ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វេ​ត​ទែ​ល​ផ្លាស់​ទ្រនំ​ថ្មី​ទៅ​ក្រុម Ferrari ជាមួយនឹង​កុងត្រា​រយៈពេល​3​ឆ្នាំ

9 ឆ្នាំ មុន

ជើងឯក​ហ្វ​ម​មូ​ឡា​វ័ន​ពិភពលោក​៤​សម័យកាល​សេ​បា​ស្ទៀ​ន វេ​ត​ទែ​ល កាលពី​ពេល​ថ្មី​ៗ​នេះ​បាន​ចុះហត្ថលេខា​លើ​កុងត្រា​មាន​រយៈពេល​៣​ឆ្នាំ​ជាមួយនឹង​ក្រុម​ថ្មី Ferrari ។ ការ​ចុះហត្ថលេខា​នេះ​បាន​កើត​មាន​ក្រោយ​ការ​ចាកចេញ​របស់​កីឡាករ​អេ​ស្ប៉ា​ញ​ហ្វឺ​ណា​ន់​ដូ អា​ឡុ​ន​សូ ។ អា​ឡុ​ន​សូ វ័យ​៣៣​ឆ្នាំ ដែល​

ជើងឯក​ហ្វ​ម​មូ​ឡា​វ័ន​ពិភពលោក​៤​សម័យកាល​សេ​បា​ស្ទៀ​ន វេ​ត​ទែ​ល កាលពី​ពេល​ថ្មី​ៗ​នេះ​បាន​ចុះហត្ថលេខា​លើ​កុងត្រា​មាន​រយៈពេល​៣​ឆ្នាំ​ជាមួយនឹង​ក្រុម​ថ្មី Ferrari ។ ការ​ចុះហត្ថលេខា​នេះ​បាន​កើត​មាន​ក្រោយ​ការ​ចាកចេញ​របស់​កីឡាករ​អេ​ស្ប៉ា​ញ​ហ្វឺ​ណា​ន់​ដូ អា​ឡុ​ន​សូ ។ អា​ឡុ​ន​សូ វ័យ​៣៣​ឆ្នាំ ដែល​ជា​ជើងឯក​ពិភពលោក​២​សម័យ​កាលនោះ​នឹង​ទៅ​ចូលរួម​ក្នុង​ក្រុម McLaren ចាប់ពី​ឆ្នាំ​២០១៥​បើ​ទោះ​ណា គេ​នៅ​ជាប់​កុងត្រា​២​ឆ្នាំ​ទៀត​ក្តី ។

ការ​ចាកចេញ​រប​ស់វេត​ទែ​ល ពី​ក្រុម Red Bull ត្រូវ​បាន​ប្រកាស​ភ្លាម​ៗ​ផង​ដែរ​បន្ទាប់​ពី​ក្រុម McLaren អះអាង​ថា ខ្លួន​បាន​ចុះហត្ថលេខា​លើ​កុងត្រា​ប្រណាំង​ថ្មី​មួយ​មាន​រយៈពេល​២​ឆ្នាំ​ជាមួយ​កីឡាករ​អា​ឡុ​ន​សូ ។

វេ​ត​ទែ​ល វ័យ​២៧​ឆ្នាំ​បាន​ថ្លែង​ថា ៖ «​កាល​នៅ​ពី​តូច ខ្ញុំ​ធ្លាប់​គិត​ថា ម៉ៃ​ឃើ​ល ស្គូ​ម៉ាត​ឈ័​រ គឺជា​វីរបុរស​របស់ខ្ញុំ ។ វា​ជា​កិត្តិយស​ដ៏​ធំធេង​ដែល​ទទួល​បាន​ឱកាស​បើកបរ​ឱ្យ​ក្រុម Ferrari» ។

នៅ​ជាមួយ​ក្រុម​អុ​ី​តា​លី​មួយ​នេះ វេ​ត​ទែ​ល​នឹង​ចាប់​ដៃគូ​ជាមួយ​កីឡាករ​ហ្វាំ​ង​ឡង់​គីមី រ៉េ​កកូ​ណិ​ន ។ លោក Marco Mattiacci អ្នកចាត់ការ​ក្រុម​បាន​ថ្លែង​ថា​៖ « Scuderia Ferrari បាន​សម្រេចចិត្ត​ដាក់​ការ​ស្មោះត្រង់​របស់​ខ្លួន​ជាមួយ​ជើងឯក​ពិភពលោក​វ័យក្មេង​បំផុត​ក្នុង​ប្រវត្តិ​ហ្វ​ម​មូ​ឡា​វ័ន​» ។

ក្រុម Ferrari ធ្លាប់​ឈ្នះ​ជើងឯក​ពិភពលោក​មួយ​លើក​កាល​ឆ្នាំ​២០០៧ ក្រោយ​ពី​កីឡាករ​រ៉េ​កកូ​ណិ​ន ដណ្តើម​បាន​ចំណាត់ថ្នាក់​កំពូល ។ លោក Mattiacci បាន​បន្ត​ថា ៖ «​វេ​ត​ទែ​ល​គឺជា​កីឡាករ​ដែល​មានការ​ប្រមូលផ្តុំ​ពិសេស​រវាង​យុវវ័យ​ភាព និង​បទ​ពិសោធន៍ ។ គេ​បាន​នាំ​មក​នូវ​ព្រលឹង​ជូន​ដល់​ក្រុម ហើយ​ដែល​វា​គឺជា​អ្វី​មិន​អាច​កាត់ថ្លៃ​បាន​» ៕