ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ឧកញ៉ាអ៊ឹង​ ម៉េងជឺ ថៅកែ​ស៊ីម៉ង់ត៍​ពេជ្រ ត្រូវ​ខ្មាន់​កាំ​ភ្លើង​បា.ញ់​សម្លា.ប់​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ៖ មានករណី​បា.ញ់​សម្លា.ប់​បុរស​ម្នាក់​ ដែល​ចុះ​ពី​លើ​រថយន្ត​បំណង​ទៅ​ទិញ​ផ្លែ​ឈើ​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​នៅ​ម៉ោង​ជាង​៧ យប់ ថ្ងៃ​ទី ២២ វិចិ្ឆកា ២០១៤ ​ នៅ​​ចំណុច​​​​​ផ្លូវ​​​២០៥ ស្ថិត​ក្នុង​​សង្កាត់​ទួល​ស្វាយ​ព្រៃ ខណ្ឌ​ចំការមន ។

រាជ​ធានី​ភ្នំ​ពេញ ៖ បុរសម្នាក់​ត្រូវ​ខ្មាន់​កាំ​ភ្លើង​បាញ់​​​សម្លាប់បណ្តាល​ឱ្យ​ស្លាប់​នៅ​នឹង​កន្លែង​កើត​ហេតុ​ខណៈ​ បុរស​​​រូប​នោះ​​ចុះ​ពី​លើ​រថយន្ត​បំណង​ទៅ​ទិញ​ផ្លែ​ឈើ​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​នៅ​ម៉ោង​​៧និង​១៨​នាទី​​យប់ ថ្ងៃ​ទី ២២ វិចិ្ឆកា ២០១៤ ​ ​នៅ​​ចំណុច​មុខ​ហាង​លក់​ផ្លែ​ឈើ <<ឡោ តិច​សេង>> តាម​ផ្លូវ​ព្រះ​សីហនុ កែង និង​​​​​​​​ផ្លូវ​​​១​០៥ ស្ថិត​​ក្នុង​​សង្កាត់​​ទួល​ស្វាយ​ព្រៃ២​  ខណ្ឌ​ចំការមន  ។ ​បុរស​រង​គ្រោះ​​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ឧកញ្ញា  ​អឹុង ម៉េងជឺ អាយុ​៤០​​ឆ្នាំ ជា​ថៅ​កែ​​ក្រុម​ហ៊ុន ស៊ីម៉ង់ត៍​ពេជ្រ បច្ចុប្បន្ន​រស់នៅ​ក្នុង​សង្កាត់​ភ្នំ​ពេញ​ថ្មី ខណ្ឌសែន​សុខ  ។

ប្រភព​ព័ត៌មាន​ពី​​សាក្សី​នៅ​កន្លែង​​កើត​ហេតុ​បា​នឱ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​ បុរស​រង​គ្រោះ​បាន​ជិះ​រថយន្ត​ ម៉ាកឡិច ស៊ីស ៥៧០ ពណ៌​ឈាមជ្រូក​មួយ​គ្រឿង ពាក់​ស្លាក​លេខ​ភ្នំពេញ2M-1683 បំ​ណង​មក​ទិញ​ផ្លែ​ឈើ ។ ​ខណៈ​បើក​រថយន្ត​មក​ដល់​មុខ​ហាង​លក់​ផ្លែ​ឈើ <<ឡោ តិច​សេង>> បុរស​រង​គ្រោះ​បាន​ចុះ​ពី​លើ​រថយន្ត​បាន​ប្រហែល​៣​ជំហាន ស្រាប់​តែ​ត្រូវ​ខ្មាន់​កាំ​ភ្លើង​ពីរ​នាក់ ជិះ​ម៉ូតូ​ហុង​ដា​ឌ្រីម សេ១២៥ មួយ​គ្រឿង​មក​ដល់​ បាន​ដក​កាំ​ភ្លើង​ បាញ់​ស្រោច​មក​លើ​បុរស​រង​គ្រោះ​បណ្តាល​ឱ្យ​បុរស​រង​គ្រោះ​ដួល​ផ្កាប់​មុខ​​​ស្លាប់​ភ្លាម​មួយ​រំពេចនៅ​នឹង​កន្លែង​កើត​ហេតុ ។ ចំណែ​កជនដៃ ដល់ទាំង​ពីរនាក់​ បាន​ឡើងជិះម៉ូតូ​ ហើយ​នាំគ្នាជិះ​រត់គេ​ចខ្លួនបា​ត់ស្រមោល​សូន្យ​ឈឹងតែម្តង​។ ​សមត្ថកិច្ច​បានបញ្ជាក់ថា ឃាតករ​ដៃដល់​​ទាំងពីរ​នាក់ខាង​លើនេះ ​បានប្រើកាំ​ភ្លើង​ម៉ាក ឡុក CZ 89 ​ក្នុងការ​បាញ់ប្រហារ ​ហើយបានបា​ញ់អស់​ចំនួន១០គ្រាប់​ ប៉ុន្តែផ្ទុះ​តែ៦​គ្រាប់ប៉ុណ្ណោះ​ ហើយ​​គ្រាប់​ចំនួន៤ ​ក្នុងចំណោម​គ្រាប់កាំ​ភ្លើង៦គ្រាប់​​​ ដែល​បានផ្ទុះ ​បាន​បាញ់ធ្លាយចូល​ទៅ​ក្នុងខ្លួនរបស់​ជនរង​គ្រោះ​ប​ណ្តាលឱ្យ​ ស្លាប់បាត់​​បង់ជីវិតភ្លាមៗ​។

លោកជួន​ ណារិន្ទ ​ស្នងការរង​ន​គរបាលរាជធានីភ្នំពេញ​ បាន​សន្និដ្ឋា​ន​ជាជំហាន​​ដំបូងថា​ ​ចំពោះ​ករណី​​បាញ់សម្លាប់នេះ​​គឺ​ផ្តើម​ចេញ​ពី​រឿងគំនុំ​ ប៉ុន្តែ​មិន​ទាន់​ដឹងថា​ ​ជាគំនុំ​រវាង​វិវាទ​គ្រួសារ​ ​ឬក៏ជា​គំនុំ​រវាង​ដៃគូររក​ស៊ី ​នោះទេហើយ​ ​​សមត្ថកិច្ច​បានបញ្ជាក់​ប​ន្ថែមថា​​ ជនដៃ​ដល់មិន​មែនជា​មនុស្សធម្មតានោះទេ​ ​គឺជា​ឃាតករដៃ​ឆើតដ៏​​សាហាវ ដែ​ល​ធ្លាប់ហ្វឹក​ហ្វឺន​​យ៉ាងល្អក្នុង​ការ​បាញ់​អាវុធ ។​ ដោ​យឡែក​​​ប្រភព​ព័ត៌​មានពី​ប្រ​​ជាពលរដ្ឋ ​ក៏ដូច​ជាមនុស្ស​មួយចំនួន​ ដែល​ស្គាល់​ជនរងគ្រោះ​ បានអះ​អាងថា​​ លោក​ឧកញ៉ាអ៊ឹង​ ម៉េងជឺ ​និង​ភរិយាឈ្មោះ​ តាំង ​គឹមឆេង ​ដែលជា​ថៅកែហាង​ពេជ្រហុង​ កុង ​មានទីតាំង​នៅជិត​ផ្សារថ្មីនោះ​​គឺលោក​ទាំងពីរ​នាក់​ជាមនុស្ស​​ស្លូតត្រង់ ​ចូលចិត្តធ្វើ​បុណ្យ ​និងជួយ​មនុស្សចាស់ជរា​ជាច្រើន​មកហើយ ។ ​​ទោះបី​ជា​យ៉ាងណា​ក៏ដោយ​ សមត្ថ​កិច្ច​ជំនាញ​​នៅ​មិន​ទាន់អាច​បញ្ជាក់​បាននៅ​ឡើយទេ​ចំពោះ​ករណីខាង​លើ ​ថាតើផ្តើមចេញមក​ពីមូលហេតុ​អ្វីឱ្យ​ពិតប្រាកដ​ គ្រា​ន់​តែដាក់​ការសន្និដ្ឋាន​​ជំហាន​ដំបូង​គឺផ្តើម​ចេញ​ពីរឿង គំនុំ ។​

​សព​ត្រូវបាន ​សមត្ថកិច្ចដឹកតាម​រថយន្ត​សាមុយ​បញ្ចូនត្រឡប់​ទៅកាន់​លំនៅឋាន​របស់​លោក ​ឧកញ៉ា ​ដើម្បីសមត្ថកិច្ច​ធ្វើកោស​ល្យវិ​ច្ច័យ​​បន្ថែម រួចប្រគល់​ជូនទៅ​ខាងក្រុម​គ្រួសារ​​ដើម្បី យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ បច្ចុប្បន្ន​សមត្ថកិច្ច​ជំនាញ ​ក៏ដូចជាមន្ត្រីពាក់​ព័ន្ធទាំងអស់កំពុ​ងបើកការ​ស្រាវជ្រាវ​យ៉ាង​សស្រាក់​ស​ស្រាំ​បន្ថែម​ ពីលើ​ព័ត៌មាន​ និងភ​ស្តុតាង​មួ​យចំនួន ​ដែលស​មត្ថកិច្ចប្រមូលបាន ​ដើម្បីកំណត់ ​មុខសញ្ញាឃាតករដៃដល់ ទាំង២នាក់ខាងលើ ។​