ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខណ្ឌច្បារ​អំពៅបើក​វេទិកាផ្សព្វផ្សាយ​ និងពិគ្រោះ​យោបល់​ជាមួយប្រជាពល​រដ្ឋចំនួន៣​សង្កាត់ ​ក្នុងមូល​ដ្ឋាន

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖ ​សាលាខណ្ឌ​ច្បារអំពៅ​ នាព្រឹកថ្ងៃទី​១០ ខែតុលា ​ឆ្នាំ២០១៤នេះ ​បានបើក​វេទិកា​ផ្សព្វផ្សា​យ និង​ពិគ្រោះ​យោបល់​លើកទី២ ​អាណត្តិទី២​ ជាមួយ​ប្រជាពល​រដ្ឋក្នុង​សង្កាត់​ចំនួន​៣ ក្នុងនោះ​មាន​សង្កាត់​ច្បារ​អំពៅ​ទី១ ​ សង្កា​ត់ច្បារអំ​ពៅទី២​ សង្កាត់​និរោធិ៍ ​ដោយ​មានកា​រអញ្ជើញ​ចូលរួម​ពីលោក អ៊ាង​ ស៊ីផាន អភិបាល

រាជធានី​ភ្នំពេញ​ ៖ ​សាលាខណ្ឌ​ច្បារអំពៅ​ នាព្រឹកថ្ងៃទី​១០ ខែតុលា ​ឆ្នាំ២០១៤នេះ ​បានបើក​វេទិកា​ផ្សព្វផ្សា​យ និង​ពិគ្រោះ​យោបល់​លើកទី២ ​អាណត្តិទី២​ ជាមួយ​ប្រជាពល​រដ្ឋក្នុង​សង្កាត់​ចំនួន​៣ ក្នុងនោះ​មាន​សង្កាត់​ច្បារ​អំពៅ​ទី១ ​ សង្កា​ត់ច្បារអំ​ពៅទី២​ សង្កាត់​និរោធិ៍ ​ដោយ​មានកា​រអញ្ជើញ​ចូលរួម​ពីលោក អ៊ាង​ ស៊ីផាន អភិបាល​នៃគ​ណៈអភិបាល​ខណ្ឌច្បា​រអំពៅ ​លោក ​អ៊ុំ ម៉ារ៉េត ​ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌ ព្រមទាំងមន្ត្រី ការិយា​ល័យ​ចំ​ណុះ​ជំនាញ ​ មន្ត្រី​សាលខណ្ឌ​ និង​សមាជិក​ចូលរួម​ ប្រមាណ​១០០នាក់​ ។

ក្នុងវេ​​ទិកាសាធារណៈ​ខាងលើនេះ​ដែរ​ ប្រជាជន​ទាំងបី​សង្កាត់ ​បានលើក​ឡើង​អំពីបញ្ហា​ប្រឈម មួយ​ចំនួន​ធំ ដែល​ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​សន្តិសុខ​ សុវត្ថិភា​ពផ្ទាល់​ខ្លួន ​បញ្ហាអភិវឌ្ឍន៍​មូលដ្ឋាន​ បញ្ហា​ស្ថាបនាផ្លូវ​ប្រព័ន្ឋ​លូ សៀវ​ភៅស្នាក់​នៅ ល្បែង​កន្ទុយ​លេខ និ​ងបញ្ហា​មួយចំនួន​ទៀត ​​ដោយ​ចោទ​ជាចំនួរ​សួរផ្ទាល់​មាត់​ទៅ​កាន់​គណៈ​អភិបាល​ខណ្ឌ​ ដែល​សំនួរ​ផ្ទាល់មាត់​មាន១២សំនួរ ​និង ៥៤​សំនួរផ្សេង​ទៀតជា​ការសសេ​រលិខិត​ ( សំបុត្រ )​ ។

ពាក់ព័ន្ឋ​នឹងការ​លើកឡើង​ របស់​ប្រជាជន​ខាងលើ​នេះដែរ ​លោក ​អ៊ាង ​ស៊ីផាន ​អភិបាល​ខណ្ឌច្បារ​អំពៅ បាន​អញ្ជើញ​ជាអធិបតី​ឡើងលើ​វេទិការ​ ថ្លែង​អំពីបញ្ហា​ប្រឈមរបស់​ប្រជាជន​ដែលបាន​ចោទ​សួរ និង​ដាក់​សំណើរ​សុំឱ្យ​មន្ត្រី​មូលដ្ឋាន​ជួយដោះ​ស្រាយ ​។ ​ហើយលោក​ក៏បានដាស់​តឿន និង ជំរុញដ​ល់ចៅ​សង្កាត់ និងអា​ជ្ញា​ធរ​ពាក់ព័ន្ធ ​និងមន្ត្រី​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ ​បង្កើនកា​​រយកចិត្ត​ទុកដាក់​ អំពី​សុខ​ទុក្ខរបស់​បងប្អូន​ប្រជា​ពល​រដ្ឋ ពេល​ដែលពួក​គាត់ជួប​ទុក្ខលំបាក​ ជាពិសេស​ដូចជា​បញ្ហា​មួយចំនួន​ដែល​បងប្អូន​បានលើក​ឡើង​ខាងលើ ។