ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ត្រូវ​រថយន្ត​ហ៊ីយ៉ាន់ដាយ​ដឹក​គ្រឿង​ចក្រកិន​ស្លា.ប់​យ៉ាង​អាណោច​អាធ័ម​នៅខណ្ឌឬស្សីកែវ​

10 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ៖ បុរស​ម្នាក់​ត្រូវ​រថយន្ត​ហ៊ីយ៉ាន់​ដាយ​កិន​ស្លា.ប់យ៉ាង​អាណោច​អធ័ម នៅ​នឹង​កន្លែង​កើត​ហេតុ​បន្ទាប់​ពី​ជិះ​ម៉ូតូ​ទៅ​បុក​រថយន្ត​ហីុយ៉ាន់​ដឹក​គ្រឿង​ចក្រ​បើក​ឆ្លង​ផ្លូវ ។ ហេតុការណ៍ខាង​លើ​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង ៣ និង​១០​នាទី​ទៀប​ភ្លឺ​ ថ្ងៃ​ទី​៣០ តុលា ២០១៤ នៅ​ចំណុច​មុខ​ក្រុម​ហ៊ុន​វឌ្ឍនៈ តាម​បណ្តោយ​ផ្លូវ​

រាជ​ធានី​ភ្នំ​ពេញ ៖ បុរស​ម្នាក់​ត្រូវ​រថយន្ត​ហ៊ីយ៉ាន់​ដាយ​កិន​ស្លាប់យ៉ាង​អាណោច​អធ័ម នៅ​នឹង​កន្លែង​កើត​ហេតុ​បន្ទាប់​ពី​ជិះ​ម៉ូតូ​ទៅ​បុក​រថយន្ត​ហីុយ៉ាន់​ដឹក​គ្រឿង​ចក្រ​បើក​ឆ្លង​ផ្លូវ ។ ហេតុការណ៍ខាង​លើ​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង ៣ និង​១០​នាទី​ទៀប​ភ្លឺ​ ថ្ងៃ​ទី​៣០ តុលា ២០១៤ នៅ​ចំណុច​មុខ​ក្រុម​ហ៊ុន​វឌ្ឍនៈ  តាម​បណ្តោយ​ផ្លូវ​ជាតិលេខ​៥ ស្ថិត​ក្នុង​ក្រុម​១៨​ភូមិ២ សង្កាត់គី​ឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ ។

ជនរង​គ្រោះ​មាន​ឈ្មោះ លី សុ​គ្រី ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជា​ជន​ជាតិ​ខ្មែរ-ឥស្លាម រស់នៅ​ក្នុង​ភូមិ១ សង្កាត់ច្រាំង​ចំរេះ ខណ្ឌឬស្សីកែវ ។

ប្រ​ភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុគេឃើញ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ស្មាស វី ពណ៌​ក្រហម លាយ ខ្មៅ មួយគ្រឿង តែម្នាក់​ឯង ដោយ​ធ្វើ​ដំណើរយ៉ាង​លឿន​តាម​ផ្លូវ​ជាតិលេខ​៥ ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង ខណៈមក​ដល់​ចំណុច​កើត​ហេតុ​ក៏បាន​ជ្រុល​ទៅបុក​រថយន្ត​ម៉ាក​ហ៊ីយ៉ាន់​ដាយ​ មួយ​គ្រឿង​​ ​​ដឹក​គ្រឿង​ចក្រ​ចេញ​ពីក្រុម ហ៊ុន​វឌ្ឍនៈ​​ ​បើក​បរ​ដោយបុរស​ម្នាក់ និង​​រួម​ដំណើរ​ជាមួយ​ព្រូរថយន្ត​ម្នាក់ទៀត​​បើក​ឆ្លង​ផ្លូវ​ជាតិលេខ​៥ ក្នុង​ទិសដៅ​ពី​កើត​ទៅលិច ពេញ​ទំហឹង​បណ្តាល​ឱ្យ​ដួល​ម៉ូតូ​និង​មនុស្ស​ទៅ​ក្រោម​រថយន្ត​ត្រូវ​រថយន្តកិន​ស្លាប់​ភ្លាម​មួយ​រំពេច​។ បន្ទាប់មក​គេឃើញ​បុរស​បើក​រថយន្ត​បង្ក និង ព្រូរថយន្ត​ចុះ​ពីលើ​រថយន្តជិះ​ម៉ូតូ​ឌុប​គេចខ្លួន​បាត់ស្រមោល ។

ក្រោយ​ពេល​កើត​ហេតុ​សមត្ថ​កិច្ច​បាន​មក​ពិនិត្យ​វាស់វែង និង​ទាក់ទង​ក្រុម​គ្រួសារ​ឱ្យ​មក​ទទួល​យក​សព​បុរស​រង​គ្រោះ​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។