រាជធានីភ្នំពេញ ៖ ជនសង្ស័យរំលោភសម្លាប់នារីជាសង្សាររួចនំាយកទៅទម្លាក់ចោលនៅក្នុងទន្លេ មុខសាលាបឋមសិក្សាជ្រោយចង្វានោះ ត្រូវសមត្ថកិច្ចបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញនៅម៉ោង៣រសៀលថ្ងៃទី១៦ តុលា ២០១៤នេះ ដើម្បីចោទប្រកាន់ និងចាត់ការតាមនីតិវិធីច្បាប់ ។
ជនសង្ស័យឈ្មោះ ហុង កាលីឌីន អាយុ២៧ឆ្នាំ ទើបប្រឡងជាប់ក្របខណ្ឌនគរបាលជាតិ មានទីលំនៅក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន បានត្រូវសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី១៣ តុលា នៅក្នុងហាងកាហ្វេយីហោ ដាលីន ស្ថិតក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានបដិសេធថាខ្លួនមិនបានសម្លាប់នារីជាសង្សារឈ្មោះ សុង ដាវី អាយុ២០ឆ្នាំ ជានិស្សិតឆ្នាំទី១នៃវិទ្យាស្ថានវ៉ាន់ដាគណនេយ្យនោះទេ ប៉ុន្តែបាននិយាយថា ខ្លួនពិតជាបាននំានាងទៅផ្ទះនិងរំលោភមែន ។ ជនសង្ស័យ ហុង កាលីឌីន បាននិយាយទៀតថា នារីជាសង្សារខ្លួននេះ មានមិត្តប្រុសច្រើនណាស់ មិនដឹងថា អ្នកណាជាអ្នកសម្លាប់នាងនោះទេ ។
ព័ត៌មានលម្អិតនឹងមានផ្សាយជូននៅលើសារព័ត៌មានកោះសន្តិភាព ៕
ចែករំលែកព័តមាននេះ