ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​កូន​ក្មេង​ដែល​កើត​មហារីក​អាច​ព្យាបាល​ឱ្យ​ជា​សះស្បើយ​ដែរ​ឬទេ?

10 ឆ្នាំ មុន

Dr Anselm Lee ឯកទេស​មហារីក​កុមារ​នៅ​មជ្ឈមណ្ឌល Parwkay Cancer Centre បាន​ឲ្យ​ដឹង​ថា ចម្លើយ​គឺ​«​អាច​» ហើយ​កូន​ក្មេង​ភាគច្រើន​អាច​នឹង​ជា​សះស្បើយ ។ ប្រសិនបើ​អ្នក​សួរ​ខ្ញុំ​ថា​តើ​ក្នុង​សតវត្ស​ទី​២០​នេះ មាន​កត្ដា​អ្វី​ដែល​សំខាន់​ជាងគេ​ក្នុង​ផ្នែក​សុខុមាលភាព​កុមារ? ខ្ញុំ​អាច​និយាយ​ប្រាប់​អ្នក​វិញ​

Dr Anselm Lee ឯកទេស​មហារីក​កុមារ​នៅ​មជ្ឈមណ្ឌល Parwkay Cancer Centre បាន​ឲ្យ​ដឹង​ថា ចម្លើយ​គឺ​«​អាច​» ហើយ​កូន​ក្មេង​ភាគច្រើន​អាច​នឹង​ជា​សះស្បើយ ។ ប្រសិនបើ​អ្នក​សួរ​ខ្ញុំ​ថា​តើ​ក្នុង​សតវត្ស​ទី​២០​នេះ មាន​កត្ដា​អ្វី​ដែល​សំខាន់​ជាងគេ​ក្នុង​ផ្នែក​សុខុមាលភាព​កុមារ? ខ្ញុំ​អាច​និយាយ​ប្រាប់​អ្នក​វិញ​ថា ការ​ជា​សះស្បើយ​ពី​ជំងឺមហារីក​ចំពោះ​កូន​ក្មេង​ក៏​មាន​១​ដែរ ។

នៅ​ដើម​សតវត្ស​នេះ ជំងឺមហារីក​មិន​ថា​កើត​លើ​មនុស្ស​ពេញវ័យ​ឬ​កុមារ​នោះ​ទេ វា​ជា​ជំងឺ​ដែល​មិន​អាច​ព្យាបាល​ឲ្យ​ជា​សះស្បើយ​បាន​ទេ​។ នៅ​ដើម​សតវត្ស​ទី​២១ ក្មេង​៣​នាក់​ក្នុង​ចំណោម​៤​នាក់ ត្រូវ​បាន​រំពឹង​ថា​នឹង​ធូរស្រាល ។ នេះ​មាន​ន័យ​ថា ៧៥% នៃ​កុមារ​កើត​មហារីក​នឹង​អាច​រស់រាន និង​លូតលាស់​ធំធាត់​ក្លាយជា​មនុស្ស​ពេញវ័យ ។

អី​ុ​ចឹ​ង តើ​ហេតុ​អ្វី​បានជា​សំនួរ​នេះ​នៅ​តែ​ត្រូវ​បាន​លើក​ឡើង ?

១-​ពាក្យ​ថា «​មហារីក​» គឺ​នៅ​តែ​ជា​រឿង​អាក្រក់ ជា​ពិសេស​នៅ​ពេល​វា​កើតឡើង​ទៅ​លើ​កុមារ ។

 ២-​ពាក្យ​ថា​«​មហារីក​»​នៅ​តែ​ជា​រឿង​ដែល​ពិបាក​ដោះស្រាយ ។ គ្រប់​គ្នា​ដឹង​ថា មហារីក​គឺជា​មូលហេតុ​នាំមុខ​គេ​បណ្តាល​ឲ្យ​មានការ​ស្លាប់ ។ ឆាប់​ៗ​នេះ មាន​មនុស្ស​៣​នាក់​ក្នុង
ចំណោម​៤​នាក់​នឹង​ស្លាប់​ដោយសារ​ជំងឺមហារីក​។ ហេតុនេះ​ពេល​កុមារ​កើត​មហារីក​មនុស្ស​ស្ទើរ​គ្រប់​គ្នា​នៅ​តែ​គិត​ថា កុមារ​នោះ​នឹង​ត្រូវ​ស្លាប់ ។

វេជ្ជបណ្ឌិត​ឯកទេស​មហារីក​កុមារ​មាន​ជំនាញ​ក្នុង​ផ្នែក​គ្រប់គ្រង​ជំងឺមហារីក​កើត​លើ​កុមារ​បាន​ធ្វើ​ឲ្យ​មានការ​ផ្លាស់​ប្តូរ ។ តែ​គួរ​ឲ្យ​សោកស្តាយ​នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍​ដែល​ការ​អភិវឌ្ឍន៍​ផ្នែក​ថែទាំ​សុខភាព​នៅ​មាន​សភាព​យឺតយ៉ាវ​នៅឡើយ​មាន​ក្មេង​ៗ​ជា​ច្រើន​កើត​មហារីក និង​មិន​អាច​រស់រាន​មានជីវិត​តទៅ​ទៀត​នោះ​ទេ ។ ប៉ុន្តែ​នៅ​ប្រទេស​សិង្ហ​បុរី​វិញ​លទ្ធផល​នៃ​ការ​ព្យាបាល​ជំងឺមហារីក​ចំពោះ​កុមារ​គឺ​ដូច​គ្នា​ទៅ​នឹង​តំបន់​អឺរ៉ុប និង​អា​មេ​រិ​ក​ខាងជើង ។

ហេតុ​អ្វី​បានជា​ប្រទេស​សិង្ហ​បុរី គឺជា​ប្រទេស​តែ​មួយ​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ដែល​យល់​ដឹង​ពី​បញ្ហា​នេះ ? នេះ​គឺ​ដោយសារ​តែ​ហេដ្ឋារចនាសម្ព័ន្ធ​សុខាភិបាល ដែល​អនុញ្ញាត​ឱ្យ​មានការ​អភិវឌ្ឍ​ក្នុង​ឯកទេស​ព្យាបាល​ជំងឺមហារីក​កុមារ​សម្រាប់​អ្នក​ដែល​មាន​ឆន្ទៈ​ប្រឹងប្រែង​និង​មាន​ជំនាញ​ថែទាំ​កុមារ​កើត​មហារីក ។ ពេល​នេះ​ជា​ឆ្នាំ​ទី​២៥​ហើយ​ដែល​ខ្ញុំ​បាន​ព្យាបាល​កុមារ​កើត​មហារីក ហើយ​រយៈពេល​២០​ឆ្នាំ​ដែល​ខ្ញុំ​បាន​ធ្វើការ Stem Cell Transplantation សម្រាប់​កុមារ​កើត​ជំងឺ​គំរាមកំហែង​ដល់​អាយុជីវិត​ក្នុង​៣​ប្រទេស ។ អ្នកជំងឺ​របស់ខ្ញុំ​ពី​មុន​បាន​រីក​ធំធាត់​ក្លាយទៅជា​មនុស្ស​ប្រុស​ស្ត្រី​ពេញវ័យ​អស់ហើយ​។ ប្រសិនបើ​មាន​មនុស្ស​ណា​ម្នាក់​សួរ​ពួក​គេ​ថា «​តើ​កុមារ​កើត​ជំងឺមហារីក​អាច​ជា​សះស្បើយ​ដែរ​ឬទេ?​» ពួក​គេ​បាន​ត្រឹមតែ​ញញឹម និង​និយាយ​ថា «​អាច​» ។

ឆ្នាំ​មុន​ខ្ញុំ​បាន​ទៅ​ទីក្រុង​ហុងកុង​ដើម្បី​ចូលរួម​ប្រជុំ ។ មាន​អតីត​អ្នកជំងឺ​របស់ខ្ញុំ​៣​នាក់​មក​ជួប​ខ្ញុំ នាង​ឈ្មោះ Tracy និង Wawa ក្មេង​ស្រី​ដែល​ឈរ​នៅ​ជាប់​ខ្ញុំ​ខាងស្តាំ និង​ខាងឆ្វេង គឺជា​អ្នក​រស់រាន​មានជីវិត​ពី​ជំងឺមហារីក​ឈាម​។ Tracy គឺជា​បុគ្គលិក​រត់ការ ហើយ Wawa គឺជា​មន្ត្រីរាជការ ។ Lulu ឈរ​នៅ​ខាងឆ្វេង​គេ គឺជា​អ្នក​រស់រាន​ពី​ជំងឺមហារីក​ឆ្អឹង ហើយ​ក្មេង​ដែល​នៅ​ក្នុង​ដៃ​របស់ខ្ញុំ​គឺជា​កូន​របស់​នាង ៕