ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាំ​ស៊ុ​ង​បង្កើត​ថ្ម​ទូរស័ព្ទ​ពត់​បាន​ដោយ​សេរី

9 ឆ្នាំ មុន

យោង​តាម​គេហទំព័រ​បរទេស​ចេញផ្សាយ​កាលពី​ពេល ថ្មី​ៗ​នេះ​ឱ្យ​ដឹង​ថា ក្រុមហ៊ុន​សាំ​ស៊ុ​ង​បង្កើត​ថ្ម​ទូរស័ព្ទ​អាច​ពត់​បាន​ដោយ​សេរី។
លក្ខណៈ​ពិសេស​របស់​ថ្ម​ទូរស័ព្ទ​ពិសេស​នោះ​គឺ​មាន​ប្រវែង​២០​មី​ល្លី​ម៉ែត្រ ទទឹង​៣,៦​មី​ល្លី​ម៉ែត្រ និង​មាន​ថាមពល​ប្រើប្រាស់​១០mAh​។ ផលិតផល​មួយ​ប្រភេទ​នេះ​ដាក់​បង្ហាញ​នៅ​មហាសន្និបាត InterBattery 2014 នៅ​ប្រទេស​កូរ៉េ​ខាងត្បូង រៀបចំ​ឡើង​ដោយ​

យោង​តាម​គេហទំព័រ​បរទេស​ចេញផ្សាយ​កាលពី​ពេល ថ្មី​ៗ​នេះ​ឱ្យ​ដឹង​ថា ក្រុមហ៊ុន​សាំ​ស៊ុ​ង​បង្កើត​ថ្ម​ទូរស័ព្ទ​អាច​ពត់​បាន​ដោយ​សេរី។
លក្ខណៈ​ពិសេស​របស់​ថ្ម​ទូរស័ព្ទ​ពិសេស​នោះ​គឺ​មាន​ប្រវែង​២០​មី​ល្លី​ម៉ែត្រ ទទឹង​៣,៦​មី​ល្លី​ម៉ែត្រ និង​មាន​ថាមពល​ប្រើប្រាស់​១០mAh​។ ផលិតផល​មួយ​ប្រភេទ​នេះ​ដាក់​បង្ហាញ​នៅ​មហាសន្និបាត InterBattery 2014 នៅ​ប្រទេស​កូរ៉េ​ខាងត្បូង រៀបចំ​ឡើង​ដោយ​ក្រុមហ៊ុន Samsung SDI ។

ក្រុមហ៊ុន​សាំ​សុ​៊​ង​បញ្ជាក់​ថា វា​ជា​ថ្ម​ទូរស័ព្ទ​ទន់​ដែល​អាច​ពត់​បត់​បាន​ដោយ​សេរី​របស់​ពិភពលោក មិន​ត្រឹមតែ​ប៉ុណ្ណោះ​អ្នក​ប្រើប្រាស់​ទាំងអស់​អាច​កាច់​វា​ជា​រាង​អក្សរ U ឬ​ពាក់​វា​លើកដៃ​ក៏​បាន​ដែរ ។ យោង​តាម​អ្នកវិភាគ​វិទ្យាសាស្ត្រ​មួយ​ចំនួន​លើក​ឡើង​ថា នេះ​ជា​កា​រវិ​វ​ឌ្ឍ​ទៅ​ដល់​ការ​ប្រើ  ប្រាស់​បច្ចេកវិទ្យា​ថ្ម​ទូរស័ព្ទ​អាច​ពត់​ជា​រូបរាង ផ្សេង​ៗ ហើយ​នា​ពេល​អនាគត សង្ឃឹមថា​បច្ចេកវិទ្យា​មួយ​នេះ​នឹង​បំពេញ​សេចក្តី​ត្រូវការ​របស់​មនុស្ស​ក្នុង​ជីវភាព​ប្រើប្រាស់​សព្វថ្ងៃ ៕