ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាវា​ធុន Mistral បារាំង​ដំបូង​នឹង​ប្រគល់​ឱ្យ​រុ​ស្ស៊ី​ថ្ងៃ​14 វិច្ឆិកា

9 ឆ្នាំ មុន

ប្រទេស​រុ​ស្ស៊ី​ប្រកាស​កាលពី​ថ្ងៃ​ទី​២៩ តុលា ថា ខ្លួន​ត្រូវ​បារាំង​ស្នើ​ឱ្យទៅ​ទទួល​នាវា​ផ្ទុក​ឧទ្ធម្ភាគចក្រ​ធុន Mistral មួយ​គ្រឿង​ដំបូង នា​ថ្ងៃ​ទី​១៤ វិច្ឆិកា តែ​ព័ត៌មាន​នេះ​ពុំ​ត្រូវ​បាន​ក្រុងប៉ារីស​អះអាង​បញ្ជាក់​ឡើយ ដោយ​ថា ពុំ​ទាន់​មាន​សេចក្តីសម្រេច​ណាមួយ​ត្រូវ​បាន​ធ្វើ​នៅឡើយ ។

តាម​បណ្តាញ​សង្គម Twitter ឧបនាយករដ្ឋមន្ត្រី​រុ​ស្ស៊ី លោក ឌី​មី​ទ្រី រ៉ូ​ហ្គោ​ហ្សុ​ី​ន បាន​ផ្សាយ​សារលិខិត​មួយ​ដែល​ថា​ជា​សារលិខិត​របស់​អនុប្រធាន​ក្រុមហ៊ុន​គ្រឿង​សព្វាវុធ​ជើង​ទឹក​បារាំង DCNS  លោក Pierre Legrus ផ្ញើ​ជូន​ក្រុមហ៊ុន​រដ្ឋ​រុ​ស្ស៊ី Rosoboronexport ។ ក្នុង​សារលិខិត​ចុះ​ថ្ងៃ​ទី​៨ តុលា លោក Pierre Legrus សរសេរ​ថា ខ្ញុំ​មាន​កិត្តិយស​អញ្ជើញ​រូប​លោក​ទៅ​ចូលរួម​ក្នុង​ពិធី​ប្រគល់​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃ​ទី​១៤ វិច្ឆិកា នៅ Saint Nazaire ។

ទោះបី​យ៉ាងណា DCNS អះអាង​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ពុំ​ទាន់​មាន​កាលបរិច្ឆេទ​ផ្តល់​ណាមួយ​អាច​អះអាង​នៅឡើយ សម្រាប់​ពេល​នេះ ដោយ​ក្រុមហ៊ុន​រង់ចាំ​ការ​អនុញ្ញាត​របស់​រដ្ឋាភិបាល​បារាំង​សម្រាប់​ការ​ផ្ទេរ​នាវា​នោះ ។ចំណែក​ក្រសួង​ការពារ​ប្រទេស​បារាំង​វិញ បើ​តាម​មន្ត្រី​ម្នាក់​នៃ​ក្រសួង​នោះ​ថា ពុំ​ទាន់​មានការ​សម្រេចចិត្ត​ណាមួយ​ត្រូវ​បាន​ធ្វើ​ទាក់ទិន​នឹង​ការ​ផ្តល់​នាវា Mistral នៅឡើយ ដោយ​ការ​សម្រេចចិត្ត​ត្រូវធ្វើ​អំឡុង​ខែវិច្ឆិកា ដោយ​ប្រធានាធិបតី​បារាំង ៕