ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Kokoro Scanner ឧបករណ៍​ពាក់​ក្បាល​របស់​ជប៉ុន​អាច​ទស្សន៍​ទាយ​ពី​ចម្លើយ​របស់​មនុស្ស

9 ឆ្នាំ មុន

Kokoro Scan គឺជា​ឧបករណ៍​ពាក់​ក្បាល​ដ៏​អស្ចារ្យ​ប្រើប្រាស់​បច្ចេកវិទ្យា​ខ្ពស់​បំផុត​របស់​ជប៉ុន​ដែល​អាច​ទស្សន៍​ទាយ​ពី​ចម្លើយ​របស់​មនុស្ស​នៅ​ពេល​ដែល​ដៃគូ​ម្ខាង​ទៀត​សួរ​ពី​ព័ត៌មាន​ពាក់ព័ន្ធ​ទៅ​នឹង​រូបគេ ។ ឧបករណ៍​មួយ​ប្រភេទ​នេះ​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន Takara Tommy មាន​មូលដ្ឋាន​ក្នុង​ទីក្រុង​តូ​ក្យូ​ប្រទេស​ជប៉ុន ។ Kokoro Scan ដំណើ​ការ​ដូច​ជា​ម៉ាស៊ីន​Polygraph Machine

Kokoro Scan គឺជា​ឧបករណ៍​ពាក់​ក្បាល​ដ៏​អស្ចារ្យ​ប្រើប្រាស់​បច្ចេកវិទ្យា​ខ្ពស់​បំផុត​របស់​ជប៉ុន​ដែល​អាច​ទស្សន៍​ទាយ​ពី​ចម្លើយ​របស់​មនុស្ស​នៅ​ពេល​ដែល​ដៃគូ​ម្ខាង​ទៀត​សួរ​ពី​ព័ត៌មាន​ពាក់ព័ន្ធ​ទៅ​នឹង​រូបគេ ។ ឧបករណ៍​មួយ​ប្រភេទ​នេះ​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន Takara Tommy មាន​មូលដ្ឋាន​ក្នុង​ទីក្រុង​តូ​ក្យូ​ប្រទេស​ជប៉ុន ។ Kokoro Scan ដំណើ​ការ​ដូច​ជា​ម៉ាស៊ីន​Polygraph Machine ដែល​ត្រួតពិនិត្យ​លើ​ជីពចរ​ប្រើប្រាស់​កាំរស្មី​អាំង​ប្រា ។

ឧទាហរណ៍​ជាក់ស្តែង​គឺ​ឱ្យ​មនុស្ស​ម្នាក់​សាកល្បង​ពាក់​វា ហើយ​ឱ្យ​ដៃគូ​ម្នាក់​ទៀត​សួរ​ពាក់ព័ន្ធ​ទៅ​នឹង​ខ្លួន​គេ ។ បន្ទាប់​មក​វា​នឹង​បញ្ចេញ​ភ្លើង​ចំនួន​បី​លើ​ថ្ងាស​គឺពណ៌​បៃតង​បង្ហាញ​ថា បុគ្គល​នោះ​ប្រាប់​ពី​ចម្លើយ​ពិត , ភ្លើង​លឿង​គេ​អាច​នឹង​និយាយ​កុហក និង​ភ្លើង​ក្រហម​គេ​និយាយ​អាក្រក់ ។

អ្នកជំនាញ​របស់​ក្រុមហ៊ុន​Takara Tommy និយាយ​ថា វា​ជា​ឧបករណ៍​កម្សាន្ត​បែប​វិទ្យាសាស្ត្រ​ទំនើប​នា​ពេល​បច្ចុប្បន្ន ពោល​គឺជា​ការ​ផ្សារ​ភ្ជាប់​ការ​ទាក់ទង​រវាង​មនុស្ស​និង​មនុស្ស ។ ផលិតផល​នេះ​មាន​តម្លៃ​៥០​ដុល្លារ និង​មាន​វត្តមាន​ក្នុង​ប្រទេស​ជប៉ុន និង​សហរដ្ឋអាមេរិក​ហើយ ដោយ​មាន​បញ្ជី​សំណួរ​ចំនួន​១៥ សុទ្ធ​សឹង​ជា​ប្រធានបទ ផ្សេង​ៗ​គ្នា ៕