ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​ឈាមរាវ​សាក​កំលាំង​ជាមួយ​ទួល​បន្ថយល្បឿន​បែក​មុខ​ទាំង​ព្រឹក

10 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ យុវជន​វ័យក្មេង​ម្នាក់​បានដួល​ម៉ូតូ​​រង​របួស​បែក​មុខ​បែក​មាត់​ទាំង​ព្រឹក បន្ទាប់​ពីជិះ​ម៉ូតូ​ម្នាក់ឯង​ក្នុង​ល្បឿន​លឿនឆ្លងកាត់​ទីទួល​បន្ថយល្បឿនបង្កឱ្យ​​មាន​ភ្ញាក់​ផ្អើល​ដល់​​ប្រជាពលរដ្ឋ​នៅ​ក្បែរ​នោះ​មក​ចោមរោម​មើល​។ ហេតុ​ការ​ណ៍នេះ​បាន​កើតឡើង​កាល​ពី​វេលា​ម៉ោង​៨​ និង​១៥​នាទី​ព្រឹក​ ថ្ងៃ​ទី​១០​ វិច្ឆិកា​ ​២០១៤ ត្រង់​ចំណុច​មុខ​រោងចក្រ​ស្រា​បៀរ​អង្គរ ស្ថិត​ក្នុងភូមិ​៣ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ​។

​ជុំវិញ​ករណី​គ្រោះថ្នាក់​ច​រារ​ណ៏​ដែល​បង្ក​ឡើង​ដោយ​ខ្លួនឯង​នេះពុំ​ត្រូវ​បាន​បង្ហាញ​អំពី​អត្តសញ្ញាណ​នោះ​ទេ​ដោយសារ​តែ​ក្រោយ​កើតហេតុ​ភ្លាម​ៗ ជន​រង​គ្រោះ​ត្រូវ​បាន​មិត្ត​ភក្តិ​ដឹក​យក​ចេញពី​កន្លែង​កើតហេតុ​ភ្លាម​ៗ​ដែរ  ប៉ុន្តែ​បើ​ទោះបីជា​យ៉ាងណា​ក៏​ដោយ ចំពោះ​ករណី​នេះ ត្រូវ​បាន​អ្នក​ឃើញ​ហេតុ​ការ​ណ៏​ហាក់​ពុំ​មានការ​អាណិតអាសូរ​បន្តិច​សោះឡើយ ដោយសារ​តែយុវជន​រង​គ្រោះ​បើកបរ​មាន​លក្ខ​ណៈព្រហើន​បើកបរ​លឿន គ្មាន​ការ​ប្រុង​ប្រយ័ត្ន បើ​ទោះបីជា​កន្លែង​កើតហេតុ​គេ​ធ្វើ​ទួល​បន្ថយល្បឿន​ក៏​ដោយ​ នេះ​សំណាង​ហើយ​ដួល​តែ​ម្នាក់ ចុះបើ​បុក​ជាមួយ​អ្នក​ដ៏​ទៃ​វា​ទៅ​ជា​យ៉ាងណា នេះ​ចាត់ទុកជា​មេរៀន​សំរាប់​យុវជន​ដែល​ចូល​ចិត្ត​ជិះ​ម៉ូតូ​លឿន គ្មាន​ការ​ប្រុង​ប្រយ័ត្ន​។

 ​ប្រជាពលរដ្ឋ​ដែល​បានឃើញ​ហេតុ​ការ​ណ៏​ជា​ច្រើន​បាន​និយាយ​ដូច​ៗ​គ្នា​ថា នៅ​មុន​កើតគេ​បានឃើញ​ម៉ូតូ​យុវជន​ម្នាក់​ជិះ​ម្នាក់ឯង​ម៉ាក អ៊ែ ប្លែ​ត​(​ជិះ​ដៃ​០១) ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​លឿន​ដូច​ហោះ មិនដឹង​ប្រ​ញ៉ាប់​ទៅ​ណា​ទេ រហូត​មក​ដល់​ចំណុច​កើតហេតុ​មុខ​រោងចក្រ​ស្រា​បៀរ​អង្គរ​ដែល​ខាង​រោងចក្រ​ធ្វើ​ទួល​ឱ្យ​​គ្រប់​យានយន្ត​ទាំងអស់បន្ថយល្បឿន​បែរ​ជា​យុវជន​រង​គ្រោះ​បង្កើន​ល្បឿន​ធ្វើ​ឱ្យ​​ម៉ូតូ​លោត​ទួល​ហោះ​ផ្លោង​ដូច​គេ​ចោល ដួល​ទាំង​មនុស្ស ទាំង​ម៉ូតូ សំណាង​ហើយ​ពុំ​មាន​គ្រោះថ្នាក់​ដល់​ជិ​វិត និងអ្នក​ដ៏​ទៃ រង​គ្រោះ​ត្រឹមតែ​បែក​មុខ​បែក​មាត់ចាត់ទុកជា​មេរៀន​៕ ​