ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Halep ប្រជែង​ជាមួយ​នាង​ស៊េរី​ណា​ដណ្តើម​យក​ពាន​ជើងឯក​ព្រឹត្តិការណ៍ WTA Championships

9 ឆ្នាំ មុន

នាង Simona Halep នឹង​ត្រូវ​ប៉ះ​ជាមួយ​នាង​ស៊េរី​ណា វី​លៀម ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​ព្រឹត្តិការណ៍​កីឡា​វាយ​កូន​បាល់​ដំណាច់ឆ្នាំ WTA Championships បន្ទាប់​ពី​ពួក​គេ​ទាំង​២​នាក់​បាន​យកឈ្នះ​គូប្រកួត​រៀង​ៗ​ខ្លួន​ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​កាលពី​ថ្ងៃ​សៅរ៍ ទី​២៥ តុលា នៅ​ប្រទេស​សិង្ហ​បុរី ។

នាង Simona Halep នឹង​ត្រូវ​ប៉ះ​ជាមួយ​នាង​ស៊េរី​ណា វី​លៀម ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​ព្រឹត្តិការណ៍​កីឡា​វាយ​កូន​បាល់​ដំណាច់ឆ្នាំ WTA Championships បន្ទាប់​ពី​ពួក​គេ​ទាំង​២​នាក់​បាន​យកឈ្នះ​គូប្រកួត​រៀង​ៗ​ខ្លួន​ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​កាលពី​ថ្ងៃ​សៅរ៍ ទី​២៥ តុលា នៅ​ប្រទេស​សិង្ហ​បុរី ។

Halep បំបាក់​កីឡាការិនី​ប៉ូ​ឡូញ Agnieszka Radwanska ក្នុង​លទ្ធផល​៦-២ និង​៦-២ ខណៈ​នាង​ស៊េរី​ណា យកឈ្នះ​កីឡាការិនី​ដា​ណឺ​ម៉ាក​ការ៉ូ​លី​ន វ៉ូ​នី​អាក់​គី ក្នុង​លទ្ធផល​២-៦, ៦-៣ និង​៧-៦ ។

ថ្លែង​បន្ទាប់​ពី​យកឈ្នះ​ការ​ប្រកួត កីឡាការិនី​រូ​ម៉ា​នី​រូប​នេះ​បាន​បញ្ជាក់​ថា ៖ «​ខ្ញុំ​ធ្លាប់​ចាញ់​នាង Radwanska ច្រើន​ដង​រួច​ហើយ ដូច្នេះ​ជ័យជម្នះ​លើក​នេះ​ពិតជា​ធ្វើ​ឱ្យ​ខ្ញុំ​សប្បាយចិត្ត​ខ្លាំង​ណាស់​។ ប្រកួត​ជាមួយ​កីឡាការិនី​ជើង​ខ្លាំង​លំដាប់​ពិភពលោក​ដូច​ជា​នាង ខ្ញុំ​ត្រូវ​តែ​រត់​ឱ្យ​បាន​លឿន ។ នាង​ធ្លាប់​បាន​គ្រង​តំណែង​លេខ​១​លើ​លោក​អស់​មួយ​រដូវ​កាល​មក​ហើយ ដូច្នេះ​នៅ​មុន​ការ​ប្រកួត​ខ្ញុំ​បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​» ។

នៅ​ឆ្នាំ​នេះ Halep ធ្លាប់​ជួប​ជាមួយ​នាង​Radwanska ចំនួន​៥​លើក ដោយ​ក្នុង​នោះ​ឈ្នះ​តែ​១​លើក​ប៉ុណ្ណោះ គឺ​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នា​ពេល​នេះ ។

និយាយ​ពី​ការ​ជួប​ប្រកួត​ជាមួយ​នាង​ស៊េរី​ណា វគ្គ​ផ្តាច់ព្រ័ត្រ Halep ដែល​បច្ចុប្បន្ន​ជា​កីឡាការិនី​លំដាប់​ទី​៤ ពិភពលោក​បាន​បញ្ជាក់​ថា ៖ «​វា​ពិតជា​រឿង​ពិបាក​មួយ​ដែល​ជួប​ប្រកួត​ជាមួយ​នាង​ស៊េរី​ណា ។ តែ​យ៉ាងណា នាង​ជា​ជន​ដែល​ត្រូវ​ធ្លាក់ គឺជា​ជន​ដែល​ខ្ញុំ​ត្រូវ​តែ​បំបាក់​» ។

សម្រាប់​នាង​ស៊េរី​ណា​វិញ  លទ្ធផល​នេះ​បាន​ធ្វើ​ឱ្យ​នាង​កាន់តែ​ខិតចូល​ជិត​នឹង​ពាន​កម្មវិធី​នេះ ជា​លើក​ទី​៣ ជាប់​ៗ​គ្នា ។  នៅ​ក្នុង​២៩​ប្រកួត​ដែល​នាង​ចូលរួម​កន្លង​មក ស៊េរី​ណា ចាញ់​តែ​១​ប្រកួត​ប៉ុណ្ណោះ ហើយ​នាង​ដណ្តើម​បាន​ពាន​ក្របខ័ណ្ឌ​ធំ U.S. Open ជា​លើក​ទី​៦ ។ យ៉ាងណា​ក៏​ដោយ ចំណាត់ថ្នាក់​ពិភពលោក​ខ្ពស់​បំផុត​ដែល​នាង​អាច​ទទួល​បាន​គឺ​នៅ​តែ​លេខ​១ ជា​ដដែល បើ​ទោះ​នាងរង​របួស និង​អវត្តមាន​ក្នុង​កម្មវិធី​មួយ​ចំនួន​ក្តី ៕