ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ប៉ះទង្គិច​គ្នា​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន​នៅ​តែ​បន្ត

9 ឆ្នាំ មុន

សារព័ត៌មាន​នានា រាយការណ៍​កាលពី​ថ្ងៃ​ទី​២៣ តុលា ថា ការ​ប្រយុទ្ធ​គ្នា​រវាង​កងទ័ព​រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន និង​ពួក​បះបោរ​បំបែក​ខ្លួន​និយម​នៅ​តែ​បន្ត​ក្នុង​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន ទោះបី​មាន​របប​ស្ងប់ស្ងាត់ ដែល​ភាគី​ទាំង​២​យល់ព្រម​បង្កើត​ឡើង​ក្តី ។

សារព័ត៌មាន​នានា រាយការណ៍​កាលពី​ថ្ងៃ​ទី​២៣ តុលា ថា ការ​ប្រយុទ្ធ​គ្នា​រវាង​កងទ័ព​រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន និង​ពួក​បះបោរ​បំបែក​ខ្លួន​និយម​នៅ​តែ​បន្ត​ក្នុង​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន ទោះបី​មាន​របប​ស្ងប់ស្ងាត់ ដែល​ភាគី​ទាំង​២​យល់ព្រម​បង្កើត​ឡើង​ក្តី ។

ទាំង​កងទ័ព​រដ្ឋាភិបាល ទាំង​កងកម្លាំង​ឧទ្ទាម បាន​ចោទប្រកាន់​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​ថា​ធ្វើការ​វាយប្រហារ និង​រំលោភ​បំពាន​លើ​បទ​ឈប់​បាញ់​គ្នា ។
លោក អាន​ឌ្រី អីុ​លី​សេន​កូ អ្នកនាំពាក្យ​របស់​កងទ័ព​អ៊ុយ​ក្រែ​ន​គូសបញ្ជាក់​ថា ពួក​ឧទ្ទាម​បាន​វាយប្រហារ​៣០​លើក​ប្រឆាំង​កងទ័ព​អ៊ុយ​ក្រែ​ន រយៈពេល​២៤​ម៉ោង​ចុង​ក្រោយ​នេះ ។ ទាហាន​អ៊ុយ​ក្រែ​ន​ម្នាក់​បាន​ស្លាប់ ហើយ​២​នាក់​ទៀត ត្រូវ​របួស​ចាប់ពី​ថ្ងៃ​ទី​២២ តុលា មក ។ លោក​ចោទប្រកាន់​ពួក​ឧទ្ទាម​ថា រៀប​ចំការ​បង្កហេតុ​មួយ​ចំនួន​ប្រឆាំង​ជន​ស៊ី​វិល​នៅ​តំបន់​ភាគ​ខាងកើត​ប្រទេស ខណៈ​ការ​បោះ​ឆ្នោត​សភា​ជិត​មក​ដល់ នៅ​ថ្ងៃ​ទី​២៦ តុលា ។

អ្នកនាំពាក្យ​រូប​នេះ​បន្ត​ថា ពួក​ឧទ្ទាម​គ្រោង​បាញ់​ផ្លោង​ដាក់​បណ្តា​តំបន់​មាន​មនុស្ស​រស់នៅ និង​បណ្តា​ទីតាំង​ជន​ស៊ី​វិល ក្នុង​គោលបំណង​ទម្លាក់​កំហុស​លើ​កងទ័ព​អ៊ុយ​ក្រែ​ន ។ ចំណែក​ពួក​ឧទ្ទាម​វិញ​និយាយ​ថា ពួក​គេ​គោរព​បទ​ឈប់​បាញ់​គ្នា ហើយ​ចោទប្រកាន់​កងទ័ព​រដ្ឋាភិបាល​ថា​បង្កើន​ការ​វាយប្រហារ ។
ទីភ្នាក់ងារ​ព័ត៌មាន Novorossia គ្រប់គ្រង​ដោយ​ពួក​ឧទ្ទាម គូសបញ្ជាក់​ថា យ៉ាង​ហោច​ណាស់​មានការ​រំលោភ​បំពាន​បទ​ឈប់​បាញ់​៧​លើក​របស់​កងទ័ព​អ៊ុយ​ក្រែ​ន រយៈពេល​២៤​ម៉ោង​ចុង​ក្រោយ​នេះ ។ ជន​ស៊ី​វិល​៣​នាក់​បាន​ត្រូវ​របួស​ដោយសារ​ការ​ប្រើ​កាំភ្លើង​ធំ​បាញ់​ផ្លោង​ដាក់​ក្រុង​ដូ​ណេ​ត​ស្ក៍ ។
កាលពី​ថ្ងៃ​ទី​២១ តុលា បណ្តា​ភាគី​ក្នុង​ជម្លោះ​នៅ​អ៊ុយ​ក្រែ​ន បាន​ព្រមព្រៀង​គ្នា​បង្កើត​របស់​ហៅ​ថា «​របប​ស្ងប់ស្ងាត់​» ក្នុង​បណ្តា​តំបន់​ច្បាំង​គ្នា ដើម្បី​ចៀសវាង​កុំឱ្យ​មាន​ជន​រង​គ្រោះ​ថែម​ទៀត ៕