ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​ការ​ហាត់ប្រាណ​ពិតជា​ជួយ​កាត់​បន្ថយ​ភាពធាត់​លើស​ទម្ងន់ និង​បង្កើន​កម្រិត​បាក់តេរី​ល្អ​ក្នុង​ពោះវៀន​មែន​ទេ ?

9 ឆ្នាំ មុន

មនុស្ស​ស្ទើរ​គ្រប់​គ្នា​បានដឹង​ហើយ​ថា ការ​ហាត់ប្រាណ​ទៀងទាត់​ជួយ​ជំរុញ​ដល់​សុខភាព​បេះដូង និង​កាត់​បន្ថយ​ហានិភ័យ​ធាត់​លើស​ទម្ងន់ ប៉ុន្តែ តាម​ការ​ស្រាវជ្រាវ​ថ្មី​ចុង​ក្រោយ​មួយទៀត​របស់​ក្រុម​អ្នក​វិទ្យាសាស្ត្រ​អៀរ​ឡង់​បាន​បង្ហាញ​ថា ការ​ហាត់ប្រាណ​ជា​ប្រចាំ​អាច​ជួយ​បង្កើន​បាក់តេរី​ល្អ​គ្រប់​ប្រភេទ​ក្នុង​ពោះវៀន​ផង​ដែរ ។ ក្រុម​អ្នក​ស្រាវជ្រាវ​និយាយ​ថា លក្ខណៈ​បែប​នេះ​ពិតជា​ពិសេស​

មនុស្ស​ស្ទើរ​គ្រប់​គ្នា​បានដឹង​ហើយ​ថា ការ​ហាត់ប្រាណ​ទៀងទាត់​ជួយ​ជំរុញ​ដល់​សុខភាព​បេះដូង និង​កាត់​បន្ថយ​ហានិភ័យ​ធាត់​លើស​ទម្ងន់ ប៉ុន្តែ តាម​ការ​ស្រាវជ្រាវ​ថ្មី​ចុង​ក្រោយ​មួយទៀត​របស់​ក្រុម​អ្នក​វិទ្យាសាស្ត្រ​អៀរ​ឡង់​បាន​បង្ហាញ​ថា ការ​ហាត់ប្រាណ​ជា​ប្រចាំ​អាច​ជួយ​បង្កើន​បាក់តេរី​ល្អ​គ្រប់​ប្រភេទ​ក្នុង​ពោះវៀន​ផង​ដែរ ។ ក្រុម​អ្នក​ស្រាវជ្រាវ​និយាយ​ថា លក្ខណៈ​បែប​នេះ​ពិតជា​ពិសេស​ខ្លាំង​ណាស់ ដ្បិត​ការ​ថយ​ចុះ​បាក់តេរី​គ្រប់​ប្រភេទ​ក្នុង​ពោះវៀន ជាប់​ទាក់ទង​នឹង​ការ​ធាត់​លើស​ទម្ងន់​ព្រមទាំង​ធ្វើ​ឱ្យ​ចុះ​ខ្សោយ​ប្រព័ន្ធ​ការពារ​រាង​កាយ ។

នៅ​ក្នុង​ការ​ពិសោធ​លើ​បណ្តា​កីឡាករ​បាល់ឱប​អាជីព​ចំនួន​៤០​នាក់ និង​អ្នក​ស្ម័គ្រចិត្ត​៤៦​នាក់​ផ្សេង​ទៀត​ដែល​មិនមែន​ជា​កីឡាករ ក្រុម​អ្នក​ស្រាវជ្រាវ​មក​ពី​សាកលវិទ្យាល័យ University College of Cork បាន​រក​ឃើញ​ថា កម្រិត​រលាក​របស់​ក្រុម​កីឡាករ​បាល់ឱប​គឺ​ទាប​ជាង​ក្រុម​មនុស្ស​៤៦​នាក់​ដែល​មិន​ហាត់ប្រាណ​ឬ​លេង​កីឡា ពោល បើ​ទោះណាជា កម្រិត​អង់​ហ្ស៊ី​ម​បង្ហាញ​ពី​ការ​បំផ្លាញ​សាច់ដុំ​និង​ជាលិកា CK របស់​ពួក​គេ​បាន​ឡើង​ខ្ពស់​យ៉ាងណា​ក្តី ។ ដោយឡែក ចំនួន​បាក់តេរី​គ្រប់​ប្រភេទ​របស់​ក្រុម​កីឡាករ​បាល់ឱប​ក៏​បាន​កើនឡើង​ខ្ពស់​ជាង​មុន​ផង​ដែរ ។

ក្រុម​អ្នក​ស្រាវជ្រាវ​បាន​ថ្លែង​ថា ៖«​ការ​រក​ឃើញ​របស់​យើង​បាន​ចង្អុលបង្ហាញ​ថា លំ​ហាត់ប្រាណ​គឺជា​កត្តា​សំខាន់​មួយ​ផ្សេង​ទៀត នៅ​ក្នុង​ទំនាក់ទំនង​រវាង​អតិសុខុម​ជីវសាស្ត្រ  ប្រព័ន្ធ​ប្រឆាំង​នឹង​មេរោគ ការ​រំលាយ​អាហារ​ព្រមទាំង​របប​អាហារ​ផង​ដែរ »​។ វេជ្ជបណ្ឌិត Georgina Hold​មក​ពី​សាកលវិទ្យាល័យ Aberdeen University ប្រទេស​ស្កុ​តឡែ​ន​បាន​ថ្លែង​ថា​៖ «​ការ​យល់​ដឹង​ពី​ទំនាក់ទំនង​ដ៏​ស្មុគស្មាញ​ចំពោះ​អ្វី​ដែល​យើង​ជ្រើសរើស​យក​មក​ទទួលទាន កម្រិត​សកម្មភាព​និង​ភាព​សម្បូរ​បែប​អតិសុខុម​ជីវសាស្ត្រ​ក្នុង​ពោះវៀន​គឺជា​រឿង​សំខាន់​បំផុត​»​។ លោកស្រី​បាន​បន្ថែម​ថា ៖«​ខណៈ​អាយុកាល​មធ្យម​បន្ត​កើនឡើង​វា​ពិតជា​សំខាន់​ដែល​យើង​ត្រូវ​យល់​ដឹង​ពី​វី​ធី​ល្អ​បំផុត​ដើម្បី​ថែរក្សា​សុខភាព​ឱ្យ​បាន​ល្អ ។ បញ្ហា​នេះ​មិន​សំខាន់​ជាង​វត្តមាន​អតិសុខុម​ជីវសាស្ត្រ​ក្នុង​ខ្លួន​យើង​ទេ »៕