ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ជន​ជាតិចិន​បើក​រថយន្តលឿន​ដូច​ហោះ​ជ្រុល​ទៅ​បុក​របាំងថ្មក្រ​ឡាប់​បះជើង​កណ្តាល​ផ្លូវ​

10 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ៖ របុរស​ជន​ជាតិចិន​ម្នាក់ស្រវឹង​ស្រា​បើ​រថយន្ត​លឿន​ដូច​ហោះ​ជ្រុល​ទៅ​បុក​ខឿន​ថ្ម​ចែក​ផ្លូវ​បណ្តាល​ឱ្យ​រថយន្ត​ក្រឡាប់​ប៉ះ​ជើងកណ្តាល​ផ្លូវតែសំណាង​ល្អ​អ្នក​បើក​បរ មិន​មាន​រង​គ្រោះ​ថ្នាក់ ។ ហេតុ​ការណ៍នេះ​កើត​ឡើង​កាល​ពីវេលា​ម៉ោង ១១ និង​៣០នាទី យប់ថ្ងៃ​ទី ២១ តុលា ២០១៤ នៅ​ចំណុច​មុខ​វត្ត​

រាជ​ធានី​ភ្នំ​ពេញ ៖ របុរស​ជន​ជាតិចិន​ម្នាក់ស្រវឹង​ស្រា​បើ​ករថយន្ត​លឿន​ដូច​ហោះ​ជ្រុល​ទៅ​បុក​របាំងថ្ម​ចែក​ផ្លូវ​បណ្តាល​ឱ្យ​រថយន្ត​ក្រឡាប់​ប៉ះ​ជើងកណ្តាល​ផ្លូវតែសំណាង​ល្អ​អ្នក​បើក​បរ មិន​មាន​រង​គ្រោះ​ថ្នាក់ ។ ហេតុ​ការណ៍នេះ​កើត​ឡើង​កាល​ពីវេលា​ម៉ោង ១១ និង​៣០នាទី យប់ថ្ងៃ​ទី ២១ តុលា ២០១៤ នៅ​ចំណុច​មុខ​វត្ត​មហាមន្រ្តី តាម​ផ្លូវ​ព្រះស៊ីសុវត្ត ស្ថិត​ក្នុង​សង្កាត់បឹង​ព្រលិត​ ខណ្ឌ​៧មករា ។

ប្រភព​ព័ត៌មាន​ពីកន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ​ គេឃើញ​រថយន្ត​តូយ៉ូតា​ព្រូស មួយ​គ្រឿង​ ពណ៌ស ពាក់ស្លាក​លេខភ្នំ​ពេញ​2W-4945 បើកបរ​ដោយ​បុរស​ជន​ជាតិ​ចិត្ត​ម្នាក់​ ក្នុង​ស្ថាន​ភាព​ស្រវឹង​ដោយ​ធ្វើ​ដំណើរលឿន​ដូច​ហោះ​តាម​ផ្លូវ​ព្រះស៊ីសុវត្ត​ក្នុង​ទិសដៅ ពីត្បូង​ទៅ​ជើង ខណៈមកដល់ចំណុច​កើត​ហេតុ​រថយន្ត​បាន​ជ្រុល​ទៅបុករបាំង​ថ្ម​ចែក​ផ្លូវ​បាក់អស់ពីរកង់បណ្តាល​ឱ្យ​រថយន្ត​ក្រឡាប់​ប៉ះ​ជើងកណ្តាល​ផ្លូវ​តែសំណាង​ល្អ​អ្នក​បើក​បរ មិន​មាន​រង​គ្រោះ​ថ្នាក់ ។ ​

ក្រោយពេល​កើត​ហេតុ​សមត្ថកិច្វ​បាន​យក​រថយន្ត​បង្ក​ខាលើ​ទៅកាន់ការិយាល័យ​ចរាចរផ្លូវ​គោក​នៃស្នង​ការដ្ឋា​ន​​នគរ​បាលរាជា​ធានី​ភ្នំ​ពេញដើម្បី​ដោះ​ស្រាយ​គ្នា ។​