ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្លា.ប់​ក្នុង​​ចម្ការ​ដើម​ប្រេង​ខ្យល់​ប្លន់​យក​​ម៉ូតូ​បាន​តែ​៤ថ្ងៃ​ ប៉ូលិស​វែក​មុខ​ និង​ចាប់ខ្លួន​

9 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ សព​យុវជន​ម្នាក់​ដែល​អ្នកស្រុក​ប្រទះ​ឃើញ​នៅ​ក្នុង​ចម្ការ​ប្រេងខ្យល់​កាលពី​រសៀល​ថ្ងៃ​ទី​១៨ វិច្ឆិកា កន្លង​មក ក្នុងភូមិ​គីឡូម៉ែត្រ​លេខ​៤ សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត ហើយ​ត្រូវ​គេ​បូជា​នៅ​វត្ត​ប្រជា​ធម្ម​ត្រ័យ ក្នុងភូមិ​ប្រជា​ធម្ម កាលពី​រសៀល​ថ្ងៃ​ទី​១៩ វិច្ឆិកា

ខេត្តបន្ទាយមានជ័យ ៖ សព​យុវជន​ម្នាក់​ដែល​អ្នកស្រុក​ប្រទះ​ឃើញ​នៅ​ក្នុង​ចម្ការ​ប្រេងខ្យល់ «ប្រទះ​ឃើញស​ពបុរសម្នា​ក់ស្លាប់​នៅក្នុងចម្ការ​ប្រេងខ្យល់មិ​នទាន់ដឹង​មូល​ហេតុ ​»កាលពី​រសៀល​ថ្ងៃ​ទី​១៨ វិច្ឆិកា កន្លង​មក ក្នុងភូមិ​គីឡូម៉ែត្រ​លេខ​៤ សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត ហើយ​ត្រូវ​គេ​បូជា​នៅ​វត្ត​ប្រជា​ធម្ម​ត្រ័យ ក្នុងភូមិ​ប្រជា​ធម្ម កាលពី​រសៀល​ថ្ងៃ​ទី​១៩ វិច្ឆិកា នោះ នៅ​ព្រឹក​ថ្ងៃ​ទី​២០ វិច្ឆិកា គេ​ឃើញ​ឪពុក​ម្តាយ​សព និង​សាច់ញាតិ​មក​តាម​រក​ដល់​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត ។ ការ​តាម​មក​រក​នេះ គឺ​បន្ទាប់​ពី​ពួក​គាត់​ឮ​ព័ត៌មាន​ក្នុងស្រុក​ផ្សព្វផ្សាយ​ថា មាន​ជន​រង​គ្រោះ​ស្លាប់​មិន​ស្គាល់​អត្តសញ្ញាណ លុះ​ពេល​ពិនិត្យ​សព​ក៏​ស្គាល់ ហើយ​នាំ​គ្នា​ទ្រហោយំ ។

សព​នេះ​គឺ​ឈ្មោះ សោម ដែន អាយុ​២១​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ទួល​ពង្រ ឃុំ​ទួល​ពង្រ ស្រុក​ម៉ា​ឡៃ ។ តាម​បុរស​ជា​ឪពុក​ឈ្មោះ សោម សាត អាយុ​៤៧​ឆ្នាំ ម្តាយ​ឈ្មោះ ឌុ​ច អូន អាយុ​៤២​ឆ្នាំ រៀបរាប់​ថា កូនប្រុស​របស់​គាត់​បាន​បាត់​ពី​ផ្ទះ​នៅ​វេលា​ម៉ោងជាង​៦​ល្ងាច ថ្ងៃ​ទី​១៧ វិច្ឆិកា មិនដឹង​ទៅ​ណា​ទេ ជាមួយ​ម៉ូតូ​មួយ​គ្រឿង ធុន​សេ​១២៥ ស៊េរី​២០១៤ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ បន្ទាយ​មាន​ជ័យ 1I-8452 ។

