ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូពីរគ្រឿង​បើកកៀរ និងទាក់ដៃចង្កូត​គ្នា​ដួលបោក​លើផ្លូវ របួស​ធ្ងន់២នាក់ ស្រាលម្នាក់

10 ឆ្នាំ មុន

រាជធានីភ្នំ​ពេញ ៖ បុរសពីរនាក់បាន​រង​របួសធ្ងន់ និង​បុរស​ម្នាក់ទៀត​រង​របួសស្រាល បន្ទាប់ពីជួបហេតុការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍ ដែល​បង្កឡើង​រវាងម៉ូតូ​ពីរ​គ្រឿង​​បើកកៀរនិង​ទាក់ដៃចង្កូតគ្នា​ដួល​លើ​ផ្លូវ​ពេញ​ទំហឹង កាល​ពីវេលា​ម៉ោង ៨ និង​៥០​នាទី យប់ ថ្ងៃ​ទី​២០ តុលា ២០១៤ នៅ​ចំណុច​មុខ​សាលា​កូលាប តាម​ផ្លូវ​ព្រះ​

រាជធានីភ្នំ​ពេញ ៖ បុរសពីរនាក់បាន​រង​របួសធ្ងន់ និង​បុរស​ម្នាក់ទៀត​រង​របួសស្រាល បន្ទាប់ពីជួបហេតុការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍ ដែល​បង្កឡើង​រវាងម៉ូតូ​ពីរ​គ្រឿង​​បើកកៀរនិង​ទាក់ដៃចង្កូតគ្នា​ដួល​លើ​ផ្លូវ​ពេញ​ទំហឹង កាល​ពីវេលា​ម៉ោង ៨ និង​៥០​នាទី យប់ ថ្ងៃ​ទី​២០ តុលា ២០១៤ នៅ​ចំណុច​មុខ​សាលា​កូលាប តាម​ផ្លូវ​ព្រះ​ស៊ីសុវត្ត ស្ថិតក្នុង​សង្កាត់ស្រះចក ខណ្ឌដូនពេញ ។

ប្រភពព័ត៌មាន​បាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ​គេឃើញ​ម៉ូតូ​ធុន​ធំមួយ​គ្រឿង ​ពណ៌ខ្មៅ​ ពាក់ស្លាកលេខ​ភ្នំ​ពេញ​1BX-7222 ជិះដោយបុរស​ម្នាក់​ ​ធ្វើដំណើរតាម​ផ្លូវ​ព្រះស៊ីសុវត្តិ ក្នុង​ទិសដៅ ពីត្បូង​ទៅជើង ខណៈមក​ដល់​​ចំណុច​កើត​ហេតុ មានម៉ូតូ​ស៊ុយស៊ូគីនិច ពណ៌ក្រហម មួយ​គ្រឿង ពាក់ស្លាក​លេខ​ភ្នំ​ពេញ1CC-6658 ជិះដោយបុរសពីរនាក់ ដោយបើក​យ៉ាង​លឿន​តាម​ផ្លូវ​ព្រះស៊ីសុវត្តិ ក្នុងទិសដៅស្របគ្នា បាន​បើក​មក​កៀរ និង​ទាក់ដៃចង្កូតជាមួយ​ម៉ូតូធុនធំ បណ្តាល​ឱ្យម៉ូតូ​ទាំង​ពីរគ្រឿង​ដួលបោក​ទៅលើ​ផ្លូវខ្ទេចផ្នែកខាង​មុខ​ម៉ូតូស៊ុយ​ស៊ូ​គីនិចស្ទើរទាំង​ស្រុង ហើយអ្នក​ជិះ​រង​របួសធ្ងន់ទាំងពីរនាក់ ចំណែក​ម៉ូតូធុនធំ រង​ការខូចខាតតិចតួច ហើយអ្នក​ជិះ​រងរបួសស្រាល ។

ក្រោយ ពេល​កើត​ហេតុ​ជន​រង​គ្រោះ​ត្រូវ​បានគេបញ្ជូន​ទៅ​សង្រ្គោះនៅ​មន្ទីរពេទ្យ​ ចំណែក​ម៉ូតូ​ទាំង​ពីរ​គ្រឿង ត្រូវ​សមត្ថកិច្ច យក​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរផ្លូវ​គោក នៃស្នង​ការដ្ឋាន​នគរ​បាលរាជ​ធានី​ភ្នំ​ពេញ​រង​ចាំ​ដោះ​ស្រាយ​គ្នា​តាម​និតិវិធីច្បាប់ ។