រាជធានីភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូចេញពីផឹកស៊ីហើយបន្តទៅចូលក្លឹបរាំកម្សាន្ត ត្រូវក្រុមចោរប្រដាប់អាវុធ៥នាក់បើកម៉ូតូស្ទាក់ផ្លូវ ប្លន់យកម៉ូតូតែមិនបានសម្រេច ដោយសារតែម្ចាស់ម៉ូតូកាច់កុងតាក់សំងាត់ដេរមិនឆេះ ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ២និង៣០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី ១១ វិចិ្ឆកា ២០១៤ នៅចំណុចក្រោយវត្តអង្គតាមិញ ស្ថិតក្នុងភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ប្រភពព័ត៌មានពីពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុបុរសរងគ្រោះបានជិះម៉ូតូហុងដាឌ្រីមមួយគ្រឿង ធ្វើដំណើរតែម្នាក់ឯងចេញពីផឹកស៊ី ហើយបន្តទៅចូលក្លឹបរាំកម្សាន្ត ខណៈធ្វើដំណើរមកដល់ចំណុចកើតហេតុ ក៏មានក្រុមចោរប្រដាប់អាវុធចំនួន៥នាក់ ជិះម៉ូតូ២គ្រឿងមបើកម៉ូតូមកស្ទាក់ផ្លូវបុរសរងគ្រោះ ដោយដកកាំភ្លើងរាមប្លន់ ធ្វើឱ្យជនរងគ្រោះភ័យប្តួលម៉ូតូរត់គេចខ្លួន ។ ពេលជនរងគ្រោះរត់គេចខ្លួនក្រុមចោរលើកម៉ូតូជនរងគ្រោះជិះតែដេរមិនឆេះដោយសារម្ចាស់ម៉ូតូកាច់កុងតាក់សំងាត់ក្រុមចោរខឹងយកម៉ូតូមិនបានក៏បាញ់ឡើងលើមួយគ្រាប់រួចផ្តួលម៉ូតូជនរងគ្រោះចោលហើយឡើងជិះម៉ូតូគេចខ្លួនអស់ ។
ក្រោយ ពេលកើតហេតុសមត្ថកិច្ចមកដល់ជនរងគ្រោះក៏ត្រឡប់មកយកម៉ូតូទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅ រួចក៏ត្រឡប់ទៅផ្ទះវិញ ។
ចែករំលែកព័តមាននេះ