ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រៀបចំ​ព្រឹត្តិការណ៍​កីឡាបាល់បោះ​ដល់​សិស្ស​ដើម្បី​សុខភាព​និង​លើក​ស្ទួយ​វិស័យ​កីឡា​កម្ពុជា

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​២២​វិច្ឆិកា ឆ្នាំ​២០១៤ គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា សហការ​ជាមួយ​សហព័ន្ធ​កីឡាបាល់បោះ​កម្ពុជា​រៀបចំ​ការ​ប្រកួត​បាល់បោះ​មួយ​ដែល​មានឈ្មោះ​ថា STUCO 3-3 Coed Basketball Tournament នៅ​ក្នុង​សាលា​ណ​ត​ប្រ៊ី​ត ។

រាជធានី​ភ្នំពេញ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​២២​វិច្ឆិកា ឆ្នាំ​២០១៤ គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា សហការ​ជាមួយ​សហព័ន្ធ​កីឡាបាល់បោះ​កម្ពុជា​រៀបចំ​ការ​ប្រកួត​បាល់បោះ​មួយ​ដែល​មានឈ្មោះ​ថា STUCO 3-3 Coed Basketball Tournament នៅ​ក្នុង​សាលា​ណ​ត​ប្រ៊ី​ត ។

ព្រឹត្តិការណ៍​នេះ​មានការ​ចូលរួម​ពី​លោក​Matid Veselin តំណាង​សហព័ន្ធ​កីឡាបាល់បោះ​អន្តរជាតិ (FIBA) រួម​ទាំង​កីឡាករ​ចំនួន​១០​ក្រុម​ចូលរួម​ប្រកួត ដែល​ភាគច្រើន​ជា​សិស្ស​កំពុង​សិក្សា​នៅ​តាម​សាលា​ភាសា​អន្តរជាតិ​ផ្សេង​ៗ​នៅ​ក្នុង​រាជធានី​ភ្នំពេញ ។ លោក Kengadaffi ដែល​ជាទី​ប្រឹក្សា​របស់​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា និង​លោក​កៅ កាន់​ណា​លី អគ្គលេខាធិការ​រង​សហព័ន្ធ​កីឡាបាល់បោះ​កម្ពុជា គឺជា​អ្នកដឹកនាំ​ការ​ប្រកួត​នេះ​ផ្ទាល់​តែ​ម្តង ។

ក្រុមកីឡា​បាល់បោះ​ដែល​ជា​សិស្ស​មក​ពីសា​លា​អន្តរជាតិ​ទាំង​១០​នោះ ត្រូវ​បាន​ចែក​ចេញ​ជា​ពីរ​ពូ​ល ក្នុង​មួយ​ពូ​ល​មាន​៥​ក្រុម គឺ​ពូ​ល​A មាន​សាលា Light Out, Jeks, Team Kanye, Cambodia និង​Darude Sandatorm និង​ពូ​ល​B មាន​សាលា Tbd, Logosians, Team, Muylin’BBC Team និង Golden Gate ។

ព្រឹត្តិការណ៍​នេះ​រៀបចំ​ឡើង​ដើម្បី​បំផុស​ឲ្យ​សិស្សសាលា​ចូលរួម​លេង​កីឡាបាល់បោះ​ដើម្បី​ឱ្យ​មាន​សុខភាព​ល្អ រីឯ​ការ​ប្រកួត​គឺ​មាន​លក្ខណៈ​ចម្រុះ​គ្នា​តែ​ម្តង​ដោយ​ក្រុម​នីមួយ​ៗ​មាន​កីឡាករ​ផង និង​កីឡាការិនី​ផង ហើយ​ការ​ប្រកួត​អនុញ្ញាត​ឲ្យ​មាន​ម្ខាង​តែ​៣​នាក់ និង​មាន​រយៈពេល​តែ​១០​នាទី ប៉ុណ្ណោះ ។

លោក កៅ កាន់​ណា​លី ចាត់​ទុក​ព្រឹត្តិការណ៍​ប្រកួត​បាល់បោះ STUCO 3-3 Coed Basketball Tournament នេះ​គឺ​ពិតជា​បាន​ចូលរួម​ចំណែក​ធ្វើ​ឱ្យ​វិស័យ​កីឡា​ក្នុង​ប្រទេស​កម្ពុជា មានការ​រីក​ចម្រើន​ទោះបីជា​ការ​ប្រកួត​ពុំ​មាន​ចំណាត់ថ្នាក់​ឬ​រង្វាន់​ធំដុំ​យ៉ាងណា​ក្តី ព្រោះ​ទន្ទឹម​នឹង​លេង​ដើម្បី​សុខភាព វា​ក៏​ជា​ការ​បណ្ដុះ​ថ្នាល​សម្រាប់​វិស័យ​កីឡាបាល់បោះ​របស់​កម្ពុជា​ផង​ដែរ ៕