ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​សាច់​ស​ខ្ចី​​​​ស្រវឹង​ជោក​ជាំ​បើក​រថយន្ត​ទៅបុក​បង្គោល​ភ្លើង​ទាំង​កំរោល​បង្ក​ការ​ភ្ញាក់​ផ្អើលទាំង​កណ្តល​អធ្រាត្រ

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ៖ នារី​វ័យ​ក្មេង​សាច់សខ្ចី​ពី​រ​នាក់​ស្រវឹង​ជោក​ជាំ​ បាន​បើក​រថយន្ត​ទៅបុក​បង្គោល​ភ្លើង​ទាំង​កំរោល​បណ្តាល​ឱ្យ​នារី​ម្នាក់​សន្លប់​នៅនឹង​កន្លែង​កើត​ហេតុ ហើយ​នារី​ម្នាក់​ទៀត បាន​​បើក​ទ្វាររថយន្ត​រត់ចោល​មិត្ត​ភក្តិ​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ទាំង​​កណ្តាល​អធ្រាត្រ ។ ហេតុការណ៍នេះ​ កើត​ឡើង​កាល​ពីវេលា​ម៉ោង​២និង​៣០​នាទី​អធ្រាត្រ ស្ថិត​ក្នុង​សង្កាត់​បឹង​កេង​កង​៣ ខណ្ឌ​ចំការមន ។

ប្រ​ភព​ព័ត៌មាន​បាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ​នារី​វ័យ​ក្មេង​សាច់សខ្ចី​ ពីរ​នាក់​ស្រវឹង​ស្រា​ជោកបាន​បើក​រថយន្តកាមរីបាឡែន​មួយ​គ្រឿង​ ដោយ​ធ្វើ​ដំណើរតាម​ផ្លូវ​ម៉ៅសេទុង ក្នុង​ទិសដៅ​ពីកើត​ទៅ​លិច​ក្នុង​ល្បឿន​យ៉ាង​លឿន​ មក​ដល់​ចំណុច​កើតហេតុ​ក៏បាន​ជ្រុល​ចង្កូត​ទៅបុក​បង្គោល​ភ្លើង​បំភ្លឺផ្លូវ​ទាំង​​កំរោលធ្វើឱ្យ​រថយន្ត​ខ្ទេច​មួួយ​កំណាត់​មុខ ប៉ុន្តែ​មិន​​បណ្តាល​ឱ្យ​នណាម្នាក់​រង​​របួសធ្ងន់ទេ ​​ដោយសារតែរថយន្ត​បែក​ពោង​ការពារ​​សុវត្តិ​ភាព​​ ក្នុង​នោះ​គេឃើញ​អ្នក​បើក​បរ​បាន​បើក​ទ្វារ​មក​ចុះដេក​សន្លប់លើ​ផ្លូវ ព្រោះ​ស្រវឹង​ខ្លាំង​ ចំណែក​នារីម្នាក់ទៀត​ ដែល​​រួម​ដំណើរជាមួយបាន​បើក​ទ្វារ​រថ​យន្ត​​រត់​គេច​​ខ្លួន​បាត់ស្រមោល  ។

ក្រោយពេលកើតហេតុ​សមត្ថ​កិច្ច​បាន​យក​ទូរស័ព្ទរបស់​នារីរង​គ្រោះ​ចុច​ទៅ​កាន់ក្រុមគ្រួសារ​នារីរង​គ្រោះ​ បន្ទាប់​មក​បងប្រុស​នារីរង​គ្រោះ​បាន​មក​នាំនារីរង​គ្រោះ​ទៅ​សង្រ្គោះ​នៅ​មន្ទីរពេទ្យ ។