ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈឺ​ចុក​រោយ​ស្មា​អាច​ឈាន​ទៅ​រក​ពិការ​ភាព​បើ​មិន​បាន​ព្យាបាល​ទាន់​ពេល

9 ឆ្នាំ មុន

ឈឺ​ស្មា​គឺជា​បញ្ហា​ដែល​យើង​តែងតែ​ជួប​ញឹកញាប់​ជាងគេ បើសិនជា​មិន​បាន​ធ្វើការ​ព្យាបាល​ឱ្យទាន់​ពេលវេលា​ទេ អាការ​នេះ​អាច​វិ​វ​ឌ្ឍ​ទៅ​រក​ជំងឺ​ឈឺសន្លាក់ ដែល​អាច​ធ្វើ​ឱ្យ​ខូច​ទ្រង់ទ្រាយ​របស់​ស្មា ឈាន​ទៅ​រក​ពិការ​ភាព​អស់​មួយ​ជីវិត ។

ឈឺ​ស្មា​គឺជា​បញ្ហា​ដែល​យើង​តែងតែ​ជួប​ញឹកញាប់​ជាងគេ បើសិនជា​មិន​បាន​ធ្វើការ​ព្យាបាល​ឱ្យទាន់​ពេលវេលា​ទេ អាការ​នេះ​អាច​វិ​វ​ឌ្ឍ​ទៅ​រក​ជំងឺ​ឈឺសន្លាក់ ដែល​អាច​ធ្វើ​ឱ្យ​ខូច​ទ្រង់ទ្រាយ​របស់​ស្មា ឈាន​ទៅ​រក​ពិការ​ភាព​អស់​មួយ​ជីវិត ។

ជួប​ជាមួយ​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត ស៊ិ​ក ធី​រៈ ឯកទេស​ជំងឺ​សន្លាក់​និង​វះកាត់​ឆ្អឹង​បាក់បែក នៃ​គី្ល​និក​ឯកទេស​ឆ្អឹង​សំណង់​១២ បាន​ប្រាប់​កោះសន្តិភាព​ឱ្យ​ដឹង​ថា បញ្ហា​ឈឺ​ស្មា​អាច​ស្តែង​ចេញ​នូវ​រោគ​សញ្ញា​មួយ​ចំនួន​ដូច​ជា​៖

-​ដំបូង​ឈឺ​តិច​ៗ​តែ​យូរ​ទៅ​ក៏​ឈឺ​ខ្លាំង​ទ្បើ​ង​ៗ
-​នៅ​ពេល​ធ្វើ​ចលនា​ផ្សេង​ៗ​ក៏​មាន​អាការ​ឈឺ​ចុកចាប់​ដែរ
-​ជួនកាល​ដេក​លក់​ហើយ​ស្រាប់តែ​ភ្ញាក់​ទ្បើ​ង​វិញ ព្រោះតែ​មានការ​ឈឺចាប់​នៅ​ត្រង់​ស្មា​ខ្លាំង ។

ចំពោះ​មូលហេតុ​ដែល​បណ្តាល​ឱ្យ​ឈឺ​ស្មា​នេះ​អាច​បណ្តាល​មក​ពី​កត្តា​ជា​ច្រើន​ដូច​ជា​៖
-​រលាក​ថង​ទឹក​សន្លាក់​ក្នុង​ស្រទាប់​ឆ្អឹង
-​រលាក​ស្រោម​សន្លាក់
-​ការ​ប៉ះទង្គិច​ជាមួយ​ស្មា ដូច​ជា​ពេល​ដួល​យក​ចៃ​ច្រត់ ឬ​អ្នក​ដែល​ចូល​ចិត្ត​ធ្វើការ​ប្រើ​កម្លាំង​ដៃ​ខ្លាំង ឬ​ក៏​ធ្លាប់​ជួប​នូវ​គ្រោះថ្នាក់​អ្វីមួយ​ដែល​ធ្វើ​ឱ្យ​ប៉ះទង្គិច​ស្មា​ជាដើម ។

លោក​វេជ្ជបណ្ឌិត ស៊ិ​ក ធី​រៈ បាន​បន្ត​ទៀត​ថា បើសិនជា​លោក​អ្នក​ភ្លាត់​ស្មា​ហើយ​មិន​បាន​ព្យាបាល​ត្រឹមត្រូវ​តាម​វេជ្ជសាស្ត្រ​ទេ យូរ​ៗ​ទៅ​វិ​វ​ឌ្ឍ​ទៅ​រក​ការ​ស្វិតដៃ ។ ស្ថិត​ក្នុង​ស្ថានភាព​បែប​នេះ អ្នក​នៅ​តែ​មិន​ព្រម​ធ្វើការ​ព្យាបាល​ទៀត នឹង​អាច​ទ្បើ​ង​ក្តាំង​នៅ​ជុំវិញ​ស្រោម​សន្លាក់​ស្មា​ទីបំផុត​អ្នកជំងឺ​មិន​អាច​លើកដៃ​បាន​ដូច​បំណង​ទេ ព្រោះតែ​មានការ​ឈឺចាប់​ខ្លាំង ដូច្នេះ​ក៏​មិន​ខុស​ពី​ជីវិត​ជន​ពិការ​ដែរ ។

គួរ​ចង​ចាំ​ថា នៅ​ពេល​អ្នកមាន​បញ្ហា​ឈឺ​ស្មា រហូត​ដល់​កាន់​របស់​អ្វី​លែង​កើត​មាន​រោគ​សញ្ញា​ក្តៅខ្លួន​ទ្បើ​ង​ក្រហម​ខ្លាំង​នៅ​នឹង​ស្មា ឬ​មាន​ហើម​គួរតែ​ប្រញាប់​មក​ជួប​ពិភាក្សា​ជាមួយ​គ្រូពេទ្យ ព្រោះ​អាការ​បែប​នេះ កំពុង​តែ​វិ​វ​ឌ្ឍ​ទៅ​រក​ស្ថានភាព​ធ្ងន់ធ្ងរ​ហើយ ៕