ក្រុម​សាច់ញាតិ​និយាយ​ថា ក្រោយ​ពី​បាត់​ជន​រង​គ្រោះ នៅ​ព្រឹក​ថ្ងៃ​ទី​១៨ វិច្ឆិកា ក៏​នាំ​គ្នា​ទូរស័ព្ទ​ទៅ​វិទ្យុ ABC ដើម្បី​ផ្សព្វផ្សាយ​រក​ជន​រង​គ្រោះ​ផង​ដែរ ព្រោះ​គិត​ថា​ខ្លាច​ទៅ​ដើរ​លេង​ជាមួយ​មិត្តភក្តិ ។ ក្រោយមក​ដោយសារ​មាន​ព័ត៌មាន​ផ្សព្វផ្សាយ​ពី​ការ​ប្រទះ​ឃើញ​សព​មិន​ស្គាល់​អត្តសញ្ញាណ​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ដោយ​សង្ស័យ​ក៏​នាំ​គ្នា​មក​សុំ​មើល​រូបថត​សព​ពី​សមត្ថកិច្ច​ទើប​ដឹង​ថា​ជា​កូន ។ តាម​ក្រុម​សាច់ញាតិ​សព​និយាយ​ថា ក្រោយ​ការ​បាត់​ជន​រង​គ្រោះ នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ទួល​ពង្រ ក៏​បាន​ហៅ​ជនសង្ស័យ​២​នាក់ យក​ទៅ​សួរនាំ និង​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ម៉ា​ឡៃ ដើម្បី​សាកសួរ​បន្ត ព្រោះតែ​ពួក​គេ​បាន​បាត់​ពី​ភូមិ​ស្រប​ពេល​ដែល​បាត់​ជន​រង​គ្រោះ​ដែរ ។

ក្រុម​គ្រួសារ​និង​សាច់ញាតិ បន្ទាប់​ពី​រាយការណ៍​ករណី​ខាងលើ​ដល់​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​រួច​ក៏​នាំ​គ្នា​ទៅ​កាន់​វត្ត​ប្រជា​ធម្ម​ត្រ័យ ដើម្បី​យក​ធាតុ​ជន​រង​គ្រោះ​ទៅ​លំនៅ​ឋាន​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ទោះជា​យ៉ាងណា ជុំវិញ​ការ​ហៅ​ជនសង្ស័យ​២​នាក់ ទៅ​សួរនាំ​នោះ លោក សៅ ប៊ុ​ន អធិការ​នគរបាល​ស្រុក​ម៉ា​ឡៃ មិន​បាន​រៀបរាប់​ពី​ដំណើរ​ដើមរឿង​ខាងលើ​ឱ្យ​ពិស្តារ​ទេ គ្រាន់តែ​ប្រាប់​ថា ពិតជា​បាន​ហៅ​ជនសង្ស័យ​២​នាក់​មក​សាកសួរ​មែន បន្ទាប់​មក​លោក​ប្រាប់​ថា​កំពុងធ្វើការ​រឿង​ហ្នឹង​នៅឡើយ ។ និយាយ​តែ​ប៉ុណ្ណឹង លោក​ក៏​ចុច​ផ្តាច់​ទូរ​រ​ស័ព្ទ​តែ​ម្តង ធ្វើ​ឱ្យ​ការ​ស្វែងរក​ព័ត៌មាន​មិន​អាច​លម្អិត​លើស​ពី​នេះ​បាន ។

ទីបំផុត​ជនសង្ស័យ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ហើយ​កាលពី​រសៀល​ថ្ងៃ​ទី​២០ វិច្ឆិកា និង​នាំ​ទៅ​បង្ហាញ​ទីតាំង​លាក់​ទុក​ម៉ូតូ​ក្រោយ​ពី​ប្លន់​បាន​នោះ នៅ​ព្រឹក​ថ្ងៃ​ទី​២១ វិច្ឆិកា ក្នុង​ព្រៃ​មួយ​នៅ​ភូមិ​ទួល​ពង្រ ឃុំ​ទួល​ពង្រ ស្រុក​ម៉ា​ឡៃ ។ជនសង្ស័យ​ទាំង​២​នាក់ ម្នាក់​ឈ្មោះ ឡាំ វាសនា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ សុ​ន ចិត្ត ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ។ ពួក​គេ​ទាំង​២​នាក់ មាន​ទីលំនៅ​ក្នុងភូមិ​ជាមួយ​ជន​រង​គ្រោះ​ដែរ គឺ​ភូមិ​ទួល​ពង្រ ឃុំ​ទួល​ពង្រ ស្រុក​ម៉ា​ឡៃ ។ សមត្ថកិច្ច​បាន​នាំ​ជនសង្ស័យ​ទាំង​២​នាក់ ទៅ​ទីតាំង​ដែល​ពួក​គេ​លាក់​ទុក​ម៉ូតូ ក្រោយ​ប្លន់​ពី​ជន​រង​គ្រោះ​បាន​សម្រេច ដែល​ទីនោះ​ជា​ព្រៃ​ចម្ការ​មួយ​ដាច់​ស្រយាល​ពី​ភូមិ និង​គ្មាន​មនុស្ស​រស់នៅ ។

នៅ​ទីតាំង​លាក់​ទុក​ម៉ូតូ ជនសង្ស័យ​ទាំង​២​នាក់​បាន​រៀបរាប់​ពី​ដំណើរ​ដើមរឿង​មុន​ពេល​ប្លន់​ថា នៅ​ព្រលប់​ថ្ងៃ​ទី​១៧ វិច្ឆិកា ពួក​គេ​បាន​ចេញពី​ស្រុក​ម៉ា​ឡៃ​ជាមួយ​ជន​រង​គ្រោះ ដោយ​ជិះ​ម៉ូតូ​ជន​រង​គ្រោះ​មាន​គ្នា​៣​នាក់ លុះ​ទៅ​ដល់​ចំណុច​កើតហេតុ (​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​) មាន​បញ្ហា​តិចតួច​រឿង​ទិញ​ថ្នាំ​ញៀន​ជក់ ក៏​ឈាន​ដល់​ការ​ប្រើ​ហិង្សា ។

ជនសង្ស័យ​ឈ្មោះ ឡាំ វាសនា បាន​សារភាព​ថា ខ្លួន​បាន​ទាញ​អាវដៃវែង ពណ៌​ស របស់​ជន​រង​គ្រោះ​ដែល​ដោះ​រួច​ជា​ស្រេច​នោះ​រឹត​.​ក​សម្លាប់ ឯ​ឈ្មោះ សុ​ន ចិត្ត សារភាព​ថា​ខ្លួន​ជា​អ្នក​មួល​បំបាក់​.​ក រួច​រុញ​ទម្លាក់​ទឹក ។ ម៉ូតូ​ធុន​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ បន្ទាយ​មាន​ជ័យ 1I-8452 ដែល​ជា​របស់​ជន​រង​គ្រោះ​ឈ្មោះ សោម ដែន នោះ ពេល​ពិនិត្យ​នៅ​ទីតាំង​លាក់​ទុក គេ​មិនឃើញ​មាន​ស្លាក​លេខ​ទេ ដោយ​ជនសង្ស័យ​នៅ​តែ​ព្យាយាម​កុហក​ថា ស្លាក​លេខ​នោះ​គឺ​ជន​រង​គ្រោះ​ដោះ​ទុក​ដោយ​ខ្លួនឯង ហើយ​ទីតាំង​លាក់​ម៉ូតូ​នោះ ស្ថិត​លើ​ដំបូក​ព្រៃ​ចម្ការ​មួយ ដោយ​ម៉ូតូ​នោះ​ដួល​លើ​ដំបូង​នោះ​តែ​ម្តង ៕