ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​វ័យ​ចំណាស់​ម្នាក់​ត្រូវ​​រថយន្ត​​​សាំង​យ៉ុ​ង​​បុក​ស្លា.ប់​​ពេល​​អង្គុយ​លើ​ម៉ូតូចាំទទួល​កូន​ចេញ​ពី​ធ្វើ​ការ

10 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ បុរស​វ័យ​ចំណាស់​ម្នាក់​ឈ្មោះ​ហៃ សៀន អាយុ​៥៨​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌទួលគោក បាន​ស្លា.ប់​បាត់បង់​ជីវិត​ភ្លាម​ៗ​ ខណៈ​ពេល​​កំពុង​​​អង្គុយ​លើ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​វ៉េវ ពណ៌​ខៀវ ពាក់​ស្លាក​លេខ​កណ្តាល​១E-៨៧៤៥ ​​​ត្រូវ​​រថយន្ត​ម៉ាក​សាំ​ងយ៉ុ​ង ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​២A-៣៤២៥ ​​រេចង្កូតមក​បុក​ផ្ទប់​​នឹង​បង្គោល​ភ្លើង​មួយ​ដើម​។​

រាជ​ធានី​ភ្នំពេញ​ ៖ បុរស​វ័យ​ចំណាស់​ម្នាក់​ឈ្មោះ​ហៃ សៀន អាយុ​៥៨​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌទួលគោក បាន​ស្លាប់​បាត់បង់​ជីវិត​ភ្លាម​ៗ​ ខណៈ​ពេល​​កំពុង​​​អង្គុយ​លើ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​វ៉េវ ពណ៌​ខៀវ ពាក់​ស្លាក​លេខ​កណ្តាល​១E-៨៧៤៥ ​​​ត្រូវ​​រថយន្ត​ម៉ាក​សាំ​ងយ៉ុ​ង ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​២A-៣៤២៥ ​​រេចង្កូតមក​បុក​ផ្ទប់​​នឹង​បង្គោល​ភ្លើង​មួយ​ដើម​។​

ហេតុ​ការណ៍​នេះ​​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​ និង​២០​នាទី​ព្រឹក ថ្ងៃ​ទី​១៣ ​វិច្ឆិកា នៅ​ខាង​មុខ​ស្ថានីយប្រង​ឥ​ន្ធ​នៈសូ​គី​មិច ផ្លូវ​ព្រះ​នរោត្តម សង្កាត់​ទន្លេបាសាក់​ ខណ្ឌចំការមន​។ តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​នគរ​បាល​ម្នា​ក់បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​បុរស​រង​គ្រោះ​បាន​មក​អង្គុយ​លើ​ម៉ូតូ​ដើម្បី​រង់ចាំ​ទទួល​កូន​របស់​គាត់​ចេញពី​ធ្វើការ​នៅ​លើ​ចិញ្ចើម​ផ្លូវ ​​ស្រាប់តែ​មាន​រថយន្ត​មួយគ្រឿង​ម៉ាក​សាំ​ងយ៉ុ​ង​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​រេ​ចង្កូត​ទៅ​បុក​បុរស​រង​គ្រោះ​ផ្ទប់​នឹង​បង្គោល​ភ្លើង​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​តែ​ម្តង​។

​តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​ប្រហែលជា​ដោយសារ​តែ​អ្នកបើកបរ​រថយន្ត​​​ងោក​មួយភាំង​ទើបបាន​រេ​ចង្កូត​ទៅ​បុក​បុរស​រង​គ្រោះ​យ៉ាង​ដូច្នេះ​។​ រថយន្ត​បង្ក និង​ម៉ូតូ​របស់​ជន​រង​គ្រោះ​រង​ការ​ខូចខាត​យ៉ាងដំណំ​ ចំណែក​បង្គោល​ភ្លើង​មួយ​ដើម​នោះ​ក៏​រង​ការ​ខូចខាត​ផង​ដែរ​៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព
  ​