ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពួក​ឃើ​ត​អុ​ី​រ៉ា​ក់​នឹង​បញ្ជូន​កម្លាំង​ទៅ​ជួយ​ពួក​យុទ្ធ​ជន​ឃើ​ត​ដែល​ការពារ​ក្រុង​កូ​បា​នេ

9 ឆ្នាំ មុន

សភា​ឃើ​ត​ឌី​ស្ថាន​អុ​ី​រ៉ា​ក់ កាលពី​ថ្ងៃ​ទី​២២ តុលា បាន​អនុញ្ញាត​ឱ្យ​បញ្ជូន​ពួក​យុទ្ធ​ជន​ឃើ​ត​អុ​ី​រ៉ា​ក់​ទៅ​ជួយ​កងកម្លាំង​ឃើ​ត​ស៊ី​រី ដែល​កំពុង​ជាប់ដៃ​តតាំង​ជាមួយ​ពួក​ជី​ហា​ដ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​នៅ​ទីក្រុង​កូ​បា​នេ ដែល​ការ​ប្រយុទ្ធ​គ្នា​យ៉ាង​សាហា.វ​នានា​កើត​មាន​បន្ត​ទៀត​នា​យប់​ថ្ងៃ​នោះ ។

សភា​ឃើ​ត​ឌី​ស្ថាន​អុ​ី​រ៉ា​ក់ កាលពី​ថ្ងៃ​ទី​២២ តុលា បាន​អនុញ្ញាត​ឱ្យ​បញ្ជូន​ពួក​យុទ្ធ​ជន​ឃើ​ត​អុ​ី​រ៉ា​ក់​ទៅ​ជួយ​កងកម្លាំង​ឃើ​ត​ស៊ី​រី ដែល​កំពុង​ជាប់ដៃ​តតាំង​ជាមួយ​ពួក​ជី​ហា​ដ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​នៅ​ទីក្រុង​កូ​បា​នេ ដែល​ការ​ប្រយុទ្ធ​គ្នា​យ៉ាង​សាហាវ​នានា​កើត​មាន​បន្ត​ទៀត​នា​យប់​ថ្ងៃ​នោះ ។

ប្រធានាធិបតី​តួ​ក​គី លោក​រី​សេ​ប តៃ​យី​ប​អ័​រ​ដូ​ហ្គា​ន បាន​រិះគន់​យ៉ាង​ខ្លាំង​ដល់​ក្រុង​វ៉ា​ស៊ី​ន​តោន​ដែល​ទម្លាក់អាវុធ​លើ​ទីក្រុង​កូ​បា​នេ នៅ​ជាប់​ព្រំដែន​តួ​ក​គី​ដោយ​លោក​ថា នេះ​ជា​ការ​សម្រេចចិត្ត​អាក្រក់​មួយ ។ការ​ផ្តល់​ភ្លើង​ខៀវ​របស់​សភា​ឃើ​ត​ឌី​ស្ថាន អុ​ី​រ៉ា​ក់​បញ្ជូន​កម្លាំង​ទៅ​ជួយ​ការពារ​ក្រុង​កូ​បា​នេ ធ្វើ​ឡើង​២​ថ្ងៃ​បន្ទាប់​ពី​ការ​សម្រេចចិត្ត​របស់​តួ​ក​គី​យល់ព្រម​ឱ្យ​ពួក​យុទ្ធ​ជន​ឃើ​ត​អុ​ី​រ៉ា​ក់​ឆ្លងកាត់​ព្រំដែន​ខ្លួន រួម​ទាំង​ការ​ឆ្លងកាត់​របស់​ពួក​ឃើ​តតួ​ក​គី ឬ​ជនជាតិ​ឯទៀត​ៗ​ផង ។

ពួក​យុទ្ធ​ជន​ឃើ​ត​អុ​ី​រ៉ា​ក់​ដើរតួ​នាទី​សំខាន់​នៅ​ប្រទេស​នេះ​ក្នុង​ការ​តស៊ូ​ប្រឆាំង​ពួក​ជី​ហា​ដ​នៃ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ខណៈ​ពួក​នេះ​ធ្វើការ​វាយលុក​ធំ​មួយ​នៅ​ភាគ​ខាងជើង​ប្រទេស​ប្រឈម​មុខ​នឹង​ការ​បាក់ទ័ព​របស់​កង​ទាហាន​អុ​ី​រ៉ា​ក់ ។ពួក​ឃើ​ត​ដែល​ការពារ​ក្រុង​កូ​បា​នេ​ទាមទារ​ចាប់តាំងពី​ច្រើន​ស​ប្តា​ហ៍​មក​ហើយ​ឱ្យ​មានការ​ជួយ​ទ្រទ្រង់​ពី​ខាងក្រៅ ដើម្បី​ប្រឈម​មុខ​នឹង​ការ​រុលទៅមុខ​របស់​ពួក​ជី​ហា​ដដែល​មាន​ចំនួន​ច្រើន​ជាង និង​អាវុធ​សម្បូរ​បែប​ជាង ។

ការ​ទម្លាក់អាវុធ និង​គ្រាប់រំសេវ​ដំបូង​កាលពី​ថ្ងៃ​ទី​២០ តុលា ដោយ​កងទ័ព​អា​មេ​រិ​ក​ឱ្យ​ពួក​យុទ្ធ​ជន​ឃើ​ត​នៅ​ក្រុង​កូ​បា​នេ ត្រូវ​បាន​តួ​ក​គី​រិះគន់​យ៉ាង​ខ្លាំង ។ ប្រធានាធិបតី​តួ​ក​គី​ពោល​ថា ការ​ទម្លាក់អាវុធ​នេះ​ជា​ការ​សម្រេចចិត្ត​អាក្រក់​ដោយ​ពន្យល់​ថា អាវុធ​ទាំងនេះ​ដែល​ធ្លាក់​ទៅ​ក្នុង​ដៃ​ពួក​ឃើ​ត​ស៊ី​រី ដូច​ធ្លាក់​ក្នុង​ដៃ​ពួក​ឃើ​តតួ​ក​គី​នៃ​ក្រុម​គណបក្ស​ពលករ​ឃើ​ត PKK ដែល​ក្រុង​អង់កា​រ៉ា ចាត់ទុកជា​អង្គការ​ភេរវកម្ម​មួយ​។ លោក​អ័​រ​ដូ​ហ្គា​ន​ថា ខ្ញុំ​ពុំ​យល់​សោះ​ហេតុ​អី​ក្រុង​កូ​បា​នេ​មាន​សារសំខាន់​ខាង​យុទ្ធសាស្ត្រ ខ្លាំង​ម្ល៉េះ​ចំពោះ​អា​មេ​រិ​ក ព្រោះ​នៅ​ទីនោះ​ពុំ​មាន​ជន​ស៊ី​វិល​ទៀត​ឡើយ ។តួ​ក​គី​ខិតខំ​ទប់​ការ​គាបសង្កត់​របស់​អា​មេ​រិ​ក​ដែល​ផ្តល់​សារសំខាន់​ដល់​ក្រុង​កូ​បា​នេ ដោយសារ​ទីក្រុង​នោះ ចំពោះ​ភ្នែក​ពិភពលោក គឺជា​និមិត្តរូប​នៃ​ការ​តស៊ូ​ប្រឆាំង​ពួក​រដ្ឋ​អ៊ិ​ស្លា​ម ៕