ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Bayern បំបាក់ Roma 7-1 បង្កើត​លទ្ធផល​ថ្មី​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ

9 ឆ្នាំ មុន

រយៈពេល​ត្រឹមតែ​៨​នាទី​បុ​៉​ណ្ណោះ បន្ទាប់​ពី​លោក​អាជ្ញាកណ្តាល Eriksson ផ្លុំ​កញ្ចែ​បើក​ការ​ប្រកួត កីឡាករ​ខ្សែបម្រើ Arjen Robben រក​គ្រាប់​បាល់​បាន​១​គ្រាប់​នាំ​សំណាង​ឱ្យ​ក្រុម Bayern នាំមុខ​ក្រុម​ម្ចាស់ផ្ទះ​ដោយ​លទ្ធផល Roma 1-0 ។ ការ​នាំមុខ ១-០ នេះ​បាន​ធ្វើ​ឱ្យ​ក្រុម​ភ្ញៀវ Bayern មាន​កម្លាំងចិត្ត​កាន់តែ​ខ្លាំង​ជាមួយនឹង​ការ​វាយ​សង្គ្រប់​ទៅ​លើ​ក្រុម Roma យ៉ាង​ចាស់ដៃ​ធ្វើ​

រយៈពេល​ត្រឹមតែ​៨​នាទី​បុ​៉​ណ្ណោះ បន្ទាប់​ពី​លោក​អាជ្ញាកណ្តាល Eriksson ផ្លុំ​កញ្ចែ​បើក​ការ​ប្រកួត កីឡាករ​ខ្សែបម្រើ Arjen Robben រក​គ្រាប់​បាល់​បាន​១​គ្រាប់​នាំ​សំណាង​ឱ្យ​ក្រុម Bayern នាំមុខ​ក្រុម​ម្ចាស់ផ្ទះ​ដោយ​លទ្ធផល Roma 1-0 ។ ការ​នាំមុខ ១-០ នេះ​បាន​ធ្វើ​ឱ្យ​ក្រុម​ភ្ញៀវ Bayern មាន​កម្លាំងចិត្ត​កាន់តែ​ខ្លាំង​ជាមួយនឹង​ការ​វាយ​សង្គ្រប់​ទៅ​លើ​ក្រុម Roma យ៉ាង​ចាស់ដៃ​ធ្វើ​ឱ្យ​ក្រុម​ម្ចាស់ផ្ទះ​បាត់បង់​ការ​គ្រប់គ្រង​បាល់ ហើយ​ជា​លទ្ធផល​ក្លិប Bayern អាច​រក​គ្រាប់​បាល់​បាន​៤​គ្រាប់​បន្ថែម​ទៀត​ក្នុង​រយៈពេល​៣៧​នាទី ដែល​ក្នុង​នោះ​ស៊ុត​បាល់​បញ្ចូល​ទី​ដោយ​កីឡាករ Gotze (​នាទី​២៣) កីឡាករ Lewandowski (​នាទី​២៥) កីឡាករ Arjen Robben (​នាទី​៣០) និង Muller ស៊ុត​បាល់​ប៉េ​ណា​ល់​ទី​បាន​១​គ្រាប់​បន្ថែម​ទៀត​នៅ​នាទី​៣៦ មុន នឹង​បញ្ចប់​ការ​ប្រកួត​តង់​ទី​១ ។

ចូល​មក​ដល់​តង់​ទី​២ ក្លិប Bayern ហាក់ដូចជា​បន្ថយ​ការ​ដាក់​សម្ពាធ​ទៅ​លើ​ម្ចាស់ផ្ទះ Roma ហើយ​ឆ្លៀតឱកាស​នោះ កីឡាករ Gervinho របស់​ក្លិប Roma ស៊ុត​បាល់​បញ្ចូល​ទី​បាន​១​គ្រាប់​ក្នុង​នាទី​៦៦ ។ ទោះជា​យ៉ាងណា​នៅ​ចុង​តង់​ទី​២ ក្លិប Bayern បាន​ផ្តល់​កាដូ​អនុស្សាវរីយ៍​គ្រាប់​បាល់​២​គ្រាប់​បន្ថែម​ទៀត​ស៊ុត​បញ្ចូល​ទី​ដោយ​កីឡាករ Frank Ribery នាទី​៧៨ និង Shaqiri នៅ​នាទី​៨០ ហើយ​បាន​រក្សា​លទ្ធផល​នេះ​រហូត​ដល់​ចប់​ការ​ប្រកួត​៩០​នាទី ធ្វើ​ឱ្យ​ក្លិប Bayern ឈ្នះ Roma ដោយ​លទ្ធផល ៧-១ ។
ចំណែកឯ​លទ្ធផល​៧​គូ​ទៀត​គឺ ៖

-CSKA Mos 2-2 Man City
-APOEL 0-1 Paris SG
-Barcelona 3-1 Ajax
-Schalke 4-3 Lisbon
-Chelsea 6-0 Maribor
-BATE 0-7 Shakhtar
-Porto 2-1 Bilbao