ភ្នំពេញ ៖ ស្ត្រីម្នាក់ជាកម្មការិនីរោចក្រកាត់ដេរ មានប្ដីមានមុខរបរ ជាអ្នកលក់នំបុ័ង និងមានកូនដល់ទៅ ៤នាក់ទៅហើយ បានផិតក្បត់ទៅស្រលាញ់គ្នាជា មួយនឹងប្រុសក្មេងម្នាក់ទៀត ដែលជាកម្មកររោងចក្រកាត់ដេរជាមួយគ្នា ។ មិនតែប៉ុណ្ណោះ បានដឹកដៃគ្នាចូលក្រេបទឹកឃ្មុំ នៅក្នុងផ្ទះសំណាក់ យ៉ាងត្រេកត្រអាល ជាញឹកញាប់ ហើយបុរសជាប្ដីមិនបានដឹងនោះឡើយ ។ ប៉ុន្តែនៅលើកចុងក្រោយនេះ បានណាត់ជួបគ្នា នៅក្នុងផ្ទះតែម្ដង ហើយត្រូវបុរសជាប្ដីទៅទាន់ ក៍បានប្ដឹងប៉ូលីស ឲ្យឃាត់ខ្លួនបានទាំង២នាក់ នាំយកទៅសកសួរ និងកសាងសំណុំរឿង ចាត់ការទៅតាមផ្លូវច្បាប់ ។
ហេតុការណ៌នោះបានបង្កឲ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ១០និង៣០នាទីយប់ ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅចំណុចបន្ទប់លេខ១០៤ ផ្ទះជួល ស្ថិតក្នុងភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ស្ត្រីដែលត្រូវបានប៉ូលីសឃាត់ខ្លួន តាមបណ្ដឹងផ្ទាល់មាត់របស់បុរសជាប្ដីនោះ ឈ្មោះ ប៉ែត ចាន់ណា ហៅ (ស្រី ហឿង) អាយុ៣៣ឆ្នាំ មានទីលំនៅផ្ទះជួល ក្នុងភូមិកើតហេតុខាងលើ ។ ស្ត្រីរូបនេះមានប្ដីឈ្មោះ ផៃ ភាន់ អាយុ៣៦ឆ្នាំ មុខរបរលក់នំបុ័ង ស្នាក់នៅបន្ទប់ផ្ទះជួលជាមួយគ្នា ហើយអ្នកទាំង២នេះ មានកូន ចំនួន៤នាក់ នៅក្នុងបន្ទុកគ្រួសារ ។ ដោយឡែកយុវជនម្នាក់ ដែលជាប់ចោទថា ជាប្រុសសហាយនោះ ឈ្មោះ សៀង រ៉ូត អាយុ២៤ឆ្នាំ ស្នាក់នៅផ្ទះជួល ក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សនជ័យ ត្រូវប៉ូលីសឃាត់ខ្លួន ក្នុងខណៈពេល កំពុងរត់ពួននៅក្នុងបន្ទប់ទឹក របស់ស្ត្រីខាងលើ ។
តាមប្រភពព័ត៌មានពីមន្ត្រីប៉ូលីសប៉ុស្ដិ៍ចោមចៅ បានឲ្យដឹងថា យុវជនោះជាកម្មកររោងចក្រកាត់ដេរ ជាមួយនិងស្ត្រីម្នាក់នោះដែរ ហើយអ្នកទាំងពីរ នោះបានមានទំនាក់ទំនង ស្នេហាជាមួយគ្នា មានរយៈពេលជាង៥ខែកន្លងមកហើយ ។ មិនតែប៉ុណ្ណោះបានដឹកដៃគ្នាចូល ផ្ទះសំណាក់រួមមេត្រី ជាញឹកញាប់មក ហើយដែរ ចំណែកឯបុរសជាប្ដីមិនបានដឹងរឿងនោះឡើយ ព្រោះជាប់រវល់ចេញ ទៅរកស៊ីបាត់ៗមិនសូវបាននៅផ្ទះ មានពេលខ្លះបានទៅ ទៅរកស៊ីនៅឯប្រទេស ថៃថែមទៀតផង ។
ប្រភពដដែលបានបន្តថា ដោយឡែកនៅយប់ថ្ងៃកើតហេតុ អ្នកទាំងពីរ នោះមិនបានទៅក្រេបទឺកឃ្មុំ នៅឯផ្ទះសំណាក់ដូចពេលមុនៗនោះទេ គឺបាន ណាត់ជួបគ្នា នៅបន្ទប់ផ្ទះជួលរបស់ស្ត្រីនោះតែម្ដង ។ ខណៈពេលដែលកំពុង បើកប្រតិបត្តិការ ឡើងឋានសួគ៌យ៉ាងផ្អែមត្រជាក់ ស្រាប់តែបុរសជាប្ដី បានទៅទាន់ និងបានស្រែក ឲ្យនាងជាប្រពន្ធបើកទ្វារ ។ ដើម្បីបានចូលផ្ទះ ដោយមិនបាន ដឹងថា ប្រពន្ធកំពុងដេកជាមួយប្រុសផ្សេងនោះឡើយ ប៉ុន្តែខណៈនោះ ប្រពន្ធមិនព្រមបើកឲ្យ ទើបកើតការសង្ស័យ និងបានប្ដឹងប៉ូលីសឲ្យជួយអន្តរាគមន៍ ។
ប្រភពខាងលើបានបន្តទៀតថា ពេលប៉ូលីសទៅដល់ បានកាស់ទ្វារបន្ទប់នោះ ចូលទៅមើល ឃើញជនសង្ស័យម្នាក់កំពុងពួននៅក្នុងបន្ទប់ទឹកក្នុងបន្ទប់នោះ ក៍បានឃាត់ខ្លួន សាកសួរទើបធ្លាយរឿងសហាយស្មន់ នោះ បន្ទាប់មក បាននាំទាំងស្ត្រីរូបនោះ និងជនសង្ស័យទៅកាន់ប៉ុស្ដិ៍ ធ្វើការសាកសួរបន្តមួយជំហាន រួចទើបបញ្ជូនទៅកានផ្នែកព្រហ្មទណ្ឌ ខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ ការបន្តទៀត ៕
ចែករំលែកព័តមាននេះ