ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​​លុ​ច​ស៊ី​ស​បែក​កង់មុខ​ក្រឡាប់​ទៅ​បុក​កូនសិស្សកំពុងជិះកង់ស្លា.ប់​២នាក់​

10 ឆ្នាំ មុន

ខេត្តកំពង់ធំ ៖ រថយន្ត​លុ​ច​ស៊ី​ស ​LEXUS 300 បែក​កង់​មុខ ប្រ​លះ​កង់​កូនសិស្ស ស្លា.ប់​២​នាក់ និងរបួសធ្ងន់​ស្រាល​៤​នាក់ កាលពីរ​សៀ​ស ​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៤ ។ ​តាម​ប្រភព​ព​ត៌​មាន​​ពី​កន្លែង​កើតហេតុ​​បាន​ឲ្យ​ដឹង​ថា​ ​ដំបូងពួក​​គាត់​បាន​ឃើញ​​រថយន្ត​លុ​ច​ស៊ី​ស

ខេត្តកំពង់ធំ ៖ រថយន្ត​លុ​ច​ស៊ី​ស ​LEXUS 300 បែក​កង់​មុខ ប្រ​លះ​កង់​កូនសិស្ស ស្លាប់​២​នាក់ និងរបួសធ្ងន់​ស្រាល​៤​នាក់ កាលពីរ​សៀ​ស ​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៤ ។ ​តាម​ប្រភព​ព​ត៌​មាន​​ពី​កន្លែង​កើតហេតុ​​បាន​ឲ្យ​ដឹង​ថា​ ​ដំបូងពួក​​គាត់​បាន​ឃើញ​​រថយន្ត​លុ​ច​ស៊ី​ស ​LEXUS 300 ពណ៌​ត្រី​ឆ្លូញ​ ពាក់​ផ្លា​ក​លេខ ភ្នំពេញ 2F 6111 បើកបរ​យ៉ាង​លឿន​ បញ្ច្រាស់ទិស​គ្នា​ ជាមួយ​នឹង​កង់​កូនសិស្ស​ ដែល​កំពុង​តែ​ជិះ​ឌុ​ប​គ្នា​២​នាក់ នៅ​ខាងស្តាំ​ដៃ​របស់​ខ្លួន ​លើ​ចិញ្ចើមថ្នល់​តាម​បណ្តា​យ​ផ្លូវជាតិ​លេខ​ ៦​អា ស្ថិត​ចំនុច​ជិត​ស្ពាន​គ្រង ក្នុង​ឃុំ​ចំណា​ក្រោម ស្រុក​ស្ទោង ខេត្តកំពង់ធំ បំណង​ទៅ​សាលារៀន គាប់​ជួន​រថយន្ត បង្ករ​ហេតុ​ខាងលើ​បាន​បែក​កង់​មុខ​ផ្នែក​ខាងស្តាំ ហើយ​ក៏​ក្រឡាប់​ទៅ​បុក​ជាមួយ​និង​កង​យ៉ាង​ពេញទំហឹង ប៉ើង​ទាំង​ទាំង​មនុស្ស បណ្តាល​ឲ្យ​សិស្សសាលា​២​នាក់​ស្លាប់​យ៉ាង​អា​ណោ​ច​អាធ័មជាទី​បំផុត ​នៅ​នឹង​កន្លែង​កើត​ហេតុ​ រួម​ជាមួយ​មនុស្ស​ នៅ​ក្នុង​រថយន្ត​រង​របួសធ្ងន់​ស្រាល​៤​នាក់​ទៀត​ ។

ប្រភព​ព​ត៌​មាន​ពី​នគរបាល​ចរាចរ​ណ៏​បាន​ឲ្យ​ដឹង​ថា​ ​នៅ​ក្នុង​ឧប្បទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរ​ណ៏ ​ខាងលើ​នេះ​បណ្តាល​​ឲ្យ​យុវ​សិស្ស​២​នាក់​ស្លាប់​ នៅ​នឹង​កន្លែង ​ទី​១.​ឈ្មោះ ហៃ ធី ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ និង​ទី​២. ឈ្មោះ ទត ស៊ី​ម ភេទ​ប្រុស ​អាយុ​២០​ឆ្នាំ អ្នក​ទាំង​២ ​រស់នៅ​ភូមិ​ត្រពាំង​ជ័រ ឃុំ​ចំណា​លើ ស្រុក​ស្ទោង​ ចំណែក​ភាគី​ខាង​រថយន្ត​ អ្នកបើកបរ​ និង​ជា​ម្ចាស់​រថយន្ត​ឈ្មោះ អ៊ូ ប៊ុ​ន​លី ភេទ​ប្រុស ​អាយុ​៣៧​ឆ្នាំ រស់នៅ​ផ្ទះ​លេខ​5EO សង្កាត់​ផ្សា​រចាស់ ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ រង​របួសស្រាល​ ក្រោយ​ពេល​កើតហេតុ​ បាន​រត់គេច​ខ្លួន​បាត់ ទី​២.​ឈ្មោះ​សៅ វិសាល ប្រុស​អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​ឈើទាល​គរ ឃុំ​គូ​ត ស្រុក​ត្រាំកក់ ខេត្តតាកែវ ទី​៣.​ឈ្មោះ ខា​យ សំណាង ប្រុស​អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​ទួលរ​ការ សង្កាត់​ចាក់​អង្រែ​ក្រោម រាជធានី​ភ្នំពេញ និង​ទី​៤​ឈ្មោះ​ឆៃ សេរី​រតនា ប្រុស​អាយុ​៣៥​ឆ្នាំ​របួសធ្ងន់​ជាងគេ​ (​សន្លប់​) ​ទាំង​៣​នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ ​អ្នក​ទាំង​៤​នាក់ ​គឺជា​ជាង​ជួសជុល​ម៉ាស៊ីនត្រជាក់ ធ្វើ​ដំណើរ​មក​ពី​ទីក្រុង​សៀមរាប ទៅ​កាន់​ទីក្រុង​ភ្នំពេញ​ បន្ទាប់​ពី​ធ្វើការ​វាស់វែង​រួច ​សមត្ថកិច្ច​បាន​ប្រគល់​សព្វ​ជន​រង​គ្រោះ ជូន​សាច់ញាតិ​យក​ទៅ ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​រថយន្ត​បង្ករ​ហេតុ​ និង​កង់ យក​មក​រក្សា​ទុក ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្ទោង រង​ចាំ​ធ្វើការ​ដោះស្រាយ​ទៅ​តាម​ផ្លូវច្បាប់​ ៕