ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុទ្ធនាការក្ដៅក្នុងរាជធានីភ្នំពេញ៖ ឯកឧត្ដម ឃួង ស្រេង បញ្ជាឱ្យចុះត្រួតពិនិត្យតាមខុនដូ និងទីតាំងសង្ស័យ ដើម្បីបង្ក្រាបការឆបោកតាមអន​ឡាញទ្រង់ទ្រាយធំ

3 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ឯកឧត្ដម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ បាន​ដាក់​ចេញ​នូវ​ផែនការ​ជា​ទ្រង់ទ្រាយ​ធំ​មួយ ក្នុង​ការ​បង្ក្រាប​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​(ONLINE SCAMS)…

រាជធានី​ភ្នំពេញ ៖ ឯកឧត្ដម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ បាន​ដាក់​ចេញ​នូវ​ផែនការ​ជា​ទ្រង់ទ្រាយ​ធំ​មួយ ក្នុង​ការ​បង្ក្រាប​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​(ONLINE SCAMS) ដោយ​កំណត់​យក​ទីតាំង​ច្បាស់លាស់​មួយ ហើយ​ផ្តើម​ធ្វើការ​ត្រួតពិនិត្យ​ទីតាំង​ខុន​ដូ និង​នៅ​តាម​ទីតាំង​រស់នៅ​ប្រមូលផ្តុំ​ដែល​មានការ​សង្ស័យ​ទាំង​តូច​និង​ធំ ដើម្បី​ឈាន​ទៅ​ដល់​ការ​បង្ក្រាប​ជាក់ស្តែង បើ​មាន​បទល្មើស ។

ការ​ដាក់​ចេញ​នូវ​ផែនការ​ខាងលើ​នេះ​របស់ឯកឧត្ដម​អភិបាល​រាជធានី​ភ្នំពេញ គឺ​កាលពី​រសៀល​ថ្ងៃ​ទី​១២ ខែមករា ឆ្នាំ​២០២៦​កន្លង​ទៅ ក្នុង​កិច្ចប្រជុំ​ជាមួយ​កម្លាំង​មាន​សមត្ថកិច្ច​ទាំង​២​ប្រភេទ និង​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ និង​មន្ទីរ​ពាក់ព័ន្ធ​មួយ​ចំនួន នៅ​សាលា​រាជធានី​ភ្នំពេញ ។ ឯកឧត្ដម ឃួ​ង ស្រេង បាន​លើក​ឡើង​ថា ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​(ONLINE SCAMS) វា​ជា​រឿង​សំខាន់ដែល​រាជរដ្ឋាភិបាល​បាន​និង​កំពុង​យកចិត្ត​ទុកដាក់ ។

ការងារ​នេះ​កងកម្លាំង​សមត្ថកិច្ច​របស់​យើង រួម​សហការ​ជាមួយ​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ​ទាំង​១៤ បាន​បំពេញការងារ​របស់ខ្លួន​បាន​ល្អ​ប្រសើរ ហើយ​កន្លង​មករ​ហូត​បង្ក្រាប​បានជា​បន្តបន្ទាប់​ទាំង ONLINE SCAMS និង​ការ​ចាប់ជំរិត​ជាដើម ។

ឯកឧត្ដម​អភិបាល​រាជធានី​បាន​បន្ត​ទៀត​ថា ជា​ផែនការ​ចំពោះ​មុខ ការ​បង្ក្រាប​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​(ONLINE SCAMS) យើង​អនុវត្ត​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​មួយ ជា​មូ​យ​នឹង​ការ​កំណត់​ទីតាំង​ច្បាស់លាស់ ពី​ខណ្ឌ​មួយ​ទៅ​ខណ្ឌ​មួយ ពិសេស​នៅ​តំបន់​ដែល​មាន​អ្នក​រស់
នៅ​ច្រើន ហើយ​ដែល​យើង​មានការ​សង្ស័យ​។ គ្រប់​ខុន​ដូ​និង​តាម​ទីតាំង​រស់នៅ​ប្រមូលផ្តុំ​ទាំង
អស់ ត្រូវ​តែ​មានការ​ត្រួតពិនិត្យ ។

ឯកឧត្ដម ឃួ​ង ស្រេង បាន​បញ្ជាក់​ផង​ដែរ​ថា ក្រៅពី​បង្ក្រាប ONLINE SCAMS ហើយ​នោះ ល្បែងស៊ីសង​គ្រប់​ប្រភេទ ដូច​ជា​បញ្ជល់មាន់ បៀ អាប៉ោង កន្ទុយលេខ ឆ្នោត​ឡូ​តូ​ជាដើម គឺ​ត្រូវ​តែ​បង្ក្រាប​ឱ្យ​អស់ ព្រោះ​វា​ប៉ះពាល់​ផ្ទាល់​ដល់​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ប្រជាពលរដ្ឋ ។ ចំពោះ​ការងារ​ការពារ​សន្តិ សុខ​សុវត្ថិភាព​និង​សណ្ដាប់​សាធារណៈ ក៏​ត្រូវ​តែ​យកចិត្តទុកដាក់​ឱ្យ​បាន​ខ្ពស់​ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ខណ្ឌ​ទាំង​១៤​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