ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារីវ័យ​ក្មេង​ដើរ​ឆ្លង​ផ្លូវ​ត្រូវ​ម៉ូតូ​បុក​សន្លប់ស្តូក​ស្តឹង​នៅ​នឹង​កន្លែង​កើត​ហេតុ​

9 ឆ្នាំ មុន

រាជធានី​ភ្នំ​ពេញ ៖ នារីវ័យ​ក្មេង​ម្នាក់ដើរ​ឆ្លង​ផ្លូវ​ត្រូវ ម៉ូតូ​មួយ​គ្រឿង​ជិះ​ដោយ​បុរស​ស្រវឹង​ស្រា​ ម្នា​ក់​បាន​បើក​មក​បុក​ពេញទំហឹង​បណ្តាល​ឱ្យ​សន្លប់ស្តូក​ស្តឹង​នៅ​នឹង​កន្លែង​កើត​ហេតុ​ ។ ហេតុការណ៍នេះ​កើត​ឡើង​កាល​ពី​វេ​លា​​ម៉ោង ​២ និង​​១០​នាទី​រលង​អាធ្រាត្រ​ថ្ងៃ​ទី ២៣ តុលា ២០១៤ នៅ​តាម​បណ្តោយ​ផ្លូវ​កម្ពុជា​ក្រោម ស្ថិត​ក្នុង​

រាជធានី​ភ្នំ​ពេញ ៖ នារីវ័យ​ក្មេង​ម្នាក់ដើរ​ឆ្លង​ផ្លូវ​ត្រូវ ម៉ូតូ​មួយ​គ្រឿង​ជិះ​ដោយ​បុរស​ស្រវឹង​ស្រា​ ម្នា​ក់​បាន​បើក​មក​បុក​ពេញទំហឹង​បណ្តាល​ឱ្យ​សន្លប់ស្តូក​ស្តឹង​នៅ​នឹង​កន្លែង​កើត​ហេតុ​ ។ ហេតុការណ៍នេះ​កើត​ឡើង​កាល​ពី​វេ​លា​​ម៉ោង ​២ និង​​១០​នាទី​រលង​អាធ្រាត្រ​ថ្ងៃ​ទី ២៣ តុលា ២០១៤ នៅ​តាម​បណ្តោយ​ផ្លូវ​កម្ពុជា​ក្រោម ស្ថិត​ក្នុង​សង្កាត់​​ផ្សារ​ដេប៉ូ៣ ខណ្ឌទួល​គោក​។

នារីរង​គ្រោះ​ មាន​ឈ្មោះ អេង ផល្លីន​ អាយុ​១៩​ឆ្នាំ ធ្វើ​ការ​នៅ ហេង ហេង​KTV ចំណែក​បុរ​ស​បើក​ម៉ូតូ​បង្ក​ឈ្មោះ​ រស់ សារឿន ជាបុគ្គលិក​ផ្នែក​អគ្គិសនី ស្នាក់នៅ​ក្នុង​សង្កាត់ទឹក​ល្អក់១ ខណ្ឌ​ទួល​គោក ។

ប្រ​ភព​ព័ត៌មានពី​កន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ​នារីរង​គ្រោះ​ចេញ​ពី​កន្លែង​ធ្វើ​ការ​ ដើរ​ទៅ​​រក​ទិញ​ចំនី​ញាំ ខណៈមក​ដល់​ចំណុច​កើត​ហេតុ​នារីរង​គ្រោះ​បាន​ដើរ​ឆ្លង​ផ្លូវ​ ខណៈនោះ​ក៏មាន​ម៉ូតូ​ហុង​ដា​ឌ្រីម សេ១២៥ មួយ​គ្រឿង​ពណ៌ខ្មៅ​ ពាក់ស្លាក​លេខ​កំពង់ចាម1J-1386 បើក​ដោយ​បុរស​ស្រវឹង​ធ្លាក់​ភ្នែក​យ៉ាង​លឿន​តាមផ្លូវ​កម្ពុជា​ក្រោម ក្នុង​ទិសដៅ​ពី​កើត ទៅលិច មកដល់​ចំណុច​កើត​ហេតុ​ក៏បាន​បុក​នារីរង​គ្រោះ​បណ្តា​ល​ឱ្យ​សន្លប់ស្តូក​ស្តឹង​នៅ​នឹង​កន្លែង​កើត​ហេតុ ។ បន្ទាប់ពីបើកបុក​នារីរង​គ្រោះ​ឱ្យ​សន្លប់ហើយនោះ​បុរស​បើក​ម៉ូតូ​បង្ក បាន​បន្ថែម​ល្បឿន​បើក​គេច​ខ្លួន តែត្រូវ​ប្រជា​ពលរដ្ឋ​ជិះ​ដេញ​តាមយក​មក​កន្លែង​កើតហេតុ​វិញ​។

ក្រោយពេល​កើត​ហេតុ​នារីរង​គ្រោះ​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្រ្គោះនៅ​មន្ទីរពេទ្យ​ចំណែក​ម៉ូតូ ត្រូវ​បាន​សមត្ថ​កិច្ច​យក​ទៅរក្សាទុក​នៅ​អធិការខណ្ឌ​ទួល​គោក រង​ចាំដោះ​ស្រាយ​តាម​ផ្លូវ​ច្បាប់ ។