ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្មួញ​ដាក់ដាយ​ពេញ​ព្រែកជីក ស្ថាប័នជំនាញ​ជលផល​​មើលមិន​ឃើញ

9 ឆ្នាំ មុន

ខេត្ត​​ត្បូង​ឃ្មុំ ៖ ​ក្រោយ​ពី​​ទឹក​ទន្លេ​មេគង្គ​​បាន​ស្រក​​នោះ បឹងបួរ​ព្រម​ទាំង​អតីត​​ឡូ​ត៍​នេសាទ​ជា​ច្រើនកន្លែង ​ដែល​សំបូរ​​ទៅ​​ដោយពពួក​មច្ឆ​ជាតិ​តូច​-ធំ ត្រូវ​បាន​ហូរ​ចាក់​​ចូល​ទៅ​ក្នុង​ទន្លេ ហើយ​​ក្រុម​ឈ្មួញ​ខិលខូច​សប្បាយ​ចិត្តនិង​ដាក់​ដាយ​ចាប់​យក​ត្រី ។

ជាក់ស្តែង​កាល​ពី​វេលា​ព្រឹក​ថ្ងៃ​ទី​២២ តុលា ២០១៤ នេះ ស្ថិត​ត្រង់ចំណុច​ព្រែក​​ជីក ឃុំ​ទន្លេ​​បិទ ស្រុក​​ត្បូងឃ្មុំ  មាន​ដាយ​​តូច-​ធំ​ត្រូវ​បាន​​គេ​លួច​ដាក់​​ពាសពេញ​ព្រែកប្រហែល​ពី​២០ ទៅ​៣០​កន្លែង​​ឯណោះ  ដោយ​គេសង្ស័យថា ​​​បាន​បង់លុយ​ឱ្យ​​ទៅ​ជំនាញ​​ជលផល​រួច​​ជា​ស្រេច ​ទើប​គេដាក់​បាន​​ដោយ​រលូន​យ៉ា​ង​ដូច្នេះ ។

​ប្រភព​​ពី​ប្រជាពលរដ្ឋ​បាន​ប្រាប់​ឱ្យ​​ដឹង​ថា តាម​ការ​កត់សម្គាល់​សកម្មភាពដាក់​ដាយ​ខាងលើ​នេះ មាន​រយៈពេល​​ជាង​២០​ថ្ងៃ​មក​ហើយ ដោយ​មិន​មាន​ឃើញ​កម្លាំង​​ជំនាញ​ជលផលម្នាក់​ចុះ​មក​បង្ក្រាប​នោះ​ឡើយ គឺ​គេ​ដាក់​ទាំង​យប់​ទាំង​ថ្ងៃ ​ដោយ​ចាប់​យក​ត្រី​តូច​-ធំ
សូ​ម្បី​តែ​ត្រី​តូច​​ទើបនឹង​ញាស់ ក៏​មិន​អាច​គេច​ផុតបាន​នោះ​ទេ​ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព