ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនសង្ស័យ​កាច់​សោចង្កូត​រថយន្ត​ម្នាក់​ត្រូវ​សមត្ថ​កិច្ច​ចាប់ខ្លួន​បាន​ក្រោយ​ធ្វើ​សកម្ម​ភាព​

10 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ៖ ជន​សង្ស័យ​ម្នាក់​លួច​​កាច់​សោ ចង្កូត​រថយន្ត​កូរ៉ូឡា មួយ​គ្រឿង​រុ​ញ​ចេញ​មក​ក្រៅ​​ខាង​ក្រៅ​បង្ក​ការ​ភ្ញាក់​ផ្អើល​ដល់​ប្រជា​ពលរដ្ឋ​រាយ​ការ​ប្រាប់​សមត្ថ​កិច្ច​ស្ទាក់​ចាម​បាន​ភ្លាម​ៗ នៅ​ចំណុច​មុខ​ស្ថានីយ៍​អគ្គិ​ភ័យ​អាកាស​យាន​ដ្ឋាន​ទី​១ ។ ហេតុការណ៍នេះ​កើត​ឡើង​នៅ​វេលា​ម៉ោង​៣និង​៣០​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​០៨ តុលា

រាជ​ធានី​ភ្នំ​ពេញ ៖ ជន​សង្ស័យ​ម្នាក់​លួច​​កាច់​សោ ចង្កូត​រថយន្ត​កូរ៉ូឡា មួយ​គ្រឿង​រុ​ញ​ចេញ​មក​ក្រៅ​​ ​បង្ក​ការ​ភ្ញាក់​ផ្អើល​ដល់​ប្រជា​ពលរដ្ឋ​រាយ​ការ​ប្រាប់​សមត្ថ​កិច្ច​ស្ទាក់​ចាប់​បាន​ភ្លាម​ៗ នៅ​ចំណុច​មុខ​ស្ថានីយ៍​អគ្គិ​ភ័យ​អាកាស​យាន​ដ្ឋាន​ទី​១ ។ ហេតុការណ៍នេះ​កើត​ឡើង​នៅ​វេលា​ម៉ោង​៣និង​៣០​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​០៨ តុលា ២០១៤ នៅ​ចំណុច​ផ្ទះលេខ​Q153 ក្នុង​បុរី​ញូថោន ស្ថិត​ក្នុង​សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែន​ជ័យ ។

ម្ចាស់​រថយន្ត​ឈ្មោះ ម៉ប់ ចាន់ធិរៈ រស់នៅ​កន្លែង​កើតហេតុ ចំណែក​ជន​សង្ស័យ​ឈ្មោះ ទឹម សុភា ភេទ​ប្រុស​ អាយុ​៣៤ឆ្នាំ រស់នៅម្តុំ​ពេទ្យ​លោក​សង្ឃ ។

ប្រ​ភព​ព័ត៌មាន​ពីប្រជា​ពលរដ្ឋ​បាន​ឱ្យ​ដឹង​ថា នៅមុន​ពេល​កើតហេតុ​​ម្ចាស់​រថយន្ត​បាន​ចតរថយន្ត​ទុក​ចោល​នៅ​មុខ​ផ្ទះ​ដោយ​មាន​ចាក់សោ ចង្កូត​​ និង​មាន​គ្រប់​ក្រណាត់​ទុក​ដាក់​យ៉ាង​ត្រឹមត្រូវ ។ ខណៈមក​ដល់វេលា​កើត​ហេតុ ជន​សង្ស័យ​បាន​មក​ធ្វើ​សកម្ម​ភាព​កាច់​សោ ចង្កួត​រថយន្ត​កូរ៉ូឡា ពណ៌ព្រីងទុំ ពាក់ស្លាក​លេខ​ភ្នំ​ពេញ​2G-8667 បាន​សម្រេច​ ប៉ុន្តែមិន​មាន​កូន​សោ​ចាក់​បញ្ឆេះ ក៏សម្រេច​រុញ​រថយន្ត​ខាង​លើ​ចេញ​ពី​ផ្ទះ​កើតហេតុ​បាន​ប្រហែល​២៥០ ម៉ែត្រ ក៏ត្រូវ​សមត្ថ​កិច្ច​ស្ទាក់​ចាប់ខ្លួន​បាន ក្រោយ​ពីមាន​ការរាយ​ការណ៍ពី​ប្រជាពលរដ្ឋ​សង្ស័យ​ថា​បាន​ឃើញ​ជន​សង្ស័យរុញ​រថយន្ត​ចេញ ។

ក្រោយពេល​កើតហេតុ​ជន​សង្ស័យ​ត្រូវ​សមត្ថ​កិច្ច​ចាប់បញ្ជូនទៅ​កាន់អធិការដ្ឋាន​ខណ្ឌពោធិ៍សែន​ជ័យ ​ដើម្បី​ធ្វើការ​សាក​សួរ និង​ចាត់ការតាម​ផ្លូវ​ច្បាប់ ចំណែក​រថយន្ត​ត្រូវ​បាន​សមត្ថកិច្ច​ហៅ​ម្ចាស់ឱ្យមក​ទទួល​យក​ទៅវិញ​។