ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករ​កុង​តា​ឌ័​រ​ឈ្នះ​ពាន​ប្រចាំឆ្នាំ Velo d’Or

9 ឆ្នាំ មុន

កីឡាករ​ប្រណាំង​កង់​អេ​ស្ប៉ា​ញ អាល់​បឺ​តូ កុង​តា​ឌ័​រ បាន​ឈ្នះ​ពាន​កីឡាករ​ឆ្នើម​ប្រចាំឆ្នាំ​ឈ្មោះ Velo d’ Or បន្ទាប់​ពី​ដណ្តើម​បាន​ជ័យជម្នះ​ក្នុង​ព្រឹត្តិការណ៍​សំខាន់​ៗ​មួយ​ចំនួន ។

កីឡាករ​ប្រណាំង​កង់​អេ​ស្ប៉ា​ញ អាល់​បឺ​តូ កុង​តា​ឌ័​រ បាន​ឈ្នះ​ពាន​កីឡាករ​ឆ្នើម​ប្រចាំឆ្នាំ​ឈ្មោះ Velo d’ Or បន្ទាប់​ពី​ដណ្តើម​បាន​ជ័យជម្នះ​ក្នុង​ព្រឹត្តិការណ៍​សំខាន់​ៗ​មួយ​ចំនួន ។

នៅ​ក្នុង​ការ​បោះ​ឆ្នោត​ដែល​រៀបចំ​ដោយ​ទស្សនាវដ្តី​ប្រណាំង​កង់​បារាំង​ឈ្មោះ Velo កុង​តា​ឌ័​រ បាន​យកឈ្នះ​កីឡាករ​អង់គ្លេស​គ្រី​ស ហ្វ្រូ​ម ដែល​ជា​ម្ចាស់​ជើងឯក​ក្របខ័ណ្ឌ Tour of Britain ឆ្នាំ​២០១៣ ។

យ៉ាងណា​ក៏​ដោយ របួស​បាក់ឆ្អឹង​ជើង​ឆ្វេង​បាន​បង្ខំ​ឱ្យ​កីឡាករ​ជើង​ខ្លាំង​រូប​នេះ​ដកខ្លួន​ទាំង​ពាក់កណ្តាល​នៃ​ការ​ប្រកួត​ព្រឹត្តិការណ៍​ប្រណាំង  Tour de France ឆ្នាំ​២០១៤ ។ ប៉ុន្តែ​ក្រោយមក គេ​បាន​យកឈ្នះ​ពាន​ព្រឹត្តិការណ៍ Tour of Spain លើ​ទឹកដី​កំណើត​របស់​ខ្លួន ។

វា​ជា​ជ័យជម្នះ​ក្របខ័ណ្ឌ​ធំ​លើក​ទី​៦ ក្នុង​អាជីព​របស់​គេ​ហើយ ដោយ​ក្នុង​នោះ​រាប់​បញ្ចូល​ទាំង​ជ័យជម្នះ Tour de France ឆ្នាំ​២០០៧-២០០៩ និង Tour of Italy ឆ្នាំ​២០០៨ ផង​ដែរ ។

យ៉ាងណា​ក៏​ដោយ កុង​តា​ឌ័​រ ត្រូវ​បាន​គេ​ដកហូត​យក​វិញ​នូវ​ពាន Tour de France ឆ្នាំ​២០១០ និង​ពាន Tour of Italy ឆ្នាំ​២០១១ បន្ទាប់​ពី​ត្រូវ​បាន​រក​ឃើញ​ប្រើប្រាស់​សារធាតុ​ហាមឃាត់ Clenbutarol ។

គួរ​កត់​សម្គាល់ថា នេះ​ជា​លើក​ទី​៣​ហើយ​ដែល​កីឡាករ​កុង​តា​ឌ័​រ យកឈ្នះ​ពាន​កិត្តិយស​មួយ​នេះ ខណៈ​ជ័យជម្នះ​លើក​ទី​១ និង​ទី​២ របស់​គេ​កើត​មាននៅ​ឆ្នាំ​២០០៧ និង​២០០៨ ៕