ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រមាណ​4​ថ្ងៃ ការ​បញ្ជា​ទិញ iPhone 6 នៅ​ចិន​20​លាន​គ្រឿង

9 ឆ្នាំ មុន

ការ​បញ្ជា​ទិញ​ស្មា​ត​ហ្វូ​ន​ស៊េរី​ទំនើប​របស់​ក្រុមហ៊ុន Apple គឺ iPhone 6 នៅ​ប្រទេស​ចិន ២០​លាន​គ្រឿងក្នុង​រយៈពេល​៣​ទៅ​៤​ថ្ងៃ បន្ទាប់​ពី​ផលិតផល​នេះ​ទើបតែ​ប្រកាស​ដាក់​លក់​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០១៤ ។បណ្តា​ក្រុមហ៊ុន​ទទួល​ចែកចាយ iPhone 6 ជា​ទ្រង់ទ្រាយ​ធំ​នៅ​ចិន​គឺ China Mobile, China Telecom និង​ក្រុមហ៊ុន China Unicom ។

លក្ខណៈ​ពិសេស​របស់ iPhone 6 គឺ​កម្រិត​ពន្លឺ​ភ្លឺ​ច្បាស់​៧៥០​គុណ​នឹង​១៣៣៤​ភិ​ច​ស៊ែ​ល​លើ​ទំហំ​អេ​ក្រង់​៤.៧​អុ​ី​ញ និង​១០៨០​គុណ​នឹង​១៩២០ សម្រាប់​ទំហំ​អេ​ក្រង់​៥.៥​អុ​ី​ញ បំពាក់​ដោយ​កញ្ចក់​អេ​ក្រង់ LED-backlit IPS LCD​។ វា​ធន់​នឹង​ការ​ធ្លាក់​បែក និង​ជ្រាប​ទឹក​យ៉ាង​មាន​ប្រសិទ្ធភាព ។ CPU Dual-core មាន​ល្បឿន​ប្រើប្រាស់​១.៤​ជី​ហ្គា​ហឺត ។

RAM មាន​ទំហំ​១៦,៦៤ និង​១២៨​ជី​ហ្គា​បៃ ។ កាមេរ៉ា​មុខ​មាន​ទំហំ​១.២​មេ​ហ្គា​ភិ​ច​ស៊ែ​ល កាមេរ៉ា​ក្រោយ​មាន​ទំហំ​៨​មេ​ហ្គា​ភិ​ច​ស៊ែ​ល មាន​ពន្លឺ LED Flash​។ iPhone 6 ដំណើរការ​ដោយ​ប្រព័ន្ធ iOS8 និង​ភ្ជាប់​ដោយ​បន្ទះ Chip A8 ។ លើស​ពី​នេះ​ទៅ​ទៀត វា​មានកម្ម​វិធី​ស្គែ​ន​ម្រាមដៃ​ដែល​ជា​ប្រព័ន្ធ​សុវត្ថិភាព​ខ្ពស់​ពី​ការ​លួច ឬ​បាត់បង់​ណាមួយ ។iPhone 6 បាន​មក​ដល់​ប្រទេស​កម្ពុជា​ហើយដោយ​លក់​ក្នុង​តម្លៃ​៨០០​ឡើង​ទៅ ៕