ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម RFL គ្រង​តំណែង​ជើងឯក​លី​ក​ហ្វូ​ត​សាល​បញ្ញា​សាស្ត្រ 2014

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​បាល់ទាត់​លី​ក​ហ្វូ​ត​សាល​ពានរង្វាន់​បញ្ញា​សាស្ត្រ (Paññāsāstra Futsal League) ២០១៤ បាន​បិទ​រដូវ​កាល​របស់​ខ្លួន​ហើយ​កាលពី​ថ្ងៃ​ទី​២៦ តុលា ឆ្នាំ​២០១៤ នៅ​ទីលាន​បាល់ទាត់​ស្មៅ​សិប្បនិម្មិត 3G ក្រោម​ការ​ចូលរួម​បំពាក់​មេដាយ​ពី​លោក​សាស្ត្រាចារ្យ ឌុ​ក សា​ខន តំណាង​លោក​បណ្ឌិត កុ​ល ផេង សាកល​វិទ្យា​ធិ​ការ​នៃ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា ។

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​បាល់ទាត់​លី​ក​ហ្វូ​ត​សាល​ពានរង្វាន់​បញ្ញា​សាស្ត្រ (Paññāsāstra Futsal League) ២០១៤ បាន​បិទ​រដូវ​កាល​របស់​ខ្លួន​ហើយ​កាលពី​ថ្ងៃ​ទី​២៦ តុលា ឆ្នាំ​២០១៤ នៅ​ទីលាន​បាល់ទាត់​ស្មៅ​សិប្បនិម្មិត 3G ក្រោម​ការ​ចូលរួម​បំពាក់​មេដាយ​ពី​លោក​សាស្ត្រាចារ្យ ឌុ​ក សា​ខន តំណាង​លោក​បណ្ឌិត កុ​ល ផេង សាកល​វិទ្យា​ធិ​ការ​នៃ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា ។

ជា​លទ្ធផល​សម្រាប់​វគ្គ​ផ្តាច់ព្រ័ត្រ ក្រុម RFL ដណ្តើម​បាន​តំណែង​ជើងឯក​ដោយ​ជោគជ័យ​តាម​រយៈ​ការ​ទាត់​បាល់​ប៉េ​ណា​ល់​ទី ៥​ទល់​នឹង​៤ ឈ្នះ​ក្រុម​ជើងឯក​ចាស់ B.A United ។ ចំណែក​ចំណាត់ថ្នាក់​លេខ​៣ បាន​ទៅ​លើ​ក្រុម We-Friends ដែល​បាន​យកឈ្នះ​ក្រុម Young Architect ដោយ​លទ្ធផល​១៣​ទល់​នឹង​១២ ។ សម្រាប់​ក្រុម​ជើងឯក RFL ទទួល​បាន​ពានរង្វាន់​១ មេដាយមាស​១៥ ប័ណ្ណសរសើរ​១ ទង់ជ័យ​លា​ភី​១ និង​ទឹកប្រាក់​ចំនួន​៦០​ម៉ឺន​រៀល ក្រុម​លេខ​២ B. A United ទទួល​បាន​មេដាយ​ប្រាក់​១៥ ប័ណ្ណសរសើរ​១ ទង់ជ័យ​លា​ភី​១ និង​ទឹកប្រាក់​ចំនួន​៤០​ម៉ឺន​រៀល និង​ក្រុម​លេខ​៣ ទទួល​បាន​មេដាយ​សំរឹទ្ធ​ចំនួន​១៥ ប័ណ្ណសរសើ​េ​រ​១ ទង់ជ័យ​លា​ភី​១ និង​ទឹកប្រាក់​ចំនួន​២០​ម៉ឺន​រៀល ។ ចំពោះ​រង្វាន់​អ្នកចាំទី​ល្អ​បាន​ទៅ​កីឡាករ​សូ សុចិ​ត្រា មក​ពី​ក្រុម RFL និង​អ្នក​ទាត់​បាល់​បញ្ចូល​ទី​ច្រើន​ជាងគេ​បាន​ទៅ​កីឡាករ​ឃៀង វណ្ណៈ របស់​ក្រុម RFL ដែល​រកបាន​៥៣​គ្រាប់ ។

លោ​កឌុក សា​ខន បាន​មាន​ប្រសាសន៍​ថា នេះ​ជា​សកម្មភាព​ចូលរួម​របស់​និស្សិត​ដោយ​ឆន្ទៈ​ដ៏​ល្អ​មួយ​ក្នុង​ការ​លើកកម្ពស់​សុខភាព​សម្រាប់​ទាំងអស់​គ្នា​ក្រៅពី​ការ​សិក្សា​ក្នុង​សាកលវិទ្យាល័យ ។ តាង​នាម​ឱ្យ​លោក​បណ្ឌិត​សាកល​វិទ្យា​ធិ​ការ និង​គណៈ​គ្រប់គ្រង​សាកលវិទ្យាល័យ លោក​សូម​លើកទឹកចិត្ត និង​គាំទ្រ និង​ថ្លែងអំណរគុណ​ដល់​គណៈកម្មការ​ដែល​រៀបចំ​ការ​ប្រកួត​ប្រព្រឹត្ត​ទៅ​ក្នុង​បរិយាកាស​យ៉ាង​ល្អ និង​មាន​តម្លាភាព​នៅ​រៀង​រាល់​ការ​ប្រកួត​នីមួយ​ៗ និង​រហូត​មក​ដល់​វគ្គ​ចុង​ក្រោយ​នេះ ។

គួរ​បញ្ជាក់​ថា ការ​ប្រកួត​បាល់ទាត់​លី​ក​ហ្វូ​ត​សាល​បញ្ញា​សាស្ត្រ ចាប់ផ្តើម​តាំងពី​ថ្ងៃ​ទី​៣១ ខែឧសភា រហូត​ដល់​ថ្ងៃ​ទី​២៦ ខែតុលា ដោយ​មាន​ក្រុម​ចំនួន​១៥​ចូលរួម​ដូច​ជា B.A United, Bright Sky United, Eagle United, Emerald FC, Galaxy, Glory FT, Gunners FC, Khmer Youth FC, Kon Khmer FC, RFL, Sky FC, The Pirates, Warriors, We-Friends, និង Young Architect ។ ចំណែក​រូបមន្ត​នៃ​ការ​ប្រកួត​បាន​ធ្វើ​ទ្បើ​ង​ជា​៣​ដំណាក់កាល និង​ក្នុង​គោលបំណង​រឹតចំណង​សាមគ្គី និង​ផ្សារ​ភ្ជាប់​ទំនាក់ទំនង​រវាង​និស្សិត​ដែល​កំពុង​សិក្សា​លើ​មុខ​ជំនាញ​ផ្សេង​ៗ ក៏​ដូច​ជា​បុគ្គលិក និង​សាស្ត្រាចារ្យ ជា​ពិសេស​ដើម្បី​លើកកម្ពស់​សុខភាព​សម្រាប់​អ្នក​ទាំងអស់​គ្នា ៕