ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករ រ៉ូ​នី នឹង​ប្តូរ​អាជីព​ពី​បាល់ទាត់​មក​ជា​តារា​បង្ហាញ​ម៉ូ​ដ​ដើម្បី​សប្បុរសធម៌

9 ឆ្នាំ មុន

ដើម្បី​ចូលរួម​ការងារ​សប្បុរសធម៌​ជួយ​ដល់​មន្ទីរពេទ្យ​កុមារ Alder Hey នៅ​ក្នុង​ទីក្រុង Liverpool ក្រុមហ៊ុន​ផលិត​សម្លៀក​បំពាក់ Matalan បាន​ជ្រើសរើស​យក​មនុស្ស​ល្បី​ៗ​រួម​មាន​កីឡាករ គ្រូបង្វឹក សិល្បករ​-​សិល្ប​ការិនី ដើម្បី​ចូលរួម​បង្ហាញ​ម៉ូ​ដ​កន្សែង​បង់ក​ក្នុង​យុទ្ធនាការ​រៃ​អង្គាសប្រាក់​សប្បុរសធម៌ ដែល​នឹង​ប្រព្រឹត្ត​ទោ​នៅ​ក្នុងអំឡុងពេល​បុណ្យ​ណូអែល ។ ក្នុង​ចំណោម​ជន​ល្បី​ៗ​

ដើម្បី​ចូលរួម​ការងារ​សប្បុរសធម៌​ជួយ​ដល់​មន្ទីរពេទ្យ​កុមារ Alder Hey នៅ​ក្នុង​ទីក្រុង Liverpool ក្រុមហ៊ុន​ផលិត​សម្លៀក​បំពាក់ Matalan បាន​ជ្រើសរើស​យក​មនុស្ស​ល្បី​ៗ​រួម​មាន​កីឡាករ គ្រូបង្វឹក សិល្បករ​-​សិល្ប​ការិនី ដើម្បី​ចូលរួម​បង្ហាញ​ម៉ូ​ដ​កន្សែង​បង់ក​ក្នុង​យុទ្ធនាការ​រៃ​អង្គាសប្រាក់​សប្បុរសធម៌ ដែល​នឹង​ប្រព្រឹត្ត​ទោ​នៅ​ក្នុងអំឡុងពេល​បុណ្យ​ណូអែល ។ ក្នុង​ចំណោម​ជន​ល្បី​ៗ​ទាំងនោះ មាន​កីឡាករ​ខ្សែប្រយុទ្ធ​ដ៏​មុត​ស្រួច​របស់​ក្លិប​បិសាច​ក្រហម Man Utd ម្នាក់​ដែរ​គឺ​រ៉ូ​នី ដែល​ត្រៀមខ្លួន​ក្នុង​ការ​បង្ហាញ​ម៉ូ​ដ កន្សែង​បង់ក​ដែល​រៀបចំ​ឡើង​ដោយ​ក្រុមហ៊ុន​ផលិត​សម្លៀក​បំពាក់ Matalan ។

ក្រៅពី​កីឡាករ រ៉ូ​នី នៅ​មាន​កីឡាករ Peter Crouch ក្លិប Stoke លោក Brendam Rodgers គ្រូបង្វឹក​ក្លិប Liverpool  កីឡាករ​ប្រដាល់ ដា​វី​ដ ហេ រួម​នឹង​តារាចម្រៀង​ល្បី​ៗ​ដូច​ជា​ព្រី​ត​នី្ន​ស​ស្ពៀ​រ​, Jessic J ជាដើម ។ តាម​គម្រោង​រៀបចំ​របស់​ក្រុមហ៊ុន Matalan បានឱ្យ​ដឹង​ថា ក្រុមហ៊ុន​នឹង​តម្រូវ​ឱ្យ​អ្នក​ដើរ​ម៉ូ​ដ​ទាំងអស់​បង់ក​កន្សែង​ដែល​មាន​រៀប​តាម​លំដាប់​អក្សរ​ពី A​ដល់​Z ហើយ​កន្សែង​ទាំងនោះ​នឹង​ត្រូវ​យក​ទៅ​ដាក់​លក់​ក្នុង​តម្លៃ​ចន្លោះ​ពី​៥​ទៅ​១០​ដុល្លារ ដើម្បី​យក​ប្រាក់​ជួយ​ដល់​មន្ទីរពេទ្យ​កុមារ ៕