សួនកម្សាន្ត Disneyland នៅសៀងហៃ គ្រោងនឹងបើកវិញឆាប់ៗខាងមុខនេះ
ប្រទេសចិន ៖ តាមប្រភពព័ត៌មាន CNN បានឱ្យដឹងថា ក្រុមហ៊ុន Disney បាននិយាយថា សួនកម្សាន្ត Disneyland…
ប្រទេសចិន ៖ តាមប្រភពព័ត៌មាន CNN បានឱ្យដឹងថា ក្រុមហ៊ុន Disney បាននិយាយថា សួនកម្សាន្ត Disneyland…
ប្រទេសចិន ៖ តាមប្រភពព័ត៌មាន CNN បានឱ្យដឹងថា ក្រុមហ៊ុន Disney បាននិយាយថា សួនកម្សាន្ត Disneyland នៅសៀងហៃនឹងបើកជាសាធារណៈឡើងវិញនៅថ្ងៃទី១១ ខែឧសភា។ សួននេះ ត្រូវបានបិទតាំងពីខែមករា ខណៈដែល Disneytown សួន Wishing Star និង សណ្ឋាគារ Disneyland បានបើកឡើងវិញតាំងពីខែមិនា។
នេះនឹងសម្គាល់ការបើកសួនឧទ្យាន Disney ជាលើកដំបូងចាប់តាំងពីការរាតត្បាតបានជម្រុញឱ្យមានការបិទសួនឧទ្យាននៅជុំវិញពិភពលោក។ Disney នឹងតម្រូវឱ្យភ្ញៀវពាក់ម៉ាស់ជាប់ជានិច្ច លើកលែងតែពេលបរិភោគអាហារ និងត្រូវឆ្លងកាត់ការត្រួតពិនិត្យសីតុណ្ហភាពក៏ដូចជាប្រើ QR កូដសុខភាពនៅសៀងហៃ ដែលចេញដោយរដ្ឋាភិបាលថាជាប្រព័ន្ធតាមដានប្រើប្រាស់នៅប្រទេសចិន។
ក្រុមហ៊ុន Disney បាននិយាយថា គេក៏នឹងគ្រប់គ្រងចំនួនភ្ញៀវដែលមកលេងផងដែរ ជាមួយប្រព័ន្ធកក់ និង បង្កើនវិធានការអនាម័យដោយសម្លាប់មេរោគ។ លោកវេជ្ជបណ្ឌិត Pamela Hymel ប្រធានផ្នែកវេជ្ជសាស្ត្រនៃសួនកម្សាន្ត Disney បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់ភ្ញៀវថា៖ «នេះគឺជាសញ្ញាវិជ្ជមានសម្រាប់សួនកម្សាន្ត Disney ក៏ដូចជាកន្លែងផ្សេងៗទៀតលើពិភពលោក»។
លោកវេជ្ជបណ្ឌិត Hymel បានបន្តថា៖ «ក្រុមហ៊ុនកំពុងធ្វើការលើផែនការសម្រាប់ឧទ្យានក្នុងស្រុករបស់អាមេរិក ដើម្បីបើកជាថ្មីក្នុងដំណាក់កាលដំបូង ដោយមនុស្សមិនចាំបាច់ឈរតម្រង់ជួរមែនទែនដូចកាលពីមុន»។
លោក Hymel មិនបានបញ្ជាក់ថា តើភ្ញៀវនៅឧទ្យានកម្សាន្ត Disney របស់អាមេរិកអាចនឹងតម្រូវឱ្យពាក់ម៉ាស់ឬក៏អត់ទេ តែពួកគេនឹងត្រូវធ្វើតាមការណែនាំរបស់រដ្ឋាភិបាលនៅទីនោះ៕ (យោងតាមប្រភពពីedition.cnn.com)
ចែករំលែកព័តមាននេះ