ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកបើករថយន្តទួរីសងោក​មួយ​ភាំង​ជ្រុល​ទៅបុក​រនាំង​ដែក​បាក់​៧​ផ្ទាំង​និង​បាក់​បង្គោល​សញ្ញា​ចរាចរអស់​មួយ​ដើម​

10 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ៖ រថយន្តទួរីសមួយ​គ្រឿង​បើក​បុក​រះ​រនាំដែក​ពុះ​ចែក​ទ្រូង​ផ្លូវ​បាក់​អស់​ចំនួន​៧​ផ្ទាំង និ​ង​បាក់​ស្លាក​សញ្ញា​​បង្ហា​ញ​ទិសដៅ​ចរាចរណ៍​អស់​មួយ​ដើម​កៀប​ជាប់ពីក្រោម​រថយន្ត​ទៅ​មុខ​លែង​រួចតែម្តង​។ ហេតុការណ៍នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​​៣ និង​៣០ នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​១៦ តុលា ២០១៤ នៅ​ចំណុច​មុខ​

រាជ​ធានី​ភ្នំ​ពេញ ៖ រថយន្តទួរីសមួយ​គ្រឿង​បើក​បុក​រះ​រនាំដែក​ពុះ​ចែក​ទ្រូង​ផ្លូវ​បាក់​អស់​ចំនួន​៧​ផ្ទាំង និ​ង​បាក់​ស្លាក​សញ្ញា​​បង្ហា​ញ​ទិសដៅ​ចរាចរណ៍​អស់​មួយ​ដើម​កៀប​ជាប់ពីក្រោម​រថយន្ត​ទៅ​មុខ​លែង​រួចតែម្តង​។ ហេតុការណ៍នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​​៣ និង​៣០ នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​១៦ តុលា ២០១៤ នៅ​ចំណុច​មុខ​ក្រុម​ហ៊ុន​តូយ៉ូតា​ មហា​វិថី​សហព័ន្ធរុស្ស៊ី ស្ថិតក្នុង​សង្កាត់ទឹក​ថ្លា ខណ្ដសែនសុខ។

ប្រ​ភព​ព័ត៌មាន​ពីកន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ​គេឃើញ​​រថយន្ត​ទួរីសមួយ​គ្រឿង​ ពណ៌ស ពាក់ស្លាក​លេខ​ភ្នំ​ពេញ 2V-7359 បើក​ដោយ​បុរស​ម្នាក់​ដោយ​ធ្វើ​ដំណើរ​តាម​មហាវិថី​សហព័ន្ធរុស្ស៊ី​ក្នុង​ទិសដៅ ពី​លិច​ទៅ​កើត ខណៈមក​ដល់​ចំណុច​កើត​ហេតុ​អ្នក​បើកបរ​ងោក​មួយ​ភាំង​រថយន្ត​ក៏បាន​ជ្រុល​ចង្កូត​បុក​រះ​រនាំដែក​ពុះ​ចែក​ទ្រូង​ផ្លូវ​បាក់​អស់​ចំនួន​៧​ផ្ទាំង និ​ង​បាក់​ស្លាក​សញ្ញា​​បង្ហា​ញ​ទិសដៅ​ចរាចរណ៍​អស់​មួយ​ដើម​កៀប​ជាប់ពីក្រោម ​រថយន្ត​ទៅ​មុខ​លែង​រួចតែម្តង​។

ក្រោយពេល​កើត​ហេតុ​រថយន្ត​បង្ក​ខាង​លើ​ត្រូវ​សមត្ថ​កិច្ច​យក​ទៅ​កាន់​ការិយាល័យ​ចរាចរ​ផ្លូវ​គោក​នៃស្នង​ការដ្ឋាន​នគរ​បាល​រាជ​ធានី​ភ្នំ​ពេញ​ដើម្បី​ដោះស្រាយ​តាម​ផ្លូវ​ច្បាប់ ។