ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​និងស្រីស្រឡាញ់​ភេទដូចគ្នា ​ផ្ទុះជម្លោះ​​ចាប់ច្របាច់.កស្រីស្នេហ៍​​បង្ក​ការ​ភ្ញាក់​ផ្អើល​ទាំងយប់

10 ឆ្នាំ មុន

រាជ​​ធានី​ភ្នំពេញ ៖ ស្រី និងស្រី​ជា​គូ​​ស្នេហ៍​ស្រឡាញ់​​​​គ្នា​​មួយគូ​ បានណាត់ជួប​គ្នា​​សាសង​ ​មួយស​ន្ទុះ​មិន​ដឹង​មាន​រឿងអី ក៏​​ចាប់​ច្របាច់​.​កគ្នា​ ​​ធ្វើ​ឱ្យ​​មានការ​ភ្ញាក់ផ្អើល​​កាលពី​វេលា​ម៉ោង​១១ ​និង​២០​នាទី​យប់​ថ្ងៃ​ទី​១៥ ​តុលា ២០១៤ ស្ថិត​​មុខ​​អង្គភាព​​​អន្តរា​គមន៍​ខាង​ក្រោយស្ថានទូត​​វៀតណាម តាម​ផ្លូវ​លេខ​៣២២ ក្នុង​សង្កាត់​ទន្លេ​បាសាក់ ខណ្ឌចំការ​មន ។

ប្រភព​បានឱ្យ​ដឹងថា ​​ស្រី​ដែល​តែងខ្លួន​ធ្វើ​ជាប្រុស​មានឈ្មោះខៀវ ដា​រ៉ែ​ន ហៅ​ទុ​យ អាយុ​២៧​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​១៨ ផ្លូវ​លេខ​៥ បុរី​​ប៉េង​ហួត​​បឹង​ឈូក ក្នុង​សង្កាត់​​និរោធ ខណ្ឌមាន​ជ័យ និង​ម្នាក់​ទៀត​​ជា​ស្រី​ស្នេហ៍​មានឈ្មោះច័ន្ទ ស្រី​វិ​ន អាយុ​​២០​​ឆ្នាំ ស្នាក់​​នៅ​ក្បែរ​​កន្លែង​​កើត​ហេតុ ។

សាក្សី​​នៅ​កន្លែង​កើតហេតុ​​បាន​ឱ្យ​​ដឹង​ថា ដោយសារ​ទីតាំង​អង្គភាព​អន្តរាគមន៍​មិន​ទាន់​មានរបង​​ត្រឹមត្រូវ​​ទេ បង្ក​ការ​ងាយស្រួល​ឱ្យ​ក្រុម​​ស្រឡាញ់​ភេទ​ដូច​គ្នា​​ពេល​យប់​តែងតែទៅ​ពពាក់ពពូន​នៅ​ទីនោះ​ សាសង​និង​ឈ្លោះប្រកែក​ជា​រៀង​រាល់​យប់ ។

ដោយ​ឡែក​​នៅយប់​​កើតហេតុ មុន​ពេល​កើតហេតុ ​គេឃើញ​ស្រីដែលតាំងខ្លួន​ជាប្រុសបាន​ជិះ​ម៉ូតូ​ស្គូពី ពណ៌​ទឹកក្រូចមួយ​គ្រឿង​​​ទៅ​ជួប​គូស្នេហ៍​​​សាសង​គ្នា​ផ្អែមល្ហែម​បាន​បន្តិច​ មិនដឹង​ឈ្លោះប្រកែក​គ្នា​រឿង​អី​ទេ ស្រាប់តែ​អ្នក​ទាំង២​​បាន​ប្រវាយប្រតប់​គ្នា​ទៅ​វិញ​ទៅ​មក ​ហើយ​ឈ្មោះ​ដា​រ៉ែ​ន ​បាន​ស្ទុះ​ទៅ​ច្របាច់កស្រី​វិ​ន ធ្វើ​ឱ្យផ្អើល​ដល់​មន្ត្រី​អង្គភាព​អន្តរាគមន៍ ​ស្ទុះ​ទៅ​ជួយ​ចាប់​បំបែក​អ្នក​ទាំង​២​ហើយ​ប្រាប់​ឱ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព