ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យស់ សំ​អាល់ ម្ចាស់​ខ្សែក្រវាត់​គុន​ខ្មែរ​វគ្គ​1​ឡើងសាក​វិជ្ជា​គុន​ជាមួយ ជឹ​ម ចិ​ត្រា ម្ចាស់​ខ្សែក្រវាត់​គុន​ខ្មែរ​វគ្គ​2​នៅ​រេញ​CTN

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ប្រដាល់​ដណ្តើម​ខ្សែក្រវាត់​កំពូល​អ្នក​ប្រយុទ្ធ​គុន​ខ្មែរ​វគ្គ​៣ ដែល​ទើប​បញ្ចប់​វគ្គ​ជម្រុះ​វិល​ជុំ​មុន​នឹង​ឈាន​ចូល​ដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ការ​ប្រកួត​ត្រូវ​បាន​សម្រាក​មួ​យស​ប្តា​ហ៍​សិន ហើយ​គណៈកម្មការ​បាន​រៀបចំ​ការ​ប្រកួត​ជា​លក្ខណៈ​មិត្តភាព​ជំនួស​វិញ​ដែល​មាន​ទាំងអស់​៥​គូ ។ គូ​ដែល​គេ​ចាប់អារម្មណ៍​ជាងគេ​គឺ យស់ សំ​អាល់ មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា​ដែល​ជា​ម្ចាស់​ខ្សែក្រវាត់​របស់​កំពូល​អ្នក​ប្រយុទ្ធ​គុន​ខ្មែរ​វគ្គ​១​ជួប​ប្រកួត​ជាមួយ ជឹ​ម ចិ​ត្រា មក​ពី​ក្លិប​ខេត្តកំពង់ឆ្នាំង ដែល​ជា​ម្ចាស់​ខ្សែក្រវាត់​របស់​កំពូល​អ្នក​ប្រយុទ្ធ​គុន​ខ្មែរ​វគ្គ​២ នៅ​លើ​សង្វៀន CTN នា​ថ្ងៃអាទិត្យ ទី​២ វិច្ឆិកា ។

យស់ សំ​អាល់ កម្លាំង​ខ្លាំង និង​មាន​ភាព​ស្ទាត់ជំនាញ​បំផុត​ក្នុង​ការ​ប្រើ​ក្បាច់​ចាប់​ក្រៀក​បោក ឯ​ចិត្ត​ក៏​សឿង​ណាស់​ដែរ ។ កីឡាករ​រូប​នេះ​មិន​ចូល​ចិត្ត​បណ្តោយ​ឱ្យ​គូប្រកួត​វាយ​មក​លើ​គេ​មុន​នោះ​ទេ មិនតែប៉ុណ្ណោះ​គេ​ក៏​មិន​ងាយ​ចាញ់​សម្លុត​គូប្រកួត​ផ្តាស​ដែរ ទោះបី​អ្នក​នោះ​ខ្លាំង​ជាង​ខ្លួន​ក៏​ដោយ ។ រីឯ ជឹ​ម ចិ​ត្រា សម្រាប់​ការ​មក​ប៉ះ​ជាមួយ យស់ សំ​អាល់ លើក​នេះ​មិនដឹង​ថា យ៉ាងណា​នោះ​ទេ ។ ប៉ុន្តែ​ដោយសារ​តែ​គេ​ជា​ម្ចាស់​ខ្សែក្រវាត់​មួយ​រូប​ដែរ​នោះ បើ​នរណា​ចង់​កាច់​បំបាក់​គេ​គឺ​មិនមែន​ជា​រឿង​ងាយស្រួល​ប៉ុន្មាន​ឡើយ ។ សូ​ម្បី​តែ​លោក ឡោ វុ​ទ្ធី ដែល​ជា​គ្រូបង្វឹក​រួម​នៅ​ក្នុង​ជំរំ​កំពូល​អ្នក​ប្រយុទ្ធ​នោះ ក៏​មិន​ហា​៊​ន​អះអាង​ទុក​មុន​ថា អ្នក​ណា​ខ្លាំង​ជាង​អ្នក​ណា​ដែរ ដោយសារ​កីឡាករ​ទាំង​២​មាន​សមត្ថភាព​ប្រដំប្រសង​គ្នា ។ យស់ សំ​អាល់ ពូកែ​ខាង​ចូលចាប់​ក្រៀក​បោក​ផ្តួល ឯ​ជឹ​ម ចិ​ត្រា ពូកែ​វាយ​ទាត់​ធាក់​ពី​ចម្ងាយ​ដោយសារ​គេ​អំណោយផល​ខាង​កម្ពស់ ។

ចំណែក​៤​គូ​ផ្សេង​ទៀត​នោះ​មាន រិ​ន សា​រដ្ឋ មក​ពី​ក្លិប​ខេត្តព្រៃវែង ប្រកួត​ជាមួយ អន ជិន​ហេង មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ​ក្នុង​ប្រភេទ​ទម្ងន់​៦៥​គីឡូក្រាម ។ ភិន សុទី មក​ពី​ក្លិប​ខេត្តក្រចេះ ប្រកួត​ជាមួយ យ៉ុ​ន សំអាត មក​ពី​ក្លិប​ខេត្តបាត់ដំបង ក្នុង​ប្រភេទ​ទម្ងន់​៦៥​គីឡូក្រាម ។ ច្រិច កុសល មក​ពី​ក្លិប​ក្រុង​ប៉ោយ​ប៉ែ​ត ប្រកួត​ជាមួយ កុយ ឆា​រា​៉​ន់ មក​ពី​ក្លិប​អេ​ភូ​ថង​កីឡា ក្នុង​ប្រភេទ​ទម្ងន់​៦៣​គីឡូក្រាម និង​ចាន់ សំអាត មក​ពី​ក្លិប​កងពលធំ​អន្តរាគមន៍​លេខ​៣​ព្រះ​វិហារ ប្រកួត​ជាមួយ រី​គី ណា​រ័​ត្ន មក​ពី​ក្លិប​ខ្លារខិន​មាន​ឫទ្ធិ ៕