ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្នំពេញ​ក្រោ​ន​បន្ថែម​សមាជិក​5​រូប​ទៀត​រក្សា​តំណែង​ជើងឯក​រដូវ​កាល​ក្រោយ និង​ប្រកាស​គេហទំព័រ​ផ្លូវការ​របស់​ខ្លួន

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្លិប​ជើងឯក​លី​ក​កំពូល​កម្ពុជា​ភ្នំពេញ​ក្រោ​ន កាលពី​រសៀល​ថ្ងៃ​ទី​២៨ តុលា បាន​បង្ហាញ​នូវ​គេហទំព័រ​ផ្ទាល់ខ្លួន ជា​ផ្លូវការ​គឺ www.PPCFC.com សម្រាប់​ផ្តល់​ភាព​ងាយស្រួល​ដល់​អ្នកគាំទ្រ​តាមដាន​ព័ត៌មាន​ទាក់ទង​ជាមួយ​កីឡាករ​ដែល​ខ្លួន​ពេញចិត្ត និង​តាមដាន​ពី​អ្វី​ដែល​កំពុង​កើត​មាននៅ​ក្លិប​ជាដើម ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ក្លិប​ក៏​បាន​បង្ហាញ​សមាជិក​ថ្មី​ចំនួន​៥​រូប​ទៀត ក្នុង​នោះ​មាន​គ្រូ​ជំនួយ​ជនជាតិ​បរទេស​២​រូប កីឡាករ​ខ្មែរ និង​បរទេស​៣​រូប ដើម្បី​ត្រៀម​រក្សា​តំណែង​ជើងឯក​របស់​ខ្លួន​នា​រដូវ​កាល​ក្រោយ និង​ធ្វើ​កិច្ចសន្យា​បន្ត​ជាមួយ​គ្រូបង្វឹក​បច្ចុប្បន្ន ។

លោក Sam Schweingruber គ្រូបង្វឹក​ដែល​បាន​ជួយ​ឱ្យ​ក្រុម​ភ្នំពេញ​ក្រោ​ន​គ្រប់គ្រង​តំណែង​ជើងឯក​ក្របខ័ណ្ឌ​លី​ក​កំពូល (MCL) ជា​ច្រើន​លើក​នោះ បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ថា លោក​មានចិត្ត​សប្បាយ​រីករាយ​ដែល​ក្លិប​នៅ​តែ​ផ្តល់​ទំនុកចិត្ត​ដល់​រូប​លោក​ដឹកនាំ​បន្ត ។ លោក​ប្តេជ្ញា​ធ្វើ​ឱ្យ​ក្រុម​ភ្នំពេញ​ក្រោ​ន​នៅ​តែ​ទទួល​បាន​លទ្ធផល​ល្អ និង​ជាទី​ចាប់អារម្មណ៍​របស់​អ្នកគាំទ្រ តាម​រយៈ​ការ​បន្ត​កិច្ចសន្យា​រយៈពេល​២​ឆ្នាំ​ទៀត​ជាមួយ​ក្លិប ។ ជាមួយ​គ្នា​នោះ​លោក​បាន​បង្ហាញមុខ​គ្រូ​ជំនួយ​របស់​លោក​២​រូប ដែល​មក​ជួយ​ក្លិប​នៅ​រដូវ​កាល​ខាង​មុខ គឺ​លោក Jonny Carter និង​លោក Tom Legg ។

លោក Jonny Carter គឺជា​ជនជាតិ​វែ​ល ធ្លាប់​មានបទពិសោធន៍​ក្នុង​វិស័យ​បាល់ទាត់​រយៈពេល​១៥​ឆ្នាំ​មក​ហើយ​នៅ​ប្រទេស​អង់គ្លេស​, សហរដ្ឋអាមេរិក​, សិង្ហ​បុរី និង​ហុងកុង​ជាដើម ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​បុរស​វ័យ​៣៥​ឆ្នាំ​រូប​នេះ ថែម​ទាំង​កាន់​អាជ្ញាប័ណ្ណ​គ្រូបង្វឹក​កម្រិត A(A License) ទៀត​ផង ។ រីឯ​លោក Tom Legg ជា​ជនជាតិ​អង់គ្លេស ដែល​មក​ធ្វើការ​ឱ្យ​ភ្នំពេញ​ក្រោ​ន ក្នុង​តួនាទី​ជា​ប្រធាន​បច្ចេកទេស និង​រៀបចំ​ថ្នាល​យុវជន​នោះ​ក៏​មិនធម្មតា​ដែរ ព្រោះ​លោក​ធ្លាប់​មាន​បទ​ពិសោធ​ក្នុង​វិស័យ​បាល់ទាត់​នៅ​ប្រទេស​មហាអំណាច​ជា​ច្រើន​ដូច​ជា អា​មេ​រិ​ក​, ឥណ្ឌា​, អង់គ្លេស​, កេ​ន​យ៉ា និង Sierre Leone ជាដើម​។ លោក​ក៏​មាន​ជំនាញ​ពិសេស​គឺ​វិភាគ​បាល់ទាត់ ថែម​ទាំង​កាន់​អាជ្ញាប័ណ្ណ​ជា​គ្រូបង្វឹក​កម្រិត B ទទួលស្គាល់​ដោយ FIFA ផង​ដែរ ។

ទន្ទឹម​គ្នា​នោះ​ដែរ ក្លិប​ភ្នំពេញ​ក្រោ​ន​ក៏​បាន​បង្ហាញ​កីឡាករ​បរទេស​៣​រូប​ទៀត គឺ​កីឡាករ Bosma ជនជាតិ​ហូ​ឡង់ អាយុ​២៤​ឆ្នាំ មាន​ជំនាញ​ទាត់​បាល់​ហ្វ្រី​ឃី​ក​គួរ​ឱ្យ​កោតសរសើរ​, កីឡាករ​កូនកាត់​ខ្មែរ​-​បារាំង វ៉ា សុខ​ថន អាយុ​២៧​ឆ្នាំ ជា​ខ្សែបម្រើ និង​កីឡាករ សារី ម៉ាត់​រ៉ូ​ទី​ន ជនជាតិ​ខ្មែរ អាយុ​១៨​ឆ្នាំ ជា​ខ្សែបម្រើ ទើប​ផ្លាស់​ចេញពី​ក្រុម​អាស៊ី​អឺរ៉ុប ។ លោក Sam បាន​ថ្លែង​ថា ការ​បង្កើន​សមាជិក​ថ្មី​ទាំង​៥​រូប​គឺ​ដោយសារ​យើង​ចង់​រក្សា​តំណែង​ជើងឯក ជា​ពិសេស​គឺ​ការ​ប្រកួត​ជើងឯក​ថ្នាក់​តំបន់​តែ​ម្តង ។ ដូច្នេះ​បើ​បូក​សរុប​កម្លាំង​ដ៏​មាន​សក្តានុពល​នៃ​សមាជិក​ចាស់​ៗ យើង​សង្ឃឹមថា រដូវ​កាល​ក្រោយ​យើង​នឹង​ឈ្នះ​ពាន MCL ទៀត​មិន​ខាន បើ​យើង​រៀបចំ​បាន​ល្អ​នោះ ៕