រាជធានីភ្នំពេញ ៖ យុវជនម្នាក់បានបាក់ជើងម្ខាង និងរបួសរលាត់ដៃជើង បន្ទាប់ពីជិះម៉ូតូទៅទាក់ដៃចង្កូតម៉ូតូមួយគ្រឿងទៀតបណ្តាលឱ្យដួលម៉ូតូខា្ទតចូលក្រោមរថយន្តត្រូវរថយន្តបើកកិនពីលើ កាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី០៧ តុលា ២០១៤ នៅចំណុចមុខសាលាបឋមសិក្សាអូឌឹម តាមផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ ។
ប្រភពព័ត៌មានបានឱ្យដឹងថា នៅមុនពេលកើតហេតុយុវជនរងគ្រោះបានជិះម៉ូតូមួួយគ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1CB-8053បានធ្វើដំណើរតែម្នាក់ឯងតាមផ្លូវជាតិលេខ៤ក្នុងទិសដៅ ពីលិចទៅកើត ខណៈមកដល់កន្លែងកើតហេតុ ក៏បានជិះទៅទាក់ដៃចង្កូតម៉ូតូមួួយគ្រឿងទៀត បណ្តាលឱ្យដួលម៉ូតូខ្ទាតចូលក្រោមរថយន្តដឹកថ្នាំពេទ្យ ពណ៌ផ្កាឈូក ពាក់ស្លាកលេខភ្នំពេញ2R-8418ដែលបើកបរស្របទិសគ្នា ហើយរថយន្តនោះបានកិនពីលើម៉ូតូ បាក់ជើងអ្នកជិះម្ខាង និងរបួសរលាត់ដៃជើង ។
ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានគេបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ចំណែកម៉ូតូ និងរថយន្តត្រូវសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យដើម្បីដោះស្រាយគ្នាតាមផ្លូវច្បាប់ ។
ចែករំលែកព័តមាននេះ