី​៣០ វិច្ឆិកា​ស្អែក​នោះ មិន​អាច​ធ្វើ​ឡើង​បាន​ទេ ដោយសារ​តែ​ភាគី​ជា​អ្នក​ពាក់ព័ន្ធ​ស្នើ​សុំ​លើក​ពេល ។ ហេតុផល​នោះ គឺ​បណ្ដាល​មក​ពី​ម្ចាស់​ឧបត្ថម្ភ​កម្មវិធី​ស្នើ​ឱ្យ​លើក​ការ​ប្រកួត​អន្តរជាតិ​ទៅ​ដាក់​នៅ​ថ្ងៃអាទិត្យ​ទី​៧ ធ្នូ​វិញ ដើម្បី​ឱ្យ​ព្រឹត្តិការណ៍​ដដែល​នេះ ទៅ​កក្រើក​នៅ​ថ្ងៃ​នោះ​វិញ ។ ការ​ផ្លាស់​ប្ដូរ​មិន​មានការ​ជូនដំណឹង​ពី​ចម្ងាយ​ឡើយ ដោយសារ​តែ​មានការ​សម្រេច​យ៉ាង​តក់ក្រហល់​ពី​សំណាក់​អ្នក​ឧបត្ថម្ភ​កម្មវិធី​ជា​ដៃគូ ។ លោក​និយាយ​ថា នៅ​ថ្ងៃ​ទី​៧ ធ្នូ​អាទិត្យ​ក្រោយ យើង​មានកម្ម​វិធី​ពិសេស ទើប​ម្ចាស់​ឧបត្ថម្ភ​កម្មវិធី​គាត់​សុំ​ប្ដូរ​ឱ្យ​ការ​ប្រកួត​អន្តរជាតិ​ទៅ​ធ្វើ​នៅ​ថ្ងៃ​នោះ​វិញ ហើយ​ការ​សម្រេច​នេះ ទើបតែ​ឯកភាព​គ្នា​ប៉ុណ្ណោះ​នៅ​ចុង​ស​ប្ដា​ហ៍​នេះ​!​។ យោង​តាម​ភាព​ជាក់ស្ដែង ការ​ប្រកួត​អន្តរជាតិ នឹង​ត្រូវធ្វើ​ឡើង​ឆ្លាស់គ្នា​ជាមួយនឹង​ការ​ប្រកួត​ក្នុងស្រុក ដោយនៅ​ថ្ងៃ​ទី​៣០ វិច្ឆិកា​ស្អែក នឹង​ត្រូវ​ធ្វើការ​ប្រកួត​រវាង​កីឡាករ​បរទេស និង​កីឡាករ​ក្នុងស្រុក ។ ការ​ផ្លាស់​ប្ដូរ​នេះ ត្រូវ​គេ​អះអាង​ថា ក្រុមហ៊ុន​មានកម្ម​វិធីចែក​រង្វាន់​ដល់​អតិថិជន ទើប​រំកិល​ការ​ប្រកួត​អន្តរជាតិ​ទៅ​ស​ប្ដា​ហ៍​ក្រោយ​វិញ ។ ជំនួស​ឱ្យ​ការ​ប្រែប្រួល​នេះ នឹង​មានការ​ប្រកួត​របស់​កីឡាករ​ជើង​ខ្លាំង​ក្នុងស្រុក​វិញ ។ លោក​និយាយ​ថា ក្រោយ​ការ​សម្រេចចិត្ត​លើក​ពេល​យ៉ាង​តក់ក្រហល់ ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​បាន​រៀបរយ​កីឡាករ​កម្ពុជា​ផ្សេង​ទៀត​ឱ្យមក​បង្ហាញខ្លួន​ជា​ជំនួស ។ កីឡាករ​ដែល​ត្រូវ​ប្រកួត​ជំនួស​នោះ​រួម​មាន ជើង​ខ្លាំង ឈិ​ត ង៉ុ​យ មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ ប៉ះ​ជាមួយ​កីឡាករ​ហ៊ុ​ល តារា មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា និង​កីឡាករ​ម៉​ន គឹ​ម​សុង មក​ពី​ក្លិប​ការិយាល័យ​ទី​៥ កងទ័ពជើងគោក ប៉ះ​ជាមួយ​កីឡាករ​វង្ស គង់​រាជ ដែល​ការ​ប្រកួត​លើក​នេះ លោក​បាន​ប្រើ​ឈ្មោះ​ពិត​ថា ផ​ន ផល្លា មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ​បង្ក្រាប​គ្រឿងញៀន​។ កីឡាករ​ទាំង​៤​រូប​នេះ ដ្បិតថា​មិន​ទទួល​បានការ​ចាប់អារម្មណ៍​ដូច​វត្ត​មានការ​ប្រដាល់​អន្តរជាតិ ប៉ុន្តែ​មានការ​អះអាង​ថា ការ​ប្រកួត​នឹង​ល្អមើល​មិន​ចាញ់​គ្នា ។ លោក​ញាន សុធី និយាយ​ថា កីឡាករ​ដែល​ត្រូវ​ប្រកួត​ស្អែក ត្រូវ​លើក​ទៅ​ប្រកួត​អន្តរជាតិ​នៅ​ស​ប្ដា​ហ៍​ក្រោយ​ទាំងអស់ ហើយ​យើង​ក៏​សុំ​ទោស​អ្នកគាំទ្រ​ផង​ដែរ ដែល​មាន​បញ្ហា​ប្រែប្រួល​បែប​នេះ ។

បើ​គ្មាន​ការ​ប្រែប្រួល កីឡាករ​កម្ពុជា​៣​រូប រួម​មាន ឯម ខ្លឹម​ខ្មៅ មក​ពី​ក្លិប​ឫទ្ធិ​ពោធិ​សែន​ជ័យ នឹង​ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ក្នុង​ប្រភេទ​ទម្ងន់​៦៨​គីឡូក្រាម ។ កីឡាករ​ឈិ​ន ក្វា​ន់​ង៉ុ​យ មក​ពី​ក្លិប​មកុដ​រាជសីហ៍ នឹង​ជួប​កីឡាករ​ថៃ​ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥​គីឡូក្រាម និង​កីឡាករ​ម៉​ន វិ​រៈ មក​ពី​ក្លិប​ព្រែក​ឯង​កីឡា ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ដូច​គ្នា​ផង​ដែរ​។ ការ​ផ្លាស់​ប្ដូរ​នេះ ភាគតិច​ណាស់​បាន​ទទួល​ដំណឹង​ផ្លាស់​ប្ដូរ ពិសេស​អ្នក​បាន​ជ្រួតជ្រាប​ដំណឹង​តាម​បណ្ដា​សារព័ត៌មាន​ដែល​បាន​ចុះ​ផ្សាយ​ពី​ព្រឹត្តិការណ៍​នេះ​កាលពីដើម​ស​ប្ដា​ហ៍ ៕